ហ្វីលីពីនប្រកាសស្វែងរកពលរដ្ឋខ្លួនជាង៣០នាក់ ដែលត្រូវរុស្ស៊ីបោកបញ្ឆោតយកទៅប្រយុទ្ធនៅអ៊ុយក្រែន រដ្ឋាភិបាលហ្វីលីពីន កំពុងព្យាយាមស្វែងរកអត្តសញ្ញាញនិងទីកន្លែងស្ថិតនៅ របស់ប្រជាជនខ្លួនចំនួនជាង៣០នាក់ ដែលបានចាញ់ការឆបោក ត្រូវរុស្ស៊ីបញ្ជូនយកទៅប្រយុទ្ធនៅសមរភូមិអ៊ុយក្រែន។ ការប្រកាសនៅថ្ងៃទៅ២៩វិច្ឆិកានេះ គឺបន្ទាប់ពីមានវីដេអូមួយ ត្រូវគេបង្ហោះនៅលើបណ្តាញសង្គមនិងត្រូវគេចែកចាយបន្តគ្នាយ៉ាងព្រោងព្រាត បង្ហាញឲ្យឃើញមនុស្សប្រុសច្រើននាក់ ក្នុងឯកសណ្ឋានទាហានរុស្ស៊ីដែលអះអាងថាជាជនជាតិហ្វីលីពីន ហើយត្រូវគេបោកបញ្ឆោតយកមកប្រយុទ្ធនៅអ៊ុយក្រែន។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/DGF4.g
Open in TelegramPosts of RFI ខេមរភាសា / RFI Khmer
កម្មវិធីព័ត៌មានប្រចាំថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/DGF3.g
Open in Telegramកម្ពុជាជំរុញឱ្យប្រទេសសមាជិក CLMV រួមគ្នាកំចាត់ឧក្រិដ្ឋកម្មឆ្លងដែន នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានជំរុញឱ្យសមាជិកនៃកិច្ចសហប្រតិបត្តិការ CLMV រួមគ្នាកំចាត់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ដែលយាយីដល់សន្តិសុខសាធារណៈ និងសណ្តាប់ធ្នាប់ក្នុងតំបន់។ ការជំរុញរបស់មេដឹកនាំកម្ពុជាធ្វើឡើងនៅក្នុងជំនួបនៃកិច្ចប្រជុំកំពូលសហប្រតិបត្តិការ កម្ពុជា ឡាវ ភូមា វៀតណាម(CLMV) លើកទី១២ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/DGDo.g
Open in Telegramបន្ទាប់ពី 7-Eleven មីម៉ាម៉ាថៃ ដែលរកចំណូល ៣០លានដុល្លារក្នុង១ឆ្នាំ ប្រកាសបិទទ្វារផ្លូវការនៅកម្ពុជា ផលិតផលមីម៉ាម៉ាថៃ ដែលធ្លាប់តែពេញនិយមនៅកម្ពុជាកន្លងទៅ បានប្រកាសបិទទ្វារនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៦។ នេះជាការដួលរលំនៃក្រុមហ៊ុនផលិតផលថៃថ្មីមួយបន្ថែមទៀត បន្ទាប់ពីក្រុមហ៊ុន CP All ដែលជាប្រតិបត្តិករហាង 7-Eleven របស់ថៃ បានសម្រេចបិទអាជីវកម្មរបស់ខ្លួននៅកម្ពុជា កាលពីដើមសប្តាហ៍នេះ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/DGDm.g
Open in Telegramលោក ស៊ុំ ម៉ាប់៖ ប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរត្រៀមចុះក្នុងបញ្ជីUNESCO នៅដើមខែធ្នូ ឆ្នាំ២០២៦ ប្រពៃណីនៃអាពាហ៍ពិពាហ៍ខ្មែរ ត្រៀមអនុម័តចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការUNESCO ដោយតាមគម្រោងអាច ចន្លោះពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៦ នាទីក្រុងសៀមិន ខេត្តហ្វូជៀន ប្រទេសចិន។ នេះបើតាមលោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ ដែលបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ អ្នកនាំពាក្យក្រសួងវប្បធម៌ដដែលបន្ថែមថា ប្រពៃណីនៃអាពាហ៍ពិពាហ៍ខ្មែរ ដែលគ្រោងចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មានរួមបញ្ចូលនូវធាតុផ្សំយ៉ាងពេញលេញនៃដំណើរការទំនៀមទម្លាប់អាពាហ៍ពិពាហ៍ខ្មែរ ដូចជា កិច្ចពិធី សម្ភារៈប្រើប្រាស់ វង់ភ្លេងប្រពៃណី មេបា ចៅមហា សម្លៀកបំពាក់ប្រពៃណី រួមនឹងស្បៃខ្មែរផងដែរ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/DGCQ.g
Open in Telegramរយៈពេល២ឆ្នាំ ក្រសួងបរិស្ថានទប់ស្កាត់ទឹកកខ្វក់ជាង ៤៤លានម៉ែត្រគូប ពីការបំពុលបរិស្ថាន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបញ្ជាក់ថាក្រសួងបានទប់ស្កាត់ទឹកកខ្វក់ពីការបំពុលបរិស្ថានបានសរុបជាង ៤៤លានម៉ែត្រគូប ក្នុងរយៈពេល ២៣ខែ រាប់ចាប់តាំងពីដើមឆ្នាំ២០២៥ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្រសួងបរិស្ថាន បានចាត់ទុកការទប់ស្កាត់លំហូរទឹកកខ្វក់នេះថា ជារឿងចាំបាច់ ដោយបានកាត់បន្ថយការប៉ះពាល់ដល់ជីវៈចម្រុះ និងលើកកម្ពស់ការរស់នៅរបស់ពលរដ្ឋ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/DGCO.g
Open in Telegramកម្ពុជារង់ចាំការបញ្ជាក់ជាផ្លូវការពីអាមេរិកករណីសមាជិកសភាអាមេរិកចង់បណ្តេញមន្ត្រីទូតខ្មែរចេញពីវ៉ាស៊ីនតោន ក្រសួងការបរទេសកម្ពុជា លើកឡើងថា កម្ពុជានៅរង់ចាំការបញ្ជាក់ជាផ្លូវការពីក្រសួងការបរទេសអាមេរិកមកកាន់ស្ថានទូតខ្មែរប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ជុំវិញការលើកឡើងរបស់ប្រធានក្រុមសមាជិកសភាអាមេរិកដែលចង់ឲ្យរដ្ឋបាល លោក ដូណាល់ ត្រាំ បណ្តេញមន្ត្រីទូតខ្មែរចេញពីអាមេរិក។ ការដែលប្រធានក្រុមសមាជិកសភាអាមេរិកចង់ឲ្យបណ្ដេញមន្ត្រីទូតខ្មែរចេញពីទឹកដីសហរដ្ឋអាមេរិក នៅក្រោមការចោទថា រដ្ឋាភិបាលកម្ពុជា ជាអ្នកគាំទ្រក្រុមឧក្រិដ្ឋជនឆបោកអនឡាញ ដែលឆ្លងដែនមកពីប្រទេសចិន។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/DGCH.g
Open in Telegramតៃវ៉ាន់៖ បេក្ខជនរបស់បក្សគួមីនតាង ឈ្នះឆ្នោតមួយអាណត្តិទៀតជាអភិបាលក្រុងតៃប៉ិ គណបក្សគួមីនតាង ដែលជាគណបក្សចំណាស់ជាងគេនៅកោះតៃវ៉ាន់ និងដែលមានទំនោរគាំទ្រទំនាក់ទំនងកាន់ជិតស្និទ្ធជាមួយចិន បានរក្សាតំណែងអភិបាលក្រុងតៃប៉ិ។ លោកឈៀង វ៉ាន់ អាន បេក្ខជនរបស់បក្សគួមីនតា បានជាប់ឆ្នោតម្តងទៀតជាអភិបាលក្រុងតៃប៉ិ នៅក្នុងការបោះឆ្នោតមូលដ្ឋាន កាលពីថ្ងៃសៅរ៍ទី២៨វិច្ឆិកា។ ជ័យជំនះជានិម្មិតរូបនេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា ថាបក្សគួមីនតាងនៅតែមានឥទ្ធិពលនយោបាយ ប្រជែងនឹងបក្សប្រជាធិបតេយ្យឯករាជ្យនិយមដែលមានទំនោរស្អប់ចិន។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/DGAS.g
Open in Telegramអាហ្សង់ទីនចាញ់ក្តីនៅក្នុងជម្លោះដីកោះជាមួយអង់គ្លេស នៅតុលាការច្បាប់សមុទ្រអន្តរជាតិ អាហ្សង់ទីនប៉ុនប៉ងរារាំងកុំឲ្យក្រុមហ៊ុនអង់គ្លេសចូលទៅធ្វើអាជីវកម្មរុករកប្រេងនៅក្នុងតំបន់សមុទ្រក្បែរកោះ Falkland ឬ Malouinesដែលអាហ្សង់ទីនឈ្លោះទាមទារជាម្ចាស់កម្មសិទ្ធិពីអង់គ្លេស។ ប៉ុន្តែ នៅថ្ងៃសៅរ៍ទី ២៨ វិច្ឆិកា តុលាការច្បាប់សមុទ្រអន្តរជាតិ ដែលមានទីស្នាក់ការនៅទីក្រុងHamburgsក្នុងប្រទេសអាល្លឺម៉ង់បានសម្រេច បដិសេធទាត់ចោលសំណើទាមទាររបស់អាហ្សង់ទីន។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/DG9S.g
Open in Telegramកម្មវិធីព័ត៌មានប្រចាំថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/DG7i.g
Open in Telegramកម្មករកាត់ដេរនៅខេត្តតាកែវជាង ១ពាន់នាក់តវ៉ា ទាមទារលក្ខខណ្ឌការងារល្អប្រសើរ នៅថ្ងៃសៅរ៍ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ កម្មកររោងចក្រកាត់ដេរ ស៊ីន ហេង យី ខេមបូឌា អ៊ិនធើណេសិនណល ត្រេឌីង ប្រមាណ ១ ២០០នាក់ បានផ្ទុះការតវ៉ា នៅពីខាងមុខរោងចក្រកាត់របស់ពួកគេ ក្នុងស្រុកបាទី ខេត្តតាកែវ។ កូដកម្មរបស់កម្មករធ្វើឡើងដើម្បីទាមទារលក្ខខណ្ឌការងារល្អប្រសើរ។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសាអះអាងថា មូលហេតុដែលនាំឲ្យមានការតវ៉ានេះ គឺដោយសារតែអ្នកគ្រប់គ្រងរោងចក្របានធាក់ទ្វាបន្ទប់ទឹកកម្មករ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/DG7Z.g
Open in Telegramបុគ្គលិក២នាក់របស់អង្គការគ្រូពេទ្យគ្មានព្រំដែននៅហ្កាហ្សា ស្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល យ៉ាងហោចណាស់ មានបុគ្គលិក២នាក់របស់អង្គការគ្រូពេទ្យគ្មានព្រំដែន នៅតំបន់ហ្កាហ្សា បានស្លាប់ដោយការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល កាលពីយប់ថ្ងៃសុក្រទី២៧វិច្ឆិកា។ អ៊ីស្រាអែលអះអាងថា បុគ្គលិកទាំង២នាក់គឺជាសមាជិកក្រុមហាម៉ាស។ ដោយឡែក អង្គការគ្រូពេទ្យគ្មានព្រំដែន បានថ្កោលទោសការវាយប្រហារនេះរបស់អ៊ីស្រាអែល និងដោយអះអាងថា គិតត្រឹមពេលនេះ មានបុគ្គលិកខ្លួនចំនួន១៧នាក់ហើយ ដែលត្រូវបានអ៊ីស្រាអែលសម្លាប់។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/DG7V.g
Open in Telegramមេដឹកនាំកម្ពុជា វៀតណាម ភូមា ប្តេជ្ញាពង្រឹងទំនាក់ទំនងគ្នាឲ្យកាន់តែស៊ីជម្រៅ មេដឹកនាំកម្ពុជា វៀតណាម និងភូមា នៅថ្ងៃសៅរ៍ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានប្រកាសជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នាឲ្យកាន់តែរឹងមាំ។ ការពង្រឹងមិត្តភាពរបស់មេដឹកនាំប្រទេសទាំងបី ធ្វើឡើងនៅក្នុងជំនួបដាច់ដោយឡែកៗពីគ្នា នៅប្រទេសវៀតណាម ជាទីដែល ទីក្រុងហាណូយធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការ កម្ពុជា ឡាវ ភូមា វៀតណាម(CLMV)លើកទី១២។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/DG6o.g
Open in Telegramខេមបូចាបន្តរកឃើញការយាយីតាមផ្លូវច្បាប់លើអ្នកកាសែត របាយការណ៍ប្រចាំត្រីមាសរបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) បានបន្តរកឃើញបញ្ហាប្រឈម ដែលនៅតែបន្តកើតមានចំពោះសេរីភាពសារព័ត៌មាន និងសុវត្ថិភាពរបស់អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ បើតាមខេមបូចា ក្នុងអំឡុងត្រីមាសទី៣ ឆ្នាំ២០២៦ ករណីរំលោភបំពានទៅលើអ្នកសារព័ត៌មានចំនួន៦ ត្រូវបានកត់ត្រាទុក ក្នុងនោះមានស្ត្រី ១នាក់ និងស្ថាប័នសារព័ត៌មានមួយ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/DG67.g
Open in Telegramតើការបិទក្រុមហ៊ុនស្លាកយីហោថៃជាបន្តបន្ទាប់ បង្ហាញពីជោគជ័យនៃការធ្វើពិហការរបស់ពលរដ្ឋខ្មែរ? ក្រុមហ៊ុនបុត្រសម្ព័ន្ធ CP ALL Plc ប្រកាសបញ្ឈប់ប្រតិបត្តិការហាងទំនិញយីហោ 7 Eleven ទាំងអស់នៅ កម្ពុជា ចាប់តាំងពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយសារតែរងផលប៉ះពាល់ ពីការធ្វើពហិការ មិនប្រើប្រាស់ផលិតផលថៃពីសំណាក់ពលរដ្ឋខ្មែរ ក្រោយមានជម្លោះព្រំដែននៃប្រទេសទាំងពីរ។ ការបិទហាងទំនិញយីហោ 7 Elevenពីកម្ពុជា ធ្វើឡើងស្របពេលដែលស្ថានីយ៍ប្រេងឥន្ធនៈរបស់ថៃ PTT បានដួលជាបន្តបន្ទាប់ស្ទើរអស់។ អ្នកជំនាញសេដ្ឋកិច្ចចាត់ទុកថា នេះជាជោគជ័យរបស់ពលរដ្ឋខ្មែរ ក្នុងការធ្វើពិហការទំនិញថៃ។ តែទន្ទឹមគ្នានេះ អ្នកវិភាគសេដ្ឋកិច្ចខ្លះទៀតយល់ថា ការបិទអាជីវកម្មរបស់ថៃនៅកម្ពុជា គឺមានទាំងគុណសម្បត្តិ និងគុណវិបត្តិ៕ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/DG5o.g
Open in Telegramបក្សភ្លើងទៀនថាការបង្កើត «គណបក្សផ្ទះយើង» ស្របតាមយោបល់ក្រសួងមហាផ្ទៃ តែក្រសួងថាបំភ្លើស គណបក្សភ្លើងទៀន សម្រេចឱ្យលោក លី សុធារ៉ាយុត្តិ ចាកចេញពីបក្សទៅធ្វើជាតំណាងស្ថាបនិក ដើម្បីស្នើសុំបង្កើតគណបក្សថ្មីមួយផ្សេងទៀតដែលមានឈ្មោះថា «គណបក្សផ្ទះយើង»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀនចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការបើកផ្លូវឱ្យមន្ត្រីរបស់ខ្លួនមួយចំនួន ទៅបង្កើតគណបក្សថ្មីយ៉ាងដូច្នេះ ធ្វើឡើងក្រោយគណបក្សភ្លើងទៀនត្រូវបានក្រសួងមហាផ្ទៃបដិសេធការចុះបញ្ជីឡើងវិញ និងបានអះអាងថា តំណាងក្រសួងបានផ្តល់យោបល់ឱ្យទៅបង្កើតបក្សថ្មី។ តែក្រសួងមហាផ្ទៃបដិសេធចំពោះការផ្តល់យោបល់ដល់គណបក្សភ្លើងទៀន។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/DG5l.g
Open in Telegramសង្គ្រាមអ៊ុយក្រែន៖ ហេតុអ្វីកូរ៉េខាងជើងស្រាប់តែផ្អាកជំនួយយោធាដល់រុស្ស៊ី? តាំងពីឆ្នាំ២០២៤មក ម៉ូស្គូនិងព្យុងយ៉ាង បានចងមេត្រីគ្នា ដោយសម្ព័ន្ធយោធា តាមរយៈការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យចារកិច្ចផង។ កូរ៉េខាងជើងបានបញ្ជូនទ័ពជិត១៥០០០នាក់ទៅជួយច្បាំងទាហានរុស្ស៊ីនៅសមរភូមិអ៊ុយក្រែនទៀត។ ប៉ុន្តែបើតាមភ្នាក់ងារចារកិច្ចអ៊ុយក្រែន ទំនាក់ទំនងរុស្ស៊ី-កូរ៉េខាងជើងកំពុងរង្គោះរង្គើ។ ប្រមុខគីមជុងអ៊ុនបានសម្រេចផ្អាកការផ្តល់ជំនួយយោធាដល់រុស្ស៊ី។ ហេតុអ្វីបានជាទំនាក់ទំនងម៉ូស្គូ-ព្យុងយ៉ាង ចុះខ្សោយយ៉ាងនេះ? 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/DG1h.g
Open in Telegramអ.ស.ប ទាញសញ្ញាអាសន្នអំពីកំណើនគ្រោះអត់ឃ្លាន ដោយសារជម្លោះប្រដាប់អាវុធនិង បាតុភូត អែល នីញ៉ូ អង្គការសហប្រជាជាតិទាញសញ្ញាអាសន្នអំពី គ្រោះអត់ឃ្លាននៅ១៦តំបន់នៃភពផែនដី អាចធ្លាក់កាន់តែធ្ងន់ធ្ងរនៅក្នុងរយៈពេល៦ខែខាងមុខ។ ជម្លោះប្រដាប់អាវុធ ការប្រែប្រួលអាកាសធាតុ និងបាតុភូតអែលនីញ៉ូ កំពុងរួមចំណែកធ្វើឲ្យប្រជាជនរាប់លាននាក់ប្រឈមនឹងការខ្វះស្បៀងអាហារ ជាពិសេសនៅប្រទេសដែលមានស្ថានភាពមនុស្សធម៌ផុយស្រួយស្រាប់។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/DG1g.g
Open in Telegramកម្មវិធីព័ត៌មានប្រចាំថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/DFyn.g
Open in Telegramកម្មវិធីព័ត៌មានប្រចាំថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/DFyH.g
Open in Telegram