Account

RFI ខេមរភាសា / RFI Khmer

Verified

សួស្តី និង​សូមស្វាគមន៍​មកកាន់​ Telegram ផ្លូវការ​របស់​វិទ្យុបារាំង​អន្តរជាតិ RFI ខេមរភាសា! 🌍 rfi.fr/km/

Username
@rfi_km
Subscribers12,768
Avg views per post, 7d1,054last 7 days
ERR8.25%last 7 days

Average views per post by day

By publication day

Show as table
DateAvg views per post
Nov 27, 20261,310
Nov 28, 20261,149
Nov 29, 2026785

Most viewed this month

  1. សង្គ្រាម​អ៊ុយក្រែន៖ ហេតុអ្វី​កូរ៉េខាងជើងស្រាប់​តែ​​ផ្អាក​ជំនួយ​យោធា​ដល់​រុស្ស៊ី​? តាំងពី​ឆ្នាំ​២០២៤​មក ម៉ូស្គូ​និង​ព្យុងយ៉ាង បាន​ចងមេត្រី​​គ្នា ដោយ​​សម្ព័ន្ធយោធា​ តាម​រយៈ​ការ​ចុះ​កិច្ច​ព្រមព្រៀង​​សហប្រតិបត្តិការ​ក្នុង​វិស័យ​ចារកិច្ច​ផង។ កូរ៉េខាង​ជើង​បាន​បញ្ជូន​ទ័ព​ជិត​១៥០០០នាក់​ទៅ​ជួយ​ច្បាំង​ទាហាន​រុស្ស៊ី​នៅ​សមរភូមិ​អ៊ុយក្រែន​ទៀត។ ប៉ុន្តែ​បើ​តាម​ភ្នាក់ងារ​ចារកិច្ច​អ៊ុយក្រែន ទំនាក់ទំនង​រុស្ស៊ី​-កូរ៉េខាង​ជើង​កំពុង​រង្គោះ​រង្គើ​។ ប្រមុខ​គីមជុងអ៊ុន​បាន​សម្រេច​ផ្អាក​ការ​ផ្តល់​ជំនួយ​យោធា​ដល់​រុស្ស៊ី។ ហេតុ​អ្វីបាន​ជា​ទំនាក់ទំនង​ម៉ូស្គូ​-ព្យុងយ៉ាង​ ​ចុះ​ខ្សោយយ៉ាង​នេះ? 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/DG1h.g

    Photo
    Views1.38K
    Forwards—
    Reactions—
    Comments—
  2. Views1.33K
    Forwards—
    Reactions—
    Comments—
  3. បក្សភ្លើងទៀនថាការបង្កើត «គណបក្សផ្ទះយើង» ស្របតាមយោបល់ក្រសួងមហាផ្ទៃ តែក្រសួងថាបំភ្លើស គណបក្សភ្លើងទៀន សម្រេចឱ្យលោក លី សុធារ៉ាយុត្តិ ចាកចេញពីបក្សទៅធ្វើជាតំណាងស្ថាបនិក ដើម្បីស្នើសុំបង្កើតគណបក្សថ្មីមួយផ្សេងទៀតដែលមានឈ្មោះថា «គណបក្សផ្ទះយើង»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀនចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការបើកផ្លូវឱ្យមន្ត្រីរបស់ខ្លួនមួយចំនួន ទៅបង្កើតគណបក្សថ្មីយ៉ាងដូច្នេះ ធ្វើឡើងក្រោយគណបក្សភ្លើងទៀនត្រូវបានក្រសួងមហាផ្ទៃបដិសេធការចុះបញ្ជីឡើងវិញ និងបានអះអាងថា តំណាងក្រសួងបានផ្តល់យោបល់ឱ្យទៅបង្កើតបក្សថ្មី។​ តែក្រសួងមហាផ្ទៃបដិសេធចំពោះការផ្តល់យោបល់ដល់គណបក្សភ្លើងទៀន។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/DG5l.g

    Photo
    Views1.28K
    Forwards—
    Reactions1
    Comments—
  4. Views1.28K
    Forwards—
    Reactions1
    Comments—

Latest posts

#16790Photo

ហ្វីលីពីន​ប្រកាសស្វែងរក​ពលរដ្ឋ​ខ្លួនជាង​៣០នាក់ ដែលត្រូវរុស្ស៊ីបោកបញ្ឆោត​យកទៅប្រយុទ្ធនៅអ៊ុយក្រែន រដ្ឋាភិបាលហ្វីលីពីន កំពុងព្យាយាមស្វែងរកអត្តសញ្ញាញនិង​ទីកន្លែងស្ថិតនៅ របស់ប្រជាជនខ្លួនចំនួនជាង៣០នាក់ ដែល​បានចាញ់ការឆបោក ត្រូវរុស្ស៊ីបញ្ជូន​យកទៅប្រយុទ្ធនៅសមរភូមិអ៊ុយក្រែន​។ ការ​ប្រកាសនៅថ្ងៃទៅ​២៩វិច្ឆិកានេះ គឺបន្ទាប់ពីមាន​​វីដេអូមួយ ត្រូវគេបង្ហោះនៅលើ​បណ្តាញសង្គម​និងត្រូវគេ​​ចែកចាយ​បន្តគ្នាយ៉ាងព្រោងព្រាត បង្ហាញឲ្យ​ឃើញ​មនុស្សប្រុសច្រើននាក់ ក្នុងឯកសណ្ឋានទាហាន​រុស្ស៊ី​ដែល​អះអាងថាជាជនជាតិហ្វីលីពីន ហើយត្រូវគេបោក​បញ្ឆោត​យក​មកប្រយុទ្ធនៅអ៊ុយក្រែន​។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/DGF4.g

Open in Telegram
Views423−60%vs avg
Forwards—
Reactions2
Comments—
#16788Photo
Views770−27%vs avg
Forwards—
Reactions—
Comments—
#16787Photo
Views780−26%vs avg
Forwards—
Reactions5
Comments—
#16786Photo

លោក ស៊ុំ ម៉ាប់៖ ប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរត្រៀមចុះក្នុងបញ្ជីUNESCO នៅដើមខែធ្នូ ឆ្នាំ២០២៦ ប្រពៃណីនៃអាពាហ៍ពិពាហ៍ខ្មែរ ត្រៀមអនុម័តចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការUNESCO​  ដោយតាមគម្រោងអាច ចន្លោះពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៦ នាទីក្រុងសៀមិន ខេត្តហ្វូជៀន ប្រទេសចិន។ នេះបើតាមលោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ ដែលបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ អ្នកនាំពាក្យក្រសួងវប្បធម៌ដដែលបន្ថែមថា ប្រពៃណីនៃអាពាហ៍ពិពាហ៍ខ្មែរ ដែលគ្រោងចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មានរួមបញ្ចូលនូវធាតុផ្សំយ៉ាងពេញលេញនៃដំណើរការទំនៀមទម្លាប់អាពាហ៍ពិពាហ៍ខ្មែរ ដូចជា កិច្ចពិធី សម្ភារៈប្រើប្រាស់ វង់ភ្លេងប្រពៃណី មេបា ចៅមហា សម្លៀកបំពាក់ប្រពៃណី រួមនឹងស្បៃខ្មែរផងដែរ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/DGCQ.g

Open in Telegram
Views1,090+3%vs avg
Forwards—
Reactions4
Comments—
#16785Photo

រយៈពេល២ឆ្នាំ ក្រសួង​បរិស្ថានទប់ស្កាត់ទឹកកខ្វក់​ជាង​ ៤៤លាន​ម៉ែត្រ​គូប ពីការបំពុលបរិស្ថាន នៅថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​ ឆ្នាំ២០២៦​​ ក្រសួង​បរិស្ថាន​បាន​បញ្ជាក់​ថាក្រសួង​បាន​​ទប់​ស្កាត់​ទឹក​​កខ្វក់ពីការ​បំពុល​បរិស្ថានបាន​សរុប​ជាង ៤៤​លាន​ម៉ែត្រ​គូប​ ​ក្នុង​រយៈពេល​ ២៣ខែ រាប់​ចាប់​តាំង​ពី​ដើម​ឆ្នាំ២០២៥​ រហូត​មក​ដល់​ខែ​វិច្ឆិកា​ ឆ្នាំ២០២៦​។​ ក្រសួង​បរិស្ថាន​ បានចាត់ទុកការ​ទប់​ស្កាត់លំហូរទឹកកខ្វក់​នេះ​ថា ជា​រឿង​ចាំ​បាច់​ ដោយបានកាត់​បន្ថយ​ការ​ប៉ះពាល់​ដល់​ជីវៈចម្រុះ និង​លើក​កម្ពស់​ការ​រស់​នៅ​របស់​ពល​រដ្ឋ។​ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/DGCO.g

Open in Telegram
Views927−12%vs avg
Forwards—
Reactions—
Comments—
#16784Photo

កម្ពុជារង់ចាំការបញ្ជាក់ជាផ្លូវការពីអាមេរិកករណីសមាជិកសភាអាមេរិកចង់បណ្តេញមន្ត្រីទូតខ្មែរចេញពីវ៉ាស៊ីនតោន ក្រសួងការបរទេសកម្ពុជា លើកឡើងថា កម្ពុជានៅរង់ចាំការបញ្ជាក់ជាផ្លូវការពីក្រសួងការបរទេសអាមេរិកមកកាន់ស្ថានទូតខ្មែរប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ជុំវិញការលើកឡើងរបស់ប្រធានក្រុមសមាជិកសភាអាមេរិកដែលចង់ឲ្យរដ្ឋបាល លោក ដូណាល់ ត្រាំ បណ្តេញមន្ត្រីទូតខ្មែរចេញពីអាមេរិក។ ការដែលប្រធានក្រុមសមាជិកសភាអាមេរិកចង់ឲ្យបណ្ដេញមន្ត្រីទូតខ្មែរចេញពីទឹកដីសហរដ្ឋអាមេរិក នៅក្រោមការចោទថា រដ្ឋាភិបាលកម្ពុជា ជាអ្នកគាំទ្រក្រុមឧក្រិដ្ឋជនឆបោកអនឡាញ ដែលឆ្លងដែនមកពីប្រទេសចិន។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/DGCH.g

Open in Telegram
Views1,100+4%vs avg
Forwards—
Reactions1
Comments—
#16783Photo

តៃវ៉ាន់៖ បេក្ខជន​របស់​បក្សគួមីនតាង ឈ្នះឆ្នោតមួយអាណត្តិទៀតជាអភិបាល​ក្រុងតៃប៉ិ គណបក្សគួមីនតាង ដែលជាគណបក្សចំណាស់ជាងគេនៅ​កោះតៃវ៉ាន់ និងដែលមានទំនោរ​​គាំទ្រទំនាក់ទំនងកាន់ជិតស្និទ្ធជាមួយចិន បានរក្សាតំណែងអភិបាលក្រុងតៃប៉ិ។ លោក​ឈៀង វ៉ាន់ អាន បេក្ខជនរបស់បក្សគួមីនតា បានជាប់ឆ្នោតម្តងទៀតជាអភិបាល​ក្រុងតៃប៉ិ នៅក្នុងការបោះឆ្នោតមូលដ្ឋាន កាលពីថ្ងៃសៅរ៍​ទី​២៨វិច្ឆិកា។ ជ័យជំនះជានិម្មិតរូបនេះ បានឆ្លុះ​បញ្ចាំង​ឲ្យឃើញថា ថាបក្សគួមីនតាងនៅតែមានឥទ្ធិពលនយោបាយ ប្រជែងនឹងបក្ស​ប្រជាធិបតេយ្យ​​ឯករាជ្យ​និយមដែលមានទំនោរ​ស្អប់ចិន​។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/DGAS.g

Open in Telegram
Views1,170+11%vs avg
Forwards—
Reactions—
Comments—
#16782Photo
Views1,130+7%vs avg
Forwards—
Reactions1
Comments—

All posts