ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បង្ហាញពីគម្រោងអភិវឌ្ឍន៍ «ទំនប់ ៩៥» ឱ្យក្លាយ «សួនតេជោសន្តិភាព» ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបម្រើជាកន្លែងលម្ហែកាយដ៏ទាក់ទាញក្នុងក្រុងព្រះវិហារ! មន្ទីរព័ត៌មានខេត្តព្រះវិហារ FACEBOOK | WEBSITE | TIKTOK | YOUTUBE | INSTAGRAM | X
Open in TelegramPosts of មន្ទីរព័ត៌មាន ខេត្តព្រះវិហារ
ថ្នាក់ដឹកនាំក្រសួងកសិកម្ម ចុះពិនិត្យ និងវាយតម្លៃទីតាំងសក្តានុពលសម្រាប់ការផ្តល់ផ្ទះសំណាញ់ គាំទ្រដល់ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ក្រោមគម្រោង CaWSIP នៅខេត្តព្រះវិហារ! 🖥 អត្ថបទពេញ ៖ https://preahvihear.info.gov.kh/km/article/01a221b2-e5e8-7667-8799-dec1f2540b87
Open in Telegramកម្លាំងចម្រុះស្រុកជាំក្សាន្ត ចុះបង្ក្រាបករណីដឹកជញ្ជូនឈើខុសច្បាប់ ឃាត់បានរថយន្តមួយគ្រឿង និងឈើផ្ចឹកចំនួន ៩,៤៨០ (ប្រាំបួនផ្លានបួនរយប៉ែតសិប) ខណៈម្ចាស់រត់គេចខ្លួនបាត់! កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ២០:១៣នាទី កម្លាំងចម្រុះនៃរដ្ឋបាលស្រុកជាំក្សាន្ត រួមមានមន្ត្រីការិយាល័យកសិកម្ម និងការពារធនធានធម្មជាតិ កងរាជអាវុធហត្ថស្រុកជាំក្សាន្ត និងកងពលតូចអន្តរាគមន៍លេខ៧ បានចុះបង្ក្រាបករណីដឹកជញ្ជូនផល-អនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត នៅចំណុចយាមការ (៥២៨៦៣៤.១៥៦៣៩៤១) ស្ថិតនៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដោយប្រើប្រាស់កម្លាំងកងរាជអាវុធហត្ថស្រុកចំនួន ៤នាក់ រថយន្ត ២គ្រឿង និងអាវុធ ២ដើម សហការជាមួយកម្លាំងកងពលតូចអន្តរាគមន៍លេខ៧។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់រថយន្តម៉ាក Masda ពណ៌ឆ្លូញ ពាក់ស្លាកលេខ ខមរភូមិន្ទ 02 2-8672 ចំនួន ០១គ្រឿង ដែលផ្ទុកឈើប្រភេទ ផ្ចឹក រួមមាន៖ • ២០×៤×២×៥ = ៨០០ • ២៥×៤×២×២១ = ៤,២០០ • ៤០×៤×២×១៤ = ៤,៤៨០ សរុបចំនួន៖ ៩,៤៨០ (ប្រាំបួនផ្លានបួនរយប៉ែតសិប)។ ចំណែកមនុស្សពាក់ព័ន្ធបានរត់គេចខ្លួនបាត់ស្រមោលមុនពេលសមត្ថកិច្ចចូលដល់។ បច្ចុប្បន្ន រថយន្ត និងវត្ថុតាងឈើទាំងអស់ត្រូវបានប្រគល់ជូនមន្ត្រីឧទ្យានុរក្ស (បរិស្ថាន) ក្បាលដំរី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ និងស្រាវជ្រាវស្វែងរកជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់៕
Open in Telegramវឌ្ឍនភាពស្ថាបនាផ្លូវកៅស៊ូ និងបេតុង ប្រវែង ១៦ គីឡូម៉ែត្រ នៅស្រុកជ័យសែន ខេត្តព្រះវិហារ! 🖥 អត្ថបទពេញ ៖ https://preahvihear.info.gov.kh/km/article/01a221b0-92a4-71d6-abca-630566481586
Open in Telegramឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បង្ហាញពីចក្ខុវិស័យ និងផែនការអាទិភាពក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសួនសាធារណៈ ដើម្បីប្រែក្លាយទីប្រជុំជនខេត្តឱ្យកាន់តែស្រស់បំព្រង! មន្ទីរព័ត៌មានខេត្តព្រះវិហារ FACEBOOK | WEBSITE | TIKTOK | YOUTUBE | INSTAGRAM | X
Open in Telegramមន្ទីរព័ត៌មានខេត្តព្រះវិហារ សហការជាមួយអង្គការ (LAC) បើកវគ្គបណ្តុះបណ្តាលស្តីពី «ច្បាប់ស្តីពីរបបសារព័ត៌មាន» ដើម្បីពង្រឹងកិច្ចសហការ និងក្រមសីលធម៌វិជ្ជាជីវៈ! មន្ទីរព័ត៌មានខេត្តព្រះវិហារ FACEBOOK | WEBSITE | TIKTOK | YOUTUBE | INSTAGRAM | X
Open in Telegramក្រសួងការពារជាតិ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទីព្រឹក នៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានជួបប្រជុំក្រៅផ្លូវការកម្រិតក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង មេបញ្ជាការរងយោធភូមិភាគទី៤ និងជាប្រធានលេខាធិការដ្ឋាន (RBC) ភាគីកម្ពុជា និងគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី អាម យុទ្ធស៊ុនថន នាយសេនាធិការយោធភូមិភាគទី២ និងជាប្រធានលេខាធិការដ្ឋាន (RBC ) ភាគីថៃ។ ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាដែលផ្ទុយពីសេចក្តីប្រកាសរួមនេះ សំដៅឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ ភាគីទាំងពីរបានលើកឡើងអំពីបញ្ហាមួយចំនួនដែលបានកើតឡើងនាពេលថ្មីៗនេះ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ដោយសង្កត់ធ្ងន់ពីភាពចាំបាច់ដែលភាគីទាំងពីរត្រូវពិភាក្សាគ្នាស្វែងរកមធ្យោបាយដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។ ជាការពិតណាស់ ការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ានផងដែរនោះ គឺទាមទារឱ្យមានការប្តេជ្ញាចិត្តពិតប្រាកដ និងភាពស្មោះត្រង់ ព្រមទាំងការគោរពឱ្យបានពេញលេញនូវច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ២៧ វិច្ឆិកា ២០២៦
Open in TelegramPreah Vihear and Champasak Provinces Strengthen Bilateral Cooperation 🖥 Full article : https://preahvihear.info.gov.kh/km/article/01a21c58-f358-7145-bf1f-19bcafc5d328
Open in Telegram