Account
មន្ទីរព័ត៌មាន​ ខេត្តព្រះវិហារ

មន្ទីរព័ត៌មាន​ ខេត្តព្រះវិហារ

ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈដើម្បីផ្សារភ្ជាប់គ្រប់មជ្ឍដ្ឋាន

Username
@info_pvh
Subscribers1,730
Avg views per post, 7d421last 7 days
ERR24.35%last 7 days

Average views per post by day

By publication day

Show as table
DateAvg views per post
Nov 27, 2026228
Nov 28, 20261,108
Nov 29, 2026157

Most viewed this month

  1. 01
    Views2.03K
    Forwards—
    Reactions7
    Comments—
  2. 02

    ក្រសួងការពារជាតិ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទីព្រឹក នៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានជួបប្រជុំក្រៅផ្លូវការកម្រិតក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង មេបញ្ជាការរងយោធភូមិភាគទី៤ និងជាប្រធានលេខាធិការដ្ឋាន (RBC) ភាគីកម្ពុជា និងគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី អាម យុទ្ធស៊ុនថន នាយសេនាធិការយោធភូមិភាគទី២ និងជាប្រធានលេខាធិការដ្ឋាន (RBC ) ភាគីថៃ។ ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាដែលផ្ទុយពីសេចក្តីប្រកាសរួមនេះ សំដៅឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ ភាគីទាំងពីរបានលើកឡើងអំពីបញ្ហាមួយចំនួនដែលបានកើតឡើងនាពេលថ្មីៗនេះ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ដោយសង្កត់ធ្ងន់ពីភាពចាំបាច់ដែលភាគីទាំងពីរត្រូវពិភាក្សាគ្នាស្វែងរកមធ្យោបាយដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។ ជាការពិតណាស់ ការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ានផងដែរនោះ គឺទាមទារឱ្យមានការប្តេជ្ញាចិត្តពិតប្រាកដ និងភាពស្មោះត្រង់ ព្រមទាំងការគោរពឱ្យបានពេញលេញនូវច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ២៧ វិច្ឆិកា ២០២៦

    Photo
    Views251
    Forwards—
    Reactions6
    Comments—
  3. 03
    Views249
    Forwards—
    Reactions6
    Comments—
  4. 04

    កម្លាំងចម្រុះស្រុកជាំក្សាន្ត ចុះបង្ក្រាបករណីដឹកជញ្ជូនឈើខុសច្បាប់ ឃាត់បានរថយន្តមួយគ្រឿង និងឈើផ្ចឹកចំនួន ៩,៤៨០ (ប្រាំបួនផ្លានបួនរយប៉ែតសិប) ខណៈម្ចាស់រត់គេចខ្លួនបាត់! កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ២០:១៣នាទី កម្លាំងចម្រុះនៃរដ្ឋបាលស្រុកជាំក្សាន្ត រួមមានមន្ត្រីការិយាល័យកសិកម្ម និងការពារធនធានធម្មជាតិ កងរាជអាវុធហត្ថស្រុកជាំក្សាន្ត និងកងពលតូចអន្តរាគមន៍លេខ៧ បានចុះបង្ក្រាបករណីដឹកជញ្ជូនផល-អនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត នៅចំណុចយាមការ (៥២៨៦៣៤.១៥៦៣៩៤១) ស្ថិតនៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដោយប្រើប្រាស់កម្លាំងកងរាជអាវុធហត្ថស្រុកចំនួន ៤នាក់ រថយន្ត ២គ្រឿង និងអាវុធ ២ដើម សហការជាមួយកម្លាំងកងពលតូចអន្តរាគមន៍លេខ៧។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់រថយន្តម៉ាក Masda ពណ៌ឆ្លូញ ពាក់ស្លាកលេខ ខមរភូមិន្ទ 02 2-8672 ចំនួន ០១គ្រឿង ដែលផ្ទុកឈើប្រភេទ ផ្ចឹក រួមមាន៖ • ២០×៤×២×៥ = ៨០០ • ២៥×៤×២×២១ = ៤,២០០ • ៤០×៤×២×១៤ = ៤,៤៨០ សរុបចំនួន៖ ៩,៤៨០ (ប្រាំបួនផ្លានបួនរយប៉ែតសិប)។ ចំណែកមនុស្សពាក់ព័ន្ធបានរត់គេចខ្លួនបាត់ស្រមោលមុនពេលសមត្ថកិច្ចចូលដល់។ បច្ចុប្បន្ន រថយន្ត និងវត្ថុតាងឈើទាំងអស់ត្រូវបានប្រគល់ជូនមន្ត្រីឧទ្យានុរក្ស (បរិស្ថាន) ក្បាលដំរី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ និងស្រាវជ្រាវស្វែងរកជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់៕

    Photo
    Views211
    Forwards—
    Reactions3
    Comments—

Latest posts

#23821Video
Views130−69%vs avg
Forwards—
Reactions3
Comments—
#23820Photo
Views129−69%vs avg
Forwards—
Reactions2
Comments—
#23816Photo

Open in Telegram
Views211−50%vs avg
Forwards—
Reactions3
Comments—
#23814Video
Views2,030+382%vs avg
Forwards—
Reactions7
Comments—
#23813Video
Views249−41%vs avg
Forwards—
Reactions6
Comments—
#23803Photo

ក្រសួងការពារជាតិ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទីព្រឹក នៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានជួបប្រជុំក្រៅផ្លូវការកម្រិតក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង មេបញ្ជាការរងយោធភូមិភាគទី៤ និងជាប្រធានលេខាធិការដ្ឋាន (RBC) ភាគីកម្ពុជា និងគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី អាម យុទ្ធស៊ុនថន នាយសេនាធិការយោធភូមិភាគទី២ និងជាប្រធានលេខាធិការដ្ឋាន (RBC ) ភាគីថៃ។ ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាដែលផ្ទុយពីសេចក្តីប្រកាសរួមនេះ សំដៅឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ ភាគីទាំងពីរបានលើកឡើងអំពីបញ្ហាមួយចំនួនដែលបានកើតឡើងនាពេលថ្មីៗនេះ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ដោយសង្កត់ធ្ងន់ពីភាពចាំបាច់ដែលភាគីទាំងពីរត្រូវពិភាក្សាគ្នាស្វែងរកមធ្យោបាយដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។ ជាការពិតណាស់ ការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ានផងដែរនោះ គឺទាមទារឱ្យមានការប្តេជ្ញាចិត្តពិតប្រាកដ និងភាពស្មោះត្រង់ ព្រមទាំងការគោរពឱ្យបានពេញលេញនូវច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ២៧ វិច្ឆិកា ២០២៦

Open in Telegram
Views251−40%vs avg
Forwards—
Reactions6
Comments—

All posts