Кабинет

Посты канала ក្រសួងពាណិជ្ជកម្ម Ministry of Commerce

сначала новые

#37338Фото

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបការងារពាណិជ្ជកម្មប្រចាំខែវិច្ឆិកា ឆ្នាំ២០២៦ និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្ត របស់ក្រសួងពាណិជ្ជកម្ម ... (ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបការងារពាណិជ្ជកម្មប្រចាំខែវិច្ឆិកា ឆ្នាំ២០២៦ និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្ត របស់ក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អគ្គលេខាធិការ អគ្គនាយក លោក-លោកស្រីអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន មន្ទីរនិងសាខាការពារអ្នកប្រើប្រាស់ និងប្រកួតប្រជែង រាជធានី-ខេត្ត តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្នុងគោលបំណង ដើម្បីពិនិត្យ វាយតម្លៃ និងបូកសរុបសមិទ្ធផលការងារដែលសម្រេចបានក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ និងពិភាក្សាអំពីបញ្ហាប្រឈម ឱកាស និងដំណោះស្រាយនានាក្នុងវិស័យពាណិជ្ជកម្ម ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ និងកម្មវិធីការងារអាទិភាពរបស់ក្រសួង ព្រមទាំងកំណត់ទិសដៅ និងយុទ្ធសាស្ត្រការងារសម្រាប់អនុវត្តបន្ត ដើម្បីបន្តជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ការធ្វើពិពិធកម្មទីផ្សារ ការលើកកម្ពស់ការនាំចេញ និងការពង្រឹងបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើឡើង៕ … ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖ Connect with Ministry of Commerce: 🌐 Facebook 🌐 Telegram 🌐 Website 🌐 YouTube 🌐 X (Twitter)

Открыть в Telegram
Просмотры481−62%к среднему
Пересылки—
Реакции2
Комментарии—
#37337Фотоальбом

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនឯកឧត្តម Steve DAINES សមាជិកព្រឹទ្ធសភាអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ... (ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនឯកឧត្តម Steve DAINES សមាជិកព្រឹទ្ធសភាអាម៉េរិកមកពីរដ្ឋ Montana និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក ក៏ដូចជាគំនិតផ្ដួចផ្ដើមផ្សេងៗ ដើម្បីពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ ការលើកកម្ពស់គុណភាពផលិតផល និងភាពប្រកួតប្រជែងរបស់កម្ពុជា និងការត្រៀមខ្លួនសម្រាប់ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ខាងមុខ។ លោកជំទាវរដ្ឋមន្ត្រីក៏បានលើកឡើងពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយពាណិជ្ជកម្ម និងបរិវត្តកម្មឌីជីថលនៃសេវាសាធារណៈ សំដៅលើកកម្ពស់តម្លាភាព និងប្រសិទ្ធភាពនៃការផ្តល់សេវា សម្រួលធុរកិច្ច និងកាត់បន្ថយចំណាយ។ ជាការឆ្លើយតប ឯកឧត្តមសមាជិកព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍរបស់កម្ពុជា និងបានបង្ហាញសុទិដ្ឋិនិយមចំពោះសក្តានុពលកំណើនសេដ្ឋកិច្ច និងតួនាទីកាន់តែសំខាន់របស់កម្ពុជាក្នុងតំបន់ ជាពិសេសដោយសារអំណោយផលនៃរចនាសម្ព័ន្ធប្រជាសាស្ត្រ ដែលជាកត្តាសំខាន់មួយក្នុងការទាក់ទាញវិនិយោគ។ ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបានបង្ហាញឆន្ទៈក្នុងការបន្តពង្រឹងភាពជាដៃគូនេះ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ - - - Her Excellency CHAM Nimul, Minister of Commerce, Receives a Courtesy Call from His Excellency Steve DAINES, United States Senator ... (Phnom Penh): On the afternoon of Thursday, 26 November 2026, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from His Excellency Steve DAINES, United States Senator from Montana, and his delegation. During the meeting, Her Excellency Minister underscored Cambodia’s commitment to strengthening close cooperation with the United States and highlighted various initiatives to enhance supply chain connectivity, improve product quality and Cambodia’s competitiveness, and prepare for its graduation from Least Developed Country (LDC) status in 2029. She also highlighted progress in trade policy implementation and the digital transformation of public services to enhance transparency and service efficiency, facilitate business operations, and reduce business costs. In response, His Excellency Senator commended Cambodia’s development progress and expressed optimism about the country’s economic growth potential and increasingly important role in the region, particularly given its favorable demographic profile, which represents a key advantage in attracting investment. In conclusion, both sides welcomed the positive momentum in bilateral relations and cooperation and expressed their shared commitment to further strengthening this partnership for mutual benefit. … ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖ Connect with Ministry of Commerce: 🌐 Facebook 🌐 Telegram 🌐 Website 🌐 YouTube 🌐 X (Twitter)

Открыть в Telegram
Просмотры241−81%к среднему
Пересылки0
Реакции—
Комментарии—
#37322Фотоальбом

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយសម្ព័ន្ធនាំចេញផលិតផលម្ហូបអាហារ និងកសិកម្ម (FAEA) និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ និងសិក្ខាសាលាថ្នាក់ជាតិស្តីពី «ប្រព័ន្ធសុវត្ថិភាពម្ហូបអាហារនៅកម្ពុជាដែលផ្អែកលើការពិគ្រោះយោបល់ និងការវាយតម្លៃហានិភ័យ» រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោកស្រីបណ្ឌិត Janie DUBOIS អ្នកប្រឹក្សាវិទ្យាសាស្ត្រ និងគោលនយោបាយសុវត្ថិភាពម្ហូបអាហារនៃ FAEA ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងគុណភាព និងសុវត្ថិភាពម្ហូបអាហារ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងទេសចរណ៍ និងអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ព្រមទាំងតំណាងពីវិស័យឯកជន និងសាកលវិទ្យាល័យដែលធ្វើការក្នុងវិស័យម្ហូបអាហារផងដែរ។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីពិភាក្សា និងស្វែងរកការឯកភាពគ្នារវាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា ក្នុងការកំណត់យន្តការសម្របសម្រួលជាអន្តរក្រសួង និងការតាក់តែងលិខិតុបករណ៍គតិយុត្តដែលចាំបាច់ ដើម្បីកែលម្អរចនាសម្ព័ន្ធសុវត្ថិភាពម្ហូបអាហារកម្ពុជាឱ្យកាន់តែប្រសើរឡើង៕ … ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖ Connect with Ministry of Commerce: 🌐 Facebook 🌐 Telegram 🌐 Website 🌐 YouTube 🌐 X (Twitter)

Открыть в Telegram
Просмотры1 773+39%к среднему
Пересылки1
Реакции16
Комментарии—
#37321Фото
Просмотры1 550+21%к среднему
Пересылки2
Реакции12
Комментарии—
#37320Фотоальбом

លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបើក «ពិព័រណ៍អន្តរជាតិកសិកម្មខេត្តហ៊ូប៉ី ឆ្នាំ២០២៦» នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី សាធារណរដ្ឋប្រជាមានិតចិន ... (វូហាន, ចិនហ)៖ នាថ្ងៃទី១៩-២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម «ពិព័រណ៍អន្តរជាតិកសិកម្មខេត្តហ៊ូប៉ី ឆ្នាំ២០២៦ (Hubei Agriculture International Expo 2026)» ក្រោមមូលបទ «Building a New Era of Land of Fish and Rice» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម LI Dianxun អនុលេខាបក្សខេត្ត និងជាអភិបាលខេត្តហ៊ូប៉ី ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម TAO Huaiqin ប្រធានពេទ្យសត្វជាតិចិន តំណាងក្រសួងកសិកម្ម និងកិច្ចការជនបទចិន ស្ថានទូតអឺរ៉ុប និងអាស៊ីចំនួន ១៩ ប្រទេស រដ្ឋបាលខេត្តហ៊ូប៉ី សភាពាណិជ្ជកម្មអន្តរជាតិ ស្ថាប័នស្រាវជ្រាវកសិកម្ម អ្នកវិនិយោគ ធុរជន និងសហគ្រាសសរុបប្រមាណ ២ ០០០ សហគ្រាស។ គោលបំណងនៃពិព័រណ៍នេះ គឺដើម្បីដាក់តាំងបង្ហាញផលិតផលកសិកម្មជាង ១០ ០០០ ប្រភេទ ការតភ្ជាប់កសិពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម បច្ចេកវិទ្យាកសិកម្មទំនើប ការកែច្នៃចំណីអាហារ និងផ្តោតលើការបង្ហាញសមិទ្ធផល និងការអភិវឌ្ឍកសិកម្ម និងជនបទរបស់ខេត្តហ៊ូប៉ីទៅកាន់បណ្តាប្រទេសផ្សេងៗក្នុងពិភពលោក ជាពិសេសជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិលើផលិតផលបៃតង ផលិតផលបច្ចេកវិទ្យាកសិកម្ម ផលិតផលគ្មានជាតិគីមី ផលិតផលសម្គាល់ភូមិសាស្ត្រ (GI) និងផលិតផលកសិកម្មម៉ាកសក្តានុពលរបស់ខេត្ត។…. - - - Her Excellency SVAY Nakry, Undersecretary of State of the Ministry of Commerce, Attends and Delivers Opening Remarks at the 2026 Hubei Agriculture International Expo in Wuhan, Hubei Province, People’s Republic of China ... (Wuhan, China): On 19-23 November 2026, in Wuhan, Hubei Province, People’s Republic of China, Her Excellency SVAY Nakry, Undersecretary of State of the Ministry of Commerce of Cambodia, attended the 2026 Hubei Agriculture International Expo under the theme “Building a New Era of Land of Fish and Rice,” presided over by His Excellency LI Dianxun, Deputy Provincial Party Secretary and Governor of Hubei Province. The event was also attended by His Excellency TAO Huaiqin, Chief Veterinary Officer of China, representatives from the Ministry of Agriculture and Rural Affairs of China, embassies from 19 European and Asian countries, the Hubei Provincial Administration, international chambers of commerce, agricultural research institutions, investors, businesspeople, and approximately 2,000 enterprises. The purpose of the expo is to showcase more than 10,000 types of agricultural products, agribusiness linkages, agro-industry, modern agricultural technology, and food processing, while highlighting Hubei Province’s agricultural and rural development achievements to the world…. 👉 អានបន្ត… … ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖ Connect with Ministry of Commerce: 🌐 Facebook 🌐 Telegram 🌐 Website 🌐 YouTube 🌐 X (Twitter)

Открыть в Telegram
Просмотры1 592+24%к среднему
Пересылки3
Реакции—
Комментарии—