
ក្រសួងពាណិជ្ជកម្ម Ministry of Commerce
សូមស្វាគមន៍មកកាន់តេលេក្រាមផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់ព័ត៌មានបន្ថែម៖ • Facebook: https://www.facebook.com/moc.gov.kh • X Account: https://twitter.com/MoCCambodia • Website: https://www.moc.gov.kh
Средние просмотры поста по дням
По дню публикации
Показать таблицей
| Дата | Просмотров на пост |
|---|---|
| 25 нояб. 2026 г. | 1 840 |
| 26 нояб. 2026 г. | 297 |
Самые просматриваемые за месяц
- 01Просмотры2,05 тыс.Пересылки1Реакции—Комментарии—
- 02Просмотры2 тыс.Пересылки1Реакции—Комментарии—
- 03Просмотры2 тыс.Пересылки1Реакции—Комментарии—
- 04Просмотры1,95 тыс.Пересылки1Реакции—Комментарии—
Новые посты
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបការងារពាណិជ្ជកម្មប្រចាំខែវិច្ឆិកា ឆ្នាំ២០២៦ និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្ត របស់ក្រសួងពាណិជ្ជកម្ម ... (ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបការងារពាណិជ្ជកម្មប្រចាំខែវិច្ឆិកា ឆ្នាំ២០២៦ និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្ត របស់ក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អគ្គលេខាធិការ អគ្គនាយក លោក-លោកស្រីអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន មន្ទីរនិងសាខាការពារអ្នកប្រើប្រាស់ និងប្រកួតប្រជែង រាជធានី-ខេត្ត តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្នុងគោលបំណង ដើម្បីពិនិត្យ វាយតម្លៃ និងបូកសរុបសមិទ្ធផលការងារដែលសម្រេចបានក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ និងពិភាក្សាអំពីបញ្ហាប្រឈម ឱកាស និងដំណោះស្រាយនានាក្នុងវិស័យពាណិជ្ជកម្ម ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ និងកម្មវិធីការងារអាទិភាពរបស់ក្រសួង ព្រមទាំងកំណត់ទិសដៅ និងយុទ្ធសាស្ត្រការងារសម្រាប់អនុវត្តបន្ត ដើម្បីបន្តជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ការធ្វើពិពិធកម្មទីផ្សារ ការលើកកម្ពស់ការនាំចេញ និងការពង្រឹងបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើឡើង៕ … ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖ Connect with Ministry of Commerce: 🌐 Facebook 🌐 Telegram 🌐 Website 🌐 YouTube 🌐 X (Twitter)
Открыть в Telegramលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនឯកឧត្តម Steve DAINES សមាជិកព្រឹទ្ធសភាអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ... (ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនឯកឧត្តម Steve DAINES សមាជិកព្រឹទ្ធសភាអាម៉េរិកមកពីរដ្ឋ Montana និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក ក៏ដូចជាគំនិតផ្ដួចផ្ដើមផ្សេងៗ ដើម្បីពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ ការលើកកម្ពស់គុណភាពផលិតផល និងភាពប្រកួតប្រជែងរបស់កម្ពុជា និងការត្រៀមខ្លួនសម្រាប់ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ខាងមុខ។ លោកជំទាវរដ្ឋមន្ត្រីក៏បានលើកឡើងពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយពាណិជ្ជកម្ម និងបរិវត្តកម្មឌីជីថលនៃសេវាសាធារណៈ សំដៅលើកកម្ពស់តម្លាភាព និងប្រសិទ្ធភាពនៃការផ្តល់សេវា សម្រួលធុរកិច្ច និងកាត់បន្ថយចំណាយ។ ជាការឆ្លើយតប ឯកឧត្តមសមាជិកព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍរបស់កម្ពុជា និងបានបង្ហាញសុទិដ្ឋិនិយមចំពោះសក្តានុពលកំណើនសេដ្ឋកិច្ច និងតួនាទីកាន់តែសំខាន់របស់កម្ពុជាក្នុងតំបន់ ជាពិសេសដោយសារអំណោយផលនៃរចនាសម្ព័ន្ធប្រជាសាស្ត្រ ដែលជាកត្តាសំខាន់មួយក្នុងការទាក់ទាញវិនិយោគ។ ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបានបង្ហាញឆន្ទៈក្នុងការបន្តពង្រឹងភាពជាដៃគូនេះ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ - - - Her Excellency CHAM Nimul, Minister of Commerce, Receives a Courtesy Call from His Excellency Steve DAINES, United States Senator ... (Phnom Penh): On the afternoon of Thursday, 26 November 2026, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from His Excellency Steve DAINES, United States Senator from Montana, and his delegation. During the meeting, Her Excellency Minister underscored Cambodia’s commitment to strengthening close cooperation with the United States and highlighted various initiatives to enhance supply chain connectivity, improve product quality and Cambodia’s competitiveness, and prepare for its graduation from Least Developed Country (LDC) status in 2029. She also highlighted progress in trade policy implementation and the digital transformation of public services to enhance transparency and service efficiency, facilitate business operations, and reduce business costs. In response, His Excellency Senator commended Cambodia’s development progress and expressed optimism about the country’s economic growth potential and increasingly important role in the region, particularly given its favorable demographic profile, which represents a key advantage in attracting investment. In conclusion, both sides welcomed the positive momentum in bilateral relations and cooperation and expressed their shared commitment to further strengthening this partnership for mutual benefit. … ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖ Connect with Ministry of Commerce: 🌐 Facebook 🌐 Telegram 🌐 Website 🌐 YouTube 🌐 X (Twitter)
Открыть в TelegramСвязи
Похожие каналы
BTV News@btvnewscambodiaНовости и СМИ23,8 тыс.
Khmer Times Breaking News@khmertimesbreakingnewsНовости и СМИ20,9 тыс.
អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា@tvkcambodiaНовости и СМИ35,7 тыс.
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC)@mlmupcofcambodiaНовости и СМИ39,3 тыс.
សង្គម និង ច្បាប់ - Social and law@socialandlawНовости и СМИ47,8 тыс.
ព័ត៌មានមុខងារសាធារណៈ@civilservicenews31Новости и СМИ51,6 тыс.
柬埔寨華人信息@jpz_888Новости и СМИ12,1 тыс.
The Phnom Penh Post@thephnompenhpostНовости и СМИ11,8 тыс.