#សេចក្ដីណែនាំ ស្ដីពី វិធានការធានាសុខភាព និងសុវត្ថិភាពនៅតាមគ្រឹះស្ថានសិក្សាដើម្បីឆ្លើយតបនឹងបាតុភូតអែលនីញ៉ូ (EI Niño)
Open in TelegramPosts of SAITC សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
🏀 ITC BASKETBALL TEAM [ Call For Applications ] [English Below] សួស្តីអ្នកទាំងអស់គ្នា! 🥳 ក្រុមបាល់បោះនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC Basketball Team) មានកិត្តិយស និងក្តីរំភើបយ៉ាងខ្លាំងក្នុងការប្រកាសជ្រើសរើសកីឡាករថ្មី ដើម្បីចូលរួមជាមួយក្រុមរបស់យើង! គោលដៅចម្បងរបស់យើង គឺបង្កើតក្រុមបាល់បោះមួយដែលមានរចនាសម្ព័ន្ធរឹងមាំ ដើម្បីចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់ និងព្រឹត្តិការណ៍កីឡានានា។ យើងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ទាំងអស់ ដែលមានចំណង់ចំណូលចិត្ត និងទេពកោសល្យក្នុងកីឡាបាល់បោះ ដើម្បីមកហ្វឹកហាត់ អភិវឌ្ឍសមត្ថភាព និងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា។ 🤩 📌 លក្ខខណ្ឌតម្រូវ៖ ជានិស្សិតកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មានឆន្ទៈ ទេពកោសល្យ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការហ្វឹកហាត់ ពេលវេលាហ្វឹកហាត់៖ Weekend, 4:30 - 6pm « Show your talent. Rewrite the game. » 🏀✨ 🔗 ចុះឈ្មោះតាមរយៈ https://docs.google.com/forms/d/e/1FAIpQLSebEYpL3wI8y9p1e1DU9vro3Y3DqbWBjCxKXkezFF4HDc0hHw/viewform ⏰ កាលបរិច្ឆេទផុតកំណត់៖ ការជ្រើសរើសនឹងត្រូវបិទនៅពេលដែលចំនួនសមាជិកគ្រប់តាមកំណត់ (Limited Slots | Closes once roster is filled) ℹ️ សម្រាប់ព័ត៌មានបន្ថែម៖ ទីតាំងហ្វឹកហាត់៖ ទីលានបាល់បោះ ITC (Court ITC) Social Media / Telegram៖ ក្រុមបាល់បោះ យុវជនវិស្វករ [ Call For Applications | ITC Basketball Team ] Hello everyone! 🥳 The ITC Basketball Team is thrilled to announce that player recruitment is officially OPEN for new squad members! We warmly welcome all Institute of Technology of Cambodia (ITC) students who have the passion and drive to take their game to the next level. Join us for structured coaching, physical conditioning, dynamic matchplay, and a great team community! 🤩 📌 Key Requirements: ITC Students ONLY (Open to all students at ITC) Driven to train, improve, and represent the team in competitive tournaments Availability for practice: Weekend, 4:30 - 6pm « Show your talent. Rewrite the game. » 🏀✨ 🔗 Apply Now: https://docs.google.com/forms/d/e/1FAIpQLSebEYpL3wI8y9p1e1DU9vro3Y3DqbWBjCxKXkezFF4HDc0hHw/viewform ⏰ Deadline: Registration will close once the squad roster is filled! ℹ️ For More Information & Inquiries: Contact / Follow: @ITC_BASKETBALL Tel: +885 88 577 2757 /@CNR_27 +885 11 216 191 / @imnot_reak Venue: Court ITC 📝 Organized by: ក្រុមបាល់បោះ យុវជនវិស្វករ 🚀 Share this with your fellow ITC friends and let’s build an unforgettable squad together!
Open in TelegramForwarded from TIC-មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចតិចណូ
🎓 វេទិកាអាជីព ITC ២០២៦ | Forum des carrières ITC 2026 និស្សិត ITC ទាំងអស់គ្នា! មកជួបក្រុមហ៊ុនជាង ១០ ស្វែងរកឱកាសការងារ និងកម្មសិក្សា និងរៀនគន្លឹះសរសេរ CV និងសម្ភាសន៍ការងារ។ Étudiants de l'ITC, venez rencontrer plus de 10 entreprises, découvrir des offres d'emploi et de stage, et apprendre à réussir votre CV et vos entretiens ! 📅 ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២៦ | Mercredi 2 décembre 2026 · 08:00–16:30 📍 សាលប្រជុំ A, ITC | Salle de conférence A, ITC 🆓 ឥតគិតថ្លៃ | Gratuit 👉 ចុះឈ្មោះឥឡូវនេះ | Inscrivez-vous : https://forms.gle/Jk3QY6drvA81NQQU7 ⏰ ថ្ងៃផុតកំណត់ | Date limite : 30 / 11 / 2026 Organisé par l'ITC – TIC, avec le soutien de l'AUF et de l'Ambassade de France au Cambodge. #ITC #CareerForum2026 #AUF #FranceAuCambodge
Open in Telegramសូមស្វាគមន៍ការវិលត្រឡប់មកវិញនៃកម្មវិធីសប្បុរសធម៌ បេះដូងយុវជន (Youth Heart)! ពួកយើងនឹងរៀបចំកម្មវិធីសប្បុរសធម៌នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ ក្នុងគោលបំណងប្រមូល និងនាំយកអំណោយដែលទទួលបានទៅចែកជូនដល់កុមារ ចាស់ជរា និងគ្រួសារដែលមានជីវភាពខ្វះខាត។ ដើម្បីចូលរួមចំណែកក្នុងសកម្មភាពដ៏មានអត្ថន័យនេះ ក្រុមការងារ Youth Heart នឹងរៀបចំស្តង់ទទួលការបរិច្ចាគដូចជា៖ 📚 សម្ភារៈសិក្សា 👕 សម្លៀកបំពាក់ 🧺 សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ 💵 ថវិកា និងសម្ភារៈផ្សេងៗ រយៈពេលទទួលអំណោយ៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៦ ទីតាំង៖ ស្ថិតនៅក្រោម F វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ក្រុមការងារ Youth Heart សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនសប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងចូលរួមជាមួយពួកយើងកន្លងមក។ ពួកយើងសង្ឃឹមថា នឹងបន្តទទួលបានការចូលរួម និងការគាំទ្រពីបងប្អូនទាំងអស់គ្នាបន្តទៀត។ 📞 ព័ត៌មានបន្ថែម សូមទាក់ទង៖ លោក សុឹង វិច្ឆិកា 010814529 លោក ម៉េង សុធារៈ 011216191 រាល់ការចូលរួម ទោះតូចឬធំ សុទ្ធតែមានតម្លៃ និងអាចក្លាយជាផ្នែកមួយនៃការផ្លាស់ប្តូរដ៏មានន័យ។ ❤️ «ទាំងអស់គ្នាដើម្បីសង្គម» https://www.facebook.com/share/p/1JU5Axz
Open in TelegramForwarded from អ៊ុត សុវណ្ណលាភ
សមាគមនិស្សិត សូមជម្រាបជូនដំណឹងដល់និស្សិតទាំងអស់ដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឱ្យបានជ្រាបថា អន្តេវាសិកដ្ឋាននៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងធ្វើការជ្រើសរើសនិស្សិតចូលស្នាក់នៅអន្តេវាសិកដ្ឋាន សរុបចំនួន ៥៦ នាក់ ក្នុងនោះមាន៖ • និស្សិតនារីចំនួន ២៤ នាក់។ • និស្សិតបុរសចំនួន ៣២ នាក់។ ១. ទីកន្លែងទទួលពាក្យ បេក្ខជនអាចមកទិញពាក្យ និងដាក់ពាក្យដោយផ្ទាល់នៅក្រោមអគារ F នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងម៉ោងធ្វើការ។ ២. កាលបរិច្ឆេទទទួលពាក្យ • ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៦។ • ឈប់ទទួលពាក្យនៅល្ងាចថ្ងៃសៅរ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៦ ត្រឹមម៉ោង ៥:០០ នាទីល្ងាចជាកំហិត។ ៣. ព័ត៌មានទំនាក់ទំនង សម្រាប់ព័ត៌មានលម្អិត បេក្ខជនអាចមកសាកសួរដោយផ្ទាល់នៅបន្ទប់សមាគមនិស្សិត ឬទាក់ទងតាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖ • សមាគមនិស្សិត៖ 061 265 545 / 088 577 2757 • អន្តេវាសិកដ្ឋាននារី៖ 017 642 469 • អន្តេវាសិកដ្ឋានបុរស៖ 069 983 120 សូមចូលរួមក្នុងក្រុម Telegram ខាងក្រោម ដើម្បីទទួលបានព័ត៌មាន និងការជូនដំណឹងបន្ថែម៖ https://t.me/ITC223 អាស្រ័យហេតុនេះ សូមនិស្សិតដែលមានចំណាប់អារម្មណ៍ មេត្តារួសរាន់មកទិញ និងដាក់ពាក្យតាមកាលបរិច្ឆេទដែលបានកំណត់។ សូមអរគុណ! #ITC #SAITC #SAITC_Dormitory
Open in Telegram📢 STJ – Learning Website សួស្តីអ្នកទាំងអស់គ្នា! 🙏 ដើម្បីសម្រួលដល់ការសិក្សា និងពង្រីកឱកាសក្នុងការស្វែងយល់បន្ថែម កម្មវិធី Senior Teaching Junior (STJ) បានបង្កើតគេហទំព័រធនធានសិក្សាមួយ ដែលផ្ដល់ជូននូវមេរៀន ឯកសារសិក្សា និងធនធានចំណេះដឹងផ្សេងៗ ដើម្បីគាំទ្រដល់ការសិក្សារបស់ប្អូនៗ។ គេហទំព័រនេះត្រូវបានរៀបចំ និងអភិវឌ្ឍឡើងដោយ Programming Team ក្នុងគោលបំណងផ្ដល់ភាពងាយស្រួលដល់ប្អូនៗក្នុងការស្វែងរក ចូលមើល និងសិក្សាមេរៀនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ 🔗 Website Link: https://itcstudent.space/ សូមប្អូនៗចូលរួមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ពីធនធានសិក្សាទាំងនេះឱ្យបានច្រើន។ យើងសង្ឃឹមថា គេហទំព័រនេះនឹងក្លាយជាជំនួយការសិក្សាដ៏មានប្រយោជន៍ និងចូលរួមចំណែកក្នុងការលើកកម្ពស់ចំណេះដឹង និងសមត្ថភាពសិក្សារបស់ប្អូនៗទាំងអស់គ្នា។
Open in Telegramសេចក្ដីជូនដំណឹង!!! ស្ដីពីការចុះឈ្មោះ និងការកក់ទីលានបាល់ទាត់របស់វិទ្យាស្ថាន សូមជម្រាបជូនដំណឹងដល់បងប្អូននិស្សិត និងបុគ្គលិកទាំងអស់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ឱ្យបានជ្រាបថា គណៈកម្មាធិការសមាគមនិស្សិតបានការបើកទទួលការចុះឈ្មោះ និងការកក់ទីលានបាល់ទាត់ លេងកីឡា និងសកម្មភាពកីឡាផ្សេងៗ។ ដើម្បីធានាឱ្យការប្រើប្រាស់ទីលានមានភាពងាយស្រួល និងមានរបៀបរៀបរយ សូមអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖ ១. អ្នកមានសិទ្ធិកក់ - បុគ្គលិកដែលកំពុងបម្រើការងារនៅវិទ្យាស្ថាន ITC - និស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថាន ITC ២. របៀបនៃការកក់ - សូមមកចុះឈ្មោះ និងកក់ទីលានដោយផ្ទាល់នៅបន្ទប់សមាគមនិស្សិត (អគារ F ជាន់ផ្ទាល់ដី) - ត្រូវផ្ដល់ព័ត៌មានឱ្យបានត្រឹមត្រូវ ដូចជា ឈ្មោះ លេខសម្គាល់ ថ្ងៃខែឆ្នាំ និងម៉ោងដែលត្រូវការកក់ - ការកក់នឹងមានសុពលភាព បន្ទាប់ពីទទួលបានការបញ្ជាក់ពីអ្នកទទួលបន្ទុក ៣. លក្ខខណ្ឌនៃការកក់ - ការចុះឈ្មោះ ការកក់ និងការប្រើប្រាស់ទីលាន គឺមិនមានការគិតថ្លៃឡើយ (ឥតគិតថ្លៃ) - គោរពទៅតាមច្បាប់ដែលគណៈកម្មាធិការកីឡាបានចែង - មិនអនុញ្ញាតឱ្យកក់ម៉ោងត្រួតគ្នាជាមួយការកក់ដែលមានស្រាប់ឡើយ - ត្រូវគោរពតាមពេលវេលាដែលបានកក់ - ប្រសិនបើមានការផ្លាស់ប្ដូរ ឬលុបចោលការកក់ សូមជូនដំណឹងជាមុន - មិនអនុញ្ញាតឱ្យអ្នកក្រៅវិទ្យាស្ថានកក់ អាស្រ័យហេតុនេះ៖ សូមបងប្អូននិស្សិត បុគ្គលិក លោកគ្រូ សាស្រ្តាចារ្យទាំងអស់មេត្តាជ្រាប និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាបាននូវការប្រើប្រាស់ទីលានប្រកបដោយប្រសិទ្ធភាព និងសមធម៌។ សូមរក្សាសិទ្ធក្នុងការកែរសម្រួល!! សូមអរគុណចំពោះការចូលរួមសហការ! ទំនាក់ទំនង និងព័ត៌មានបន្ថែម៖ Telegram: @SAITC #ITC #SAITC #UYFC_ITC
Open in Telegramសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសអ្នកស្ម័គ្រចិត្តខាងផ្នែក Media ចូលរួមជាមួយនឹងសមាគមនិស្សិតរបស់វិទ្យាស្ថានយើងដើម្បីបង្កើតមាតិកា និងចូលរួមសកម្មភាពមួយចំនួនរបស់សាលា Deadline: 09/11/2026 Shortlist: 09/11/2026 Interview: 10/11/2026 Location interview : F104 Link register: https://docs.google.com/forms/d/e/1FAIpQLSd-nfAU14jPtvFxURHRIflB3RMkcacxsdOrWv5m1brYPOqA1Q/viewform?usp=publish-editor សូមកុំអោយឪកាសនេះកន្លងផុតទៅ 🥰✨🫶
Open in Telegramសេចក្តីជូនដំណឹង!!! ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៧៖ ពិធីសម្ពោធវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាមណ្ឌលវិមានឈ្នះឈ្នះនិងពិធីប្រគល់សញ្ញាបត្រនិស្សិតបញ្ចប់ការសិក្សាចាប់ពីឆ្នាំសិក្សា២០២១-២០២២ (កម្រិតបណ្ឌិត) និងចាប់ពីឆ្នាំសិក្សា២០២២-២០២៣ (កម្រិតផ្សេងទៀត) ដល់ឆ្នាំសិក្សា ២០២៥-២០២៦។
Open in Telegramសេចក្តីជូនដំណឹង!!! វ.ប.ក (ទីតាំងគោល) នឹងត្រូវធ្វើជាមណ្ឌលប្រឡងថ្នាក់ជាតិចូលរៀនក្នុងវិស័យសុខាភិបាល នាថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្រៅពីសមាសភាពនៅក្នងគណៈកម្មការប្រឡង មិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងបរិវេណវិទ្យាស្ថានទេ។
Open in TelegramForwarded from អ៊ុត សុវណ្ណលាភ
ក្រុមការងារ ស.ស.យ.ក ប្រចាំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សូមអញ្ជើញនិស្សិតចុះឈ្មោះចូលរួមទស្សនាពិធីបើក កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដើម្បីចូលរួមអបអរសាទរ និងគាំទ្រព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់ថ្នាក់ជាតិ។ 🇰🇭🎉 📌 ព័ត៌មានអំពីកម្មវិធី៖ 🔹 កាលបរិច្ឆេទ៖ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ 🔹 ម៉ោង៖ ១៥:០០–២១:០០ នាទី 🔹 ទីតាំង៖ ពហុកីឡដ្ឋានជាតិអូឡាំពិក 🔹 មធ្យោបាយធ្វើដំណើរ៖ មធ្យោបាយរួម 👉 សូមនិស្សិតដែលមានចំណាប់អារម្មណ៍ ចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់ខាងក្រោម៖ https://forms.gle/XgVE6uX9N4HMHjMNA
Open in Telegram