ខ្ញុំនិងបងប្អូនសារព័តមានពេលរាត្រី បានចូលរួមពិធីបុណ្យសពកុមារទាំងពីរនាក់ ដែលបានលង់ទឹកកាលពីល្ងាចមិញ និងសូមថ្លែងអំណរគុណដល់ពុកម៉ែ បងប្អូន និងសប្បុរសជនទាំងអស់ ដែលបានចូលរួមជាថវិកា និងមឈូស ដើម្បីជួយសម្រួលដល់ការធ្វើបុណ្យ ខណៈគ្រួសារសពកំពុងខ្វះខាតជីវភាព។ សូមអរគុណចំពោះទឹកចិត្តសប្បុរស និងសូមឱ្យវិញ្ញាណក្ខន្ធកុមារទាំងពីរបានទៅកាន់សុគតិភព។ 🙏
Open in Telegram
រដ្ឋ រង្សី l RANGSEY REPORT 🇰🇭
គោលការណ៍ RRR | ព័ត៌មាន និងស្តង់ដារ✍🏻
Average views per post by day
By publication day
Show as table
| Date | Avg views per post |
|---|---|
| Nov 21, 2026 | 2,487 |
| Nov 23, 2026 | 2,350 |
| Nov 24, 2026 | 2,655 |
| Nov 26, 2026 | 1,775 |
Most viewed this month
- 01Views2.82KForwards—Reactions9Comments—
- 02Views2.78KForwards—Reactions12Comments—
- 03Views2.63KForwards—Reactions6Comments—
- 04Views2.51KForwards—Reactions2Comments—
Latest posts
ក្មេងប្រុសស្រី២នាក់បានលង់ទឹកស្លាប់ នៅព្រែកប្រា ខណ:ក្រុមគ្រួសារពុំមាន លទ្ធភាពទិញមឈូសដើម្បីបញ្ចុះសពកូននោះទេ ! អាស្រ័យហេតុនេះ ខ្ញុំនឹងធ្វើការប្រកាសជាផ្លូវការបើសិនមានបងប្អូនចង់បរិច្ចាគមឈូសចំនួន២ សម្រាប់ក្មេងប្រុស២នាក់ ដែលលង់ទឹកស្លាប់នៅព្រែកប្រា កាលពីល្ងាចមិញនេះ សូមចូលរួមបាន តាមរយ: លេខទូរស័ព្ទម្តាយរបស់សព 0974426013 ក្នុងករណីគាត់មិនអាចនិយាយបាន បងប្អូនអាចទាក់ទងមកលេខរបស់ខ្ញុំ 097 87 80216 ខ្ញុំនឹងទៅកាន់ទីតាំងផ្ទាល់ដើម្បីជួបគ្រួសារសព ខ្ញុំបាទសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះចំពោះគ្រួសារសពផង
Open in TelegramForwarded from ការិយាល័យ - ប៉ុស្តិ៍បាត់ដំណឹង
សេចក្តីជូនដំណឹង ស្វែងរកឆ្កែដែលបាត់ 🐕 សូមជម្រាបសួរបងប្អូនទាំងអស់ក្នុងគ្រុប! សូមជួយស៊ែ និងផ្តល់ដំណឹងផង ប្រសិនបើបងប្អូនបានប្រទះឃើញឆ្កែដែលមានភិនភាគដូចក្នុងរូប។ ឆ្កែបានបាត់នៅ ផ្លូវ 6A ជិតផ្សារព្រែកខ្វិត សង្កាត់ព្រែកតាសេក ខណ្ឌព្រែកលាប កាលពីថ្ងៃទី២៤ ប្រហែល។ ប្រសិនបើបងប្អូនបានប្រទះឃើញ ឬចាប់បាន សូមជួយទាក់ទងតាមរយៈលេខទូរស័ព្ទ៖ 070 848 849។ ម្ចាស់នឹងផ្តល់សគុណជូនចំពោះអ្នកដែលជួយផ្តល់ដំណឹង ឬជួយរកឃើញ។ សូមអរគុណចំពោះទឹកចិត្ត និងការជួយចែករំលែករបស់បងប្អូនទាំងអស់។ 🙏❤️ ម្ចាស់សត្វ | Cheat Sandy ប៉ុស្តិ៍បាត់ដំណឹង | យក្សដឹងប៉ុស្តិ៍
Open in Telegram⭕️ ក្រុមយុវជនជិះម៉ូតូគ្មានសណ្តាប់ធ្នាប់ ត្រូវបាននាំមកសម្អាតនៅអធិការដ្ឋានក្រុងបូកគោ ក្រុមយុវជនដែលជិះម៉ូតូបង្កភាពអនាធិបតេយ្យ និងគ្មានសណ្តាប់ធ្នាប់ ត្រូវបាននាំមកធ្វើសកម្មភាពសម្អាតនៅអធិការដ្ឋាននគរបាលក្រុងបូកគោ បន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋ។ តាមរយៈសកម្មភាពនេះ សមត្ថកិច្ចក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមផ្តល់ព័ត៌មាន និងសហការជួយរក្សាសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។ សកម្មភាពនេះជាការដាស់តឿនដល់យុវជនឱ្យចេះគោរពច្បាប់ មានសណ្តាប់ធ្នាប់ និងចូលរួមថែរក្សាសុវត្ថិភាពសាធារណៈ។ ប្រភព៖ អធិការដ្ឋាននគរបាលក្រុងបូកគោ
Open in Telegramក្រុមហ៊ុន CP All ប្រកាសបញ្ចប់ប្រតិបត្តិការហាង 7-Eleven នៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៦ ្ក្កក្រុមហ៊ុន CP All ដែលជាប្រតិបត្តិករហាងលក់ទំនិញ (ម៉ាត) របស់ថៃ បានប្រកាសនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការហាង 7-Eleven នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៦ តទៅ។ ក្រុមហ៊ុនបានបញ្ជាក់ថា ការសម្រេចចិត្តនេះ ធ្វើឡើងស្របតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នាទៅវិញទៅមកជាមួយម្ចាស់សិទ្ធិពាណិជ្ជសញ្ញា 7-Eleven។ ប្រភព៖ Khaosod English
Open in Telegramបវរកញ្ញាខ្មែរពីររូប កំពុងនាំយកអត្តសញ្ញាណជាតិ និងមរតកវប្បធម៌ខ្មែរទៅបង្ហាញលើឆាកអន្តរជាតិ តាមរយៈសម្លៀកបំពាក់ប្រពៃណីដ៏វិចិត្រ សិល្បៈ និងទំនៀមទម្លាប់ដ៏ផូរផង់ ដែលដូនតាបានបន្សល់ទុកពីបុរាណកាល។ មិនត្រឹមតែជាការបង្ហាញសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីព្រលឹងជាតិ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណខ្មែរឱ្យពិភពលោកបានស្គាល់ និងកាន់តែយល់ច្បាស់ពីភាពអស្ចារ្យនៃវប្បធម៌ខ្មែរ 🇰🇭 Two Cambodian beauty queens are proudly bringing Cambodia’s national identity and rich cultural heritage to the international stage through exquisite traditional costumes, artistic expressions, and beautiful customs passed down through generations. This is more than just a showcase of beauty; it is a celebration of our national pride, history, and Khmer identity. Through their representation, they are introducing the world to the beauty, richness, and magnificence of Cambodian culture. 🇰🇭
Open in Telegramខ. បើបង្ករបួសដល់អ្នកដទៃ តាមមាត្រា ៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប្រសិនបើការបើកបរធ្វេសប្រហែស ឬមិនគោរពច្បាប់ចរាចរណ៍ បណ្តាលឱ្យអ្នកដទៃរបួស និងអសមត្ថភាពធ្វើការយ៉ាងហោចណាស់ ៨ ថ្ងៃ អាចមានទោស៖ ជាប់ពន្ធនាគារ ៦ ខែ ដល់ ២ ឆ្នាំ ពិន័យជាប្រាក់ ២ លាន ដល់ ១០ លានរៀល បើមានកត្តាបន្ថែម ដូចជាគេចខ្លួនពីកន្លែងកើតហេតុ ដើម្បីគេចវេសពីការទទួលខុសត្រូវ ទោសអាចកើនដល់៖ ជាប់ពន្ធនាគារ ១ ដល់ ៣ ឆ្នាំ ពិន័យជាប្រាក់ ៤ លាន ដល់ ១៥ លានរៀល
Open in Telegramនៅកម្ពុជា ការបង្កគ្រោះថ្នាក់ចរាចរណ៍ រួចបើករត់គេចពីកន្លែងកើតហេតុ អាចប្រឈមនឹងទោសច្រើនផ្នែក មិនមែនត្រឹមតែទោសបង្កគ្រោះថ្នាក់ចរាចរណ៍ទេ។ ទោសធ្ងន់ ឬស្រាល គឺអាស្រ័យលើថាតើគ្រោះថ្នាក់នោះបណ្តាលឱ្យ ខូចខាតទ្រព្យសម្បត្តិ របួសស្រាល របួសធ្ងន់ ឬបាត់បង់ជីវិត និងស្ថានភាពរបស់អ្នកបើកបរ។ ១. ទោសតាមច្បាប់កម្ពុជា ក. បើបង្កគ្រោះថ្នាក់ហើយរត់គេច ដើម្បីគេចពីការទទួលខុសត្រូវ តាម មាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ អ្នកបើកបរដែលបង្កគ្រោះថ្នាក់ ឬបង្កការខូចខាត ហើយមិនឈប់ ឬព្យាយាមគេចពីការទទួលខុសត្រូវរដ្ឋប្បវេណី ឬព្រហ្មទណ្ឌ អាចប្រឈម៖ ជាប់ពន្ធនាគារ ពី ៦ ខែ ដល់ ២ ឆ្នាំ ពិន័យជាប្រាក់ ពី ១ លានរៀល ដល់ ៤ លានរៀល
Open in Telegram⭕️ ឆ្មាដែលថេណាតាមរក ពេលនេះបាត់ .. ហើយ ! សម្រាប់អ្នកស្រឡាញ់សត្វ ពិតជាពិបាកទទួលយកណាស់ ។
Open in Telegram