Posts of អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

newest first

#44237Video
Views598−47%vs avg
Forwards1
Reactions6
Comments—
#44236Photo
Views609−46%vs avg
Forwards1
Reactions8
Comments—
#44235Photo

តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Najat Maalla M’jid តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាអំពើហិង្សាលើកុមារ (UN SRSG on Violence against Children) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប, លោកស្រីតំណាងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវកម្មវិធីកែទម្រង់ស៊ីជម្រៅ ដោយចាត់ទុកប្រជាពលរដ្ឋជាស្នូល ជាពិសេសការអនុវត្តប្រព័ន្ធគាំពារសង្គម និងសន្តិសុខសង្គម សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាពរបស់កុមារ ក៏ដូចជាប្រជាពលរដ្ឋទូទៅប្រកបដោយប្រសិទ្ធភាព និងទទួលបានការសាទរជាខ្លាំងពីប្រជាពលរដ្ឋ។ លោកស្រីតំណាងពិសេសក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ ដែលជាឯកសារគោលនយោបាយជាតិដ៏សំខាន់របស់កម្ពុជាលើកិច្ចការពារកុមារ។ លោកស្រីតំណាងពិសេស បានគូសបញ្ជាក់ទៀតថា ការចាត់ទុកមនុស្សជាអាទិភាពចម្បងនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺពិតជាមានសារៈសំខាន់បំផុត ហើយដើម្បីឱ្យកិច្ចការនេះសម្រេចបានជោគជ័យ គឺត្រូវផ្តោតលើការរៀបចំរបៀបវារៈគោលនយោបាយដោយផ្អែកលើស្ថានភាពជាក់ស្តែង និងតម្រូវការរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន និង ការពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងភាពជាដៃគូជាមួយដៃគូអភិវឌ្ឍន៍ សំដៅពង្រឹងកិច្ចការពារកុមារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ជាការឆ្លើយតប, សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជាជាតិ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការស្តារ និងកសាងសន្តិភាព ស្ថិរភាពនៅកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ រហូតដល់ការអភិវឌ្ឍរីកចម្រើនដូចពេលបច្ចុប្បន្ន។ សម្តេចធិបតី បានចាត់ទុកភាពជាដៃគូ, ការគាំទ្រ និងការរួមចំណែករបស់អង្គការសហប្រជាជាតិ គឺជាកត្តាចាំបាច់មិនអាចខ្វះបាន ក្នុងការឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ព្រមទាំងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការសម្រេចឱ្យបាននូវគោលដៅ SDGs តាមផែនការដែលបានកំណត់។ ទន្ទឹមនឹងនេះ, សម្តេចធិបតី បានគូសរំលេចពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់អំពើហិង្សា និងការការពារកុមារ តាមរយៈការដាក់ចេញនូវគោលនយោបាយគាំទ្រផ្សេងៗ និងការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារនៅកម្ពុជា ជាដើម។ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលមិនត្រឹមតែផ្តោតលើការទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតបរិយាកាសគាំទ្រ ប្រកបដោយភាពកក់ក្តៅ តាមរយៈការដាក់ចេញនូវ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ» ដែលអនុវត្តដោយមូលនិធិជាតិជំនួយសង្គម ដើម្បីគាំពារសុខភាពមាតា និងទារក រួមទាំងស្ត្រីមានផ្ទៃពោះ និងកុមារតូចៗដែលរស់នៅជាមួយម្តាយក្នុងពន្ធនាគារ ផងដែរ។ ជាមួយគ្នានេះ, សម្តេចធិបតី បានគូសបញ្ជាក់ពីអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលចាត់ទុក «មនុស្ស» ជាស្នូល ដោយរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់លើការកសាងមូលធនមនុស្ស តាមរយៈការពង្រឹងវិស័យសុខាភិបាល, ការពង្រីកសមត្ថភាពចំណេះដឹង ជំនាញ និង ការបង្កើតការងារជូនប្រជាពលរដ្ឋ៕ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Open in Telegram
Views384−66%vs avg
Forwards1
Reactions4
Comments—
#44234Photo
Views669−40%vs avg
Forwards3
Reactions4
Comments—
#44233Photo

សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះជាអ្នកថែរក្សាការចងចាំ និងអត្តសញ្ញាណរបស់ជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីពិព័រណ៍ខួប ១០០ ឆ្នាំ នៃបណ្ណសារដ្ឋានជាតិកម្ពុជា ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។ ថ្លែងក្នុងឱកាសដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនេះ, សម្ដេចធិបតីបានមានប្រសាសន៍ថា ឯកសារ បណ្ណសារ គឺជា «ឫសកែវនៃអត្តសញ្ញាណជាតិ និងជាចំណេះដឹងជាតិ» ដែលយើងទាំងអស់ត្រូវខិតខំអភិរក្ស និងចងក្រងទុក ទាំងឯកសាររូបវន្ត និងការធ្វើឌីជីថលូបនីយកម្មលើឯកសារ ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ​ ។ សម្ដេចធិបតីបានបញ្ជាក់បន្ថែមទៀតថា៖ «ធនាគារជាតិរក្សាមាស ប៉ុន្តែបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ រក្សាកេរមរតកឯកសារដែលមានតម្លៃជាងមាសដុំ ព្រោះជាអ្នកថែរក្សាការចងចាំ និងអត្តសញ្ញាណរបស់ជាតិយើង»។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ការរៀបចំពិព័រណ៍នេះ នឹងប្រែក្លាយបរិវេណប្រវត្តិសាស្ត្រ នៃបណ្ណសារដ្ឋានជាតិ និង បណ្ណាល័យជាតិ ឱ្យទៅជា «បរិវេណបេតិកភណ្ឌសាធារណៈ» រយៈពេល ១ ខែពេញ, និងជាសក្ខីភាពដែលឆ្លុះបញ្ចាំងអំពីស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការថែរក្សាកេរមរតកឯកសារបណ្ណសារ និងបណ្ណសារដ្ឋាន ដែលជាទ្រព្យសម្បត្តិ និង ជាខ្សែច្រវាក់នៃការចងចាំ របស់ជាតិ មិនឱ្យបាត់បង់ ឬ ខូចខាត ដូចសុភាសិតខ្មែរពោលថា «ដើមឈើមានឫស ទើបឈរបានមាំ» ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា ព្រឹត្តិការណ៍ពិព័រណ៍ខួបមួយសតវត្សរ៍ នៃបណ្ណសារដ្ឋានជាតិនេះ មិនត្រឹមតែជាការរំលឹកអនុស្សាវរីយ៍ប៉ុណ្ណោះទេ, ប៉ុន្តែ​ គឺជាវេទិកាថ្លែងការណ៍ជាតិដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការអភិរក្ស ថែរក្សា និង ធ្វើទំនើបកម្ម មរតកបេតិកភណ្ឌឯកសារ និង ការចងចាំរបស់ជាតិ ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ចាប់តាំងពីការបង្កើតអស់រយៈពេល ១០០ ឆ្នាំកន្លងមកនេះ, បណ្ណសារដ្ឋានជាតិនេះបានឆ្លងកាត់របត់ និង ព្យុះភ្លៀងប្រវត្តិសាស្ត្រជាច្រើន, ជាពិសេស ក្នុងយុគសម័យដ៏ខ្មៅងងឹតនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលនៅពេលនោះ ស្ថាប័ននេះត្រូវបានគេបោះបង់ចោល ហើយថែមទាំងយកធ្វើជាកន្លែងចិញ្ចឹមសត្វ ហើយឯកសារជាច្រើនត្រូវបានបំផ្លិចបំផ្លាញចោល ។ ជាមួយស្មារតីស្នេហាជាតិ និងភាពធន់ឥតរាថយរបស់ «អ្នកថែរក្សាការចងចាំ» របស់ជាតិយើង, ពោលគឺ មន្ត្រីទទួលបានការបណ្ដុះបណ្ដាលថ្មីនៅក្រោយសម័យសង្គ្រាម, បានពុះពារប្រមូលផ្តុំ និង រៀបចំឯកសារបណ្ណសារឡើងវិញ ពីគំនរផេះផង់ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតបង្កើតបានជាស្ថាប័នដ៏រឹងមាំដូចសព្វថ្ងៃ ។ មុននឹងបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា បច្ចុប្បន្ន, បណ្ណសារដ្ឋានជាតិ បានក្លាយជាទីតាំងបេតិកភណ្ឌជាតិដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអត្តសញ្ញាណជាតិ, អធិបតេយ្យភាព, និង បូរណភាពទឹកដី ។ តាមរយៈមុខងារបណ្ណសារដ្ឋានជាតិ ដែលជាទីតាំងតម្កល់ឯកសារប្រវត្តិសាស្ត្រ ផែនទី សន្ធិសញ្ញា និង កំណត់ត្រាផ្លូវការដែលមានប្រភពច្បាស់លាស់ បានធ្វើឱ្យទីតាំងនេះក្លាយជាប្រភពភស្តុតាងដ៏មានតម្លៃសម្រាប់គាំទ្រដល់ការសិក្សា ការកំណត់ជំហរផ្លូវច្បាប់ និង ការការពារផលប្រយោជន៍ជាតិ ។ ជាក់ស្ដែង, ករណីប្រាសាទព្រះវិហារ, ដែលបានបង្ហាញពីទំនាក់ទំនងដ៏សំខាន់រវាងបេតិកភណ្ឌប្រវត្តិសាស្ត្រ, ច្បាប់អន្តរជាតិ និង អធិបតេយ្យភាពជាតិ ។ ដូច្នេះ, ការថែរក្សាឯកសារបណ្ណសារដោយមានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ, ការធានាភាពពិតប្រាកដនៃឯកសារ, និង ការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ គឺជាការងារដែលមានតម្លៃ និង​ អាចរួមចំណែកដល់ការការពារផលប្រយោជន៍ជាតិបានយូរអង្វែង។ ជាទីបញ្ចប់បញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំឱ្យមានការគ្រប់គ្រងបណ្ណសារដ្ឋានជាតិ ក៏ដូចជាបណ្ណាល័យជាតិ ឱ្យបានល្អ តាមរយៈការពង្រឹងការគ្រប់គ្រង និងអភិបាលកិច្ច ដោយផ្សារភ្ជាប់ជាមួយនឹងការធ្វើទំនើបកម្មឌីជីថលក្នុងការថែរក្សា និងគ្រប់គ្រងឯកសារឱ្យបានល្អ និងមានសុវត្ថិភាព ។ បន្ថែមពីនេះ, ត្រូវបណ្ដុះបណ្ដាលធនធានមនុស្សក្នុងផ្នែកនេះបន្ថែម ជាពិសេស ជំរុញឱ្យមានការសិក្សាលើជំនាញគ្រប់គ្រងបណ្ណសារដ្ឋាន និងបណ្ណាល័យ ឱ្យបានដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬ ថ្នាក់បណ្ឌិត ដើម្បីកសាងធនធានបន្តវេនរបស់កម្ពុជាក្នុងការគ្រប់គ្រងបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ៕ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Open in Telegram
Views470−58%vs avg
Forwards3
Reactions8
Comments—
#44232Video

ឯកឧត្តម ប៉ែន បូណា៖ សហគមន៍អន្តរជាតិកំពុងជំរុញឱ្យមានដំណោះស្រាយឱ្យបានឆាប់នូវបញ្ហាព្រំដែនតាមរយៈយន្តការ JBC ដើម្បីអនុញ្ញាតឱ្យជនភៀសសឹកកម្ពុជាប្រមាណ២ម៉ឺននាក់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ជម្រើសដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ពិតជាត្រឹមត្រូវបំផុតក្នុងការការពារសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការពារអធិបតេយ្យ បូរណភាពទឹកដីតាមច្បាប់អន្តរជាតិ។ 🖥 website 📱 Facebook 📱Telegram 📱 YouTube 📱 TikTok 😍 CoolApp #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia

Open in Telegram
Views760−32%vs avg
Forwards4
Reactions3
Comments—
#44231Video

រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តធ្វើការងារការទូតយ៉ាងសកម្មដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដោយចាត់ទុកជាអាទិភាពខ្ពស់បំផុត។ តាមរយៈវេទិកា និងជំនួបការទូតនានា ថ្នាក់ដឹកនាំកម្ពុជាតែងតែជម្រាបជូនដៃគូអន្តរជាតិអំពីការវិវត្តនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ព្រមទាំងបញ្ជាក់ពីជំហរការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហាដោយសន្តិវិធី។ ភាពជាអ្នករងគ្រោះរបស់កម្ពុជាដែលត្រូវបានប្រទេសថៃរំលោភបំពានលើបូរណភាពទឹកដី និងជំហរការទូតដ៏ត្រឹមត្រូវ និងមានភាពចាស់ទុំរបស់រាជរដ្ឋាភិបាលកម្ពុជា បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ 🖥 website 📱 Facebook 📱Telegram 📱 YouTube 📱 TikTok 😍 CoolApp #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia

Open in Telegram
Views1,334+19%vs avg
Forwards5
Reactions4
Comments—
#44230Videoedited
Views982−12%vs avg
Forwards4
Reactions5
Comments—
#44229Photoalbum
Views950−15%vs avg
Forwards3
Reactions—
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h371
9 h950
  1. After 1 hour371
  2. Total to date950
#44228Photoalbum
Views976−13%vs avg
Forwards3
Reactions—
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h372
9 h976
  1. After 1 hour372
  2. Total to date976
#44227Photoalbum
Views886−21%vs avg
Forwards3
Reactions—
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h334
9 h886
  1. After 1 hour334
  2. Total to date886
#44226Photoalbum
Views865−23%vs avg
Forwards3
Reactions—
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h332
9 h865
  1. After 1 hour332
  2. Total to date865
#44225Photoalbum
Views863−23%vs avg
Forwards3
Reactions—
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h333
9 h863
  1. After 1 hour333
  2. Total to date863
#44224Photoalbum
Views881−21%vs avg
Forwards3
Reactions—
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h333
9 h881
  1. After 1 hour333
  2. Total to date881
#44223Photoalbum
Views861−23%vs avg
Forwards3
Reactions—
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h331
9 h861
  1. After 1 hour331
  2. Total to date861
#44222Photoalbum

សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមបើកពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនៃកម្ពុជា (១៩២៦-២០២៦)។ បណ្ណសារដ្ឋានជាតិនៃកម្ពុជាមានប្រវត្តិតាំងពីសម័យអាណានិគមបារាំង ដោយចាប់ផ្តើមពីការរៀបចំប្រព័ន្ធគ្រប់គ្រង និងថែរក្សាឯកសាររដ្ឋនៅឥណ្ឌូចិន ក្នុងឆ្នាំ១៩១៧ ក្រោមការដឹកនាំរបស់លោក Paul Boudet។ ដោយឡែក ឃ្លាំងតម្កល់បណ្ណសារនៅទីក្រុងភ្នំពេញ ត្រូវបានកសាងឡើងនៅឆ្នាំ១៩២៤ និងបើកដំណើរការជាផ្លូវការនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩២៦។ ក្រោយកម្ពុជាទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣ ស្ថាប័ននេះត្រូវបានដាក់ឈ្មោះថា “បណ្ណាល័យជាតិ និងបណ្ណសារដ្ឋានជាតិ”។ ឆ្លងកាត់ការប្រែប្រួលនៃរបបនយោបាយ និងរចនាសម្ព័ន្ធរដ្ឋបាល បណ្ណសារដ្ឋានជាតិបានបន្តវិវឌ្ឍជាបន្តបន្ទាប់ ដោយនៅឆ្នាំ១៩៨៣ បានបង្កើតនាយកដ្ឋានតម្កល់ឯកសាររដ្ឋ ដើម្បីទទួលបន្ទុកដឹកនាំការគ្រប់គ្រង និងថែរក្សាឯកសាររដ្ឋ។ នៅឆ្នាំ២០១៩ បណ្ណសារដ្ឋានជាតិនៃកម្ពុជា ត្រូវបានដាក់ចំណុះអគ្គនាយកដ្ឋានរាជកិច្ច និងតម្កល់ឯកសារជាតិ នៃទីស្តីការគណៈរដ្ឋមន្ត្រី។ លុះដល់ឆ្នាំ២០២៥ នាយកដ្ឋានតម្កល់ឯកសារជាតិ ត្រូវបានប្តូរឈ្មោះជានាយកដ្ឋានបណ្ណសារជាតិវិញ។ ពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនៃកម្ពុជានេះប្រព្រឹត្តទៅក្រោមប្រធានបទ “មួយសតវត្សរនៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ” ជាឱកាសរំលឹកដំណើររបស់ស្ថាប័នថែរក្សាមរតកឯកសារ និងបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការអភិរក្ស និងធ្វើឱ្យបណ្ណសារក្លាយជាចំណេះដឹងដែលអាចសិក្សា និងប្រើប្រាស់បាន។ បណ្ណសារដ្ឋានជាតិបានបំពេញតួនាទីជាឃ្លាំងរក្សា បណ្ណសារប្រវត្តិសាស្ត្រ សៀវភៅបុរាណ កាសែត ផែនទី និងកំណត់ត្រាសំខាន់ៗ ជាស្ពានឆ្លងកាត់របត់ប្រវត្តិសាស្ត្រ និង ជាថ្នាលចំណេះដឹងសម្រាប់អ្នកស្រាវជ្រាវ និងមនុស្សជំនាន់ក្រោយ។ ទោះឆ្លងកាត់សង្គ្រាម និងការលំបាក ក៏មរតកទាំងនេះត្រូវបានថែរក្សាមកដល់សព្វថ្ងៃ ដោយសារការលះបង់ និងស្មារតីស្រឡាញ់ជាតិ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី៤ វិច្ឆិកា ២០២៦ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Open in Telegram
Views690−38%vs avg
Forwards3
Reactions9
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h303
9 h690
  1. After 1 hour303
  2. Total to date690
#44221Photoedited

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ......................... រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជនជាអាទិភាពខ្ពស់បំផុត និងប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការចរចាការទូតដោយប្រើប្រាស់យន្តការទ្វេភាគីដែលបានព្រមព្រៀងគ្នា និងដោយផ្អែកលើច្បាប់អន្តរជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាននិងកំពុងប្រើប្រាស់មធ្យោបាយច្រើនយ៉ាងនិងសកម្មខ្លាំងក្លា ដើម្បីការពារសិទ្ធិអធិបតេយ្យលើទឹកដីដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់តាមរយៈ៖ ទី១. ការសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅតាមតំបន់ព្រំដែន ដូចដែលភាគីទាំងពីរបានឯកភាពគ្នាត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ជាក់ស្តែង នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារសម្របសម្រួល នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT-KH) ចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅតំបន់ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក និងនៅភូមិជោគជ័យ ឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។ សកម្មភាពសង្កេតការណ៍របស់ AOT ត្រូវបានធ្វើឡើងជាបន្តបន្ទាប់នៅតាមតំបន់ព្រំដែន ដើម្បីបានឃើញស្ថានភាពជាក់ស្តែង។ ទី២. ការជំរុញឱ្យភាគីថៃគោរពនិងអនុវត្តកិច្ចព្រមព្រៀងដែលមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដែលភាគីទាំងពីរបានឯកភាពគ្នាថា កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នេះមិនប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិ រវាងប្រទេសទាំងពីរឡើយ និងបានព្រមព្រៀងប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីវាស់វែងខណ្ឌសីមាព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឱ្យបានឆាប់បំផុត ដោយផ្តល់អាទិភាពខ្ពស់ដល់ទីតាំងដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅ។ ជាក់ស្តែង គិតមកទល់ពេលនេះ គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូតចំនួន១២លើកហើយទៅកាន់សមភាគីថៃ ដើម្បីស្នើសុំបើកកិច្ចប្រជុំពិសេសគណៈកម្មការ JBC និងស្នើចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះចុះធ្វើការជាក់ស្តែងនៅលើដីបន្តពីការងារដែលធ្លាប់បានធ្វើកាលពីពេលកន្លងមក។ កម្ពុជាកំពុងបន្តជំរុញការងារនេះយ៉ាងសកម្ម។ ទី៣. រាជរដ្ឋាភិបាលកម្ពុជា តែងតែតវ៉ាជាផ្លូវការនិងយ៉ាងខ្លាំងក្លាប្រឆាំងទៅនឹងសកម្មភាពនានារបស់កងកម្លាំងថៃនៅលើទីតាំងដែលពួកគេដណ្តើមកាន់កាប់ដោយខុសច្បាប់កាលពីឆ្នាំ២០២៥។ សកម្មភាពទាំងនោះមានដូចជា ការជីកលេណដ្ឋាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ផ្លូវ និងសំណង់ផ្សេងៗទៀតដែលជាសកម្មភាពកែប្រែស្ថានភាពជាក់ស្តែងនៅលើដី(Fait Accomplis)។ ការតវ៉ានេះធ្វើឡើងនៅគ្រប់ចំណុចទាំងអស់ដែលភាគីថៃបានធ្វើសកម្មភាពដោយមិនចន្លោះកន្លែងណាមួយឡើយ ដើម្បីជាភស្តុតាងបញ្ជាក់ពីការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ពីការកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ និងទុកជាឯកសារគតិយុត្ត សម្រាប់ដោះស្រាយបញ្ហាព្រំដែនតាមច្បាប់អន្តរជាតិ។ ទី៤. រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តធ្វើការងារការទូតយ៉ាងសកម្មដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដោយចាត់ទុកជាអាទិភាពខ្ពស់ បំផុត។ ជាក់ស្តែង តាមរយៈវេទិកា ឬជំនួបជាមួយភ្ញៀវបរទេសនានា មិនថា នៅក្នុងឬក្រៅប្រទេស មិនថាក្នុងក្របខណ្ឌតំបន់ ឬនៅលើឆាកអន្តរជាតិឡើយ សម្តេចប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាតែងតែជំរាបជូនសមភាគី ឬដៃគូសន្ទនាអំពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា និងឯកសារពាក់ព័ន្ធ ដែលទទួលស្គាល់ជាអន្តរជាតិ។ ភាពជាអ្នករងគ្រោះរបស់កម្ពុជាដែលត្រូវបានប្រទេសថៃរំលោភបំពានលើបូរណភាពទឹកដី និងជំហរការទូតដ៏ត្រឹមត្រូវ និងមានភាពចាស់ទុំរបស់រាជរដ្ឋាភិបាលកម្ពុជា បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនសាធារណជនជ្រាបថា សហគមន៍អន្តរជាតិកំពុងជំរុញឱ្យមានដំណោះស្រាយឱ្យបានឆាប់នូវបញ្ហាព្រំដែនតាមរយៈយន្តការ JBC ដើម្បីអនុញ្ញាតឱ្យជនភៀសសឹកកម្ពុជាប្រមាណ២ម៉ឺននាក់ទៀតអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ តាមច្បាប់អន្តរជាតិ ពលរដ្ឋភៀសសឹកមានសិទ្ធិវិលត្រឡប់ទៅផ្ទះសម្បែងវិញនៅក្រោយជម្លោះប្រដាប់អាវុធ។ ច្បាប់អន្តរជាតិក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយប្រើកម្លាំងយោធាចូលកាន់កាប់ទឹកដីប្រទេសមួយទៀតបានដែរ។ ដូច្នេះ ជម្រើសដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ពិតជាត្រឹមត្រូវបំផុតក្នុងការការពារសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋផង និងការពារអធិបតេយ្យ បូរណភាពទឹកដីតាមច្បាប់អន្តរជាតិផង៕ សូមអរគុណ!

Open in Telegram
Views1,270+13%vs avg
Forwards10
Reactions6
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
2 h609
10 h1,270
  1. Total to date1,270
#44220Video
Views1,010−10%vs avg
Forwards6
Reactions4
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
2 h731
11 h1,010
  1. Total to date1,010
#44219Photo
Views1,128+1%vs avg
Forwards4
Reactions3
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
2 h828
11 h1,128
  1. Total to date1,128
#44218Video
Views1,087−3%vs avg
Forwards3
Reactions9
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
4 h918
12 h1,087
  1. Total to date1,087
#44217Photo
Views1,366+22%vs avg
Forwards3
Reactions5
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
5 h1,211
13 h1,366
  1. After 6 hours1,211
  2. Total to date1,366
#44216Photo
Views1,411+26%vs avg
Forwards3
Reactions7
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h342
8 h757
28 h1,411
  1. After 1 hour342
  2. After 6 hours757
  3. After 24 hours1,411
  4. Total to date1,411
#44215Photo
Views1,138+2%vs avg
Forwards2
Reactions6
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h483
8 h770
28 h1,138
  1. After 1 hour483
  2. After 24 hours1,138
  3. Total to date1,138
#44214Photo

សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ៥ ខ្នង សរុប ៥៥ បន្ទប់រៀន នៅខេត្តកំពង់ធំ ក្រោមគម្រោង «ទាំងអស់គ្នាដើម្បីការអប់រំ» របស់សមាគមឧកញ៉ាកម្ពុជា នាព្រឹកថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នំា២០២៦ នៅខេត្តកំពង់ធំ ។ មានប្រសាសន៍ក្នុងពិធីនោះ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ» ដោយសារការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស, ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និងជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលបានកំណត់យកការអភិវឌ្ឍវិស័យអប់រំជាអាទិភាពចម្បង ក្នុងយុទ្ធសាស្រ្តអភិវឌ្ឍជាតិរយៈពេលវែង តាមរយៈការពង្រីកលទ្ធភាពទទួលបានការអប់រំ, ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន, ការពង្រឹងសមត្ថភាពគ្រូបង្រៀន, ការលើកកម្ពស់គុណភាពនៃការបង្រៀន និង ការរៀន និងការជំរុញការសិក្សាពេញមួយជីវិត ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា កន្លងមក, រាជរដ្ឋាភិបាលបានសិក្សា និង​ ដាក់ចេញគោលនយោបាយ, យុទ្ធសាស្ត្រ, កម្មវិធីផែនការសកម្មភាព, វិធានការចាំបាច់នានា និង ក្របខណ្ឌគណនេយ្យភាពសមិទ្ធកម្ម ដើម្បីពង្រឹងគុណភាព និង ប្រសិទ្ធភាព នៃការអប់រំនៅតាមសាលារៀនរដ្ឋ, ចាប់ពីថ្នាក់មត្តេយ្យ រហូតដល់មធ្យមសិក្សា តាមរយៈ ការពង្រឹងអភិបាលកិច្ចសាលារៀន, កែលម្អកម្មវិធីសិក្សា និង វិធីសាស្រ្តបង្រៀន, រៀបចំកម្មវិធីសិក្សា និង សកម្មភាពក្រៅម៉ោងសិក្សា, ការលើកកម្ពស់សុខភាពសិស្សានុសិស្ស តាមរយៈ ការផ្តល់អាហារូបត្ថម្ភដល់កុមារ និង ការត្រួតពិនិត្យគុណភាពចំណីអាហារ នៅតាមសាលារៀន, ការជំរុញការចូលរួមរបស់មាតាបិតា, អាណាព្យាបាល និង សហគមន៍ ក្នុងសកម្មភាពអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរវាងរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ» ។ ក្នុងឱកាសនោះដែរ, សម្ដេចធិបតី បានមានប្រសាសន៍ថា ទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា គឺការកសាងសាលារៀន ឱ្យក្លាយជាអង្គភាពផ្តល់សេវាសាធារណៈ នៅជិតប្រជាពលរដ្ឋ និង បំពេញភារកិច្ចផ្តល់វិជ្ជាសម្បទា បំណិនសម្បទា និង ចរិយាសម្បទា ដល់កូនខ្មែរគ្រប់រូប ប្រកបដោយ តម្លាភាព, គណនេយ្យភាព និង ការទទួលខុសត្រូវខ្ពស់ ។ ការណ៍នេះទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ, ជាពិសេស ការចូលរួមរបស់វិស័យឯកជន និង សប្បុរសជន ដែលជាកម្លាំងគាំទ្របន្ថែមដ៏សំខាន់ ចំពោះការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ស្របតាមទិសស្លោក «ទាំងអស់គ្នាដើម្បីការអប់រំ» ដែលមានន័យថា ការអប់រំដែលមានគុណភាព និង ប្រសិទ្ធភាព ត្រូវតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ គឺ សិស្ស, គ្រូបង្រៀន, សាលារៀន, មាតាបិតា, អាណាព្យាបាល, អាជ្ញាធរមូលដ្ឋាន, សហគមន៍, ដៃគូអភិវឌ្ឍ, សមាគម, វិស័យឯកជន និង សប្បុរសជន ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្ន រាជរដ្ឋាភិបាល បានអនុវត្តកម្មវិធីផ្ដល់អាហារូបត្ថម្ភសម្រាប់សិស្សចាប់តាំងពីឆ្នាំ១៩៩៩ ដោយមានការជួយគាំទ្រពីកម្មវិធីស្បៀងអាហារពិភពលោក (World Food Program) របស់អង្គការសហប្រជាជាតិ ដោយក្នុងនោះរាជរដ្ឋាភិបាលទទួលខុសត្រូវមួយផ្នែក ។ បច្ចុប្បន្ន, រាជរដ្ឋាភិបាល បានម្ចាស់ការស្ទើរតែទាំងស្រុងលើកម្មវិធី និងឈានទៅម្ចាស់ការទាំងស្រុងនាពេលអនាគត ។ កម្មវិធីនេះ បានជួយលើកកម្ពស់សុខភាព, សុខុមាលភាពសិស្ស និង បានជួយសម្រាលជីវភាពសិស្ស ជាពិសេសសិស្សក្រីក្រ ព្រមទាំងបានជួយលើកកម្ពស់ដល់ជីវភាពរបស់សហគមន៍មូលដ្ឋាន ព្រោះថា ស្បៀងអាហារទាំងនោះត្រូវបានផ្គត់ផ្គង់ដោយសហគមន៍មូលដ្ឋាន ដោយផ្ទាល់។ ជាទីបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពាក់ព័ន្ធនឹងការពង្រឹងគុណភាពវិស័យអប់រំនៅកម្ពុជា ដោយក្នុងនោះ រាជរដ្ឋាភិបាលនៅតែផ្ដោតអាទិភាពលើការពង្រីក និងពង្រឹងសាលារៀនជាបន្តទៀត ជាពិសេសសាលារៀននៅកម្រិតមូលដ្ឋាន មានទាំងបឋមសិក្សា, អនុវិទ្យាល័យ និងវិទ្យាល័យ ដោយរាជរដ្ឋាភិបាល នឹងពង្រីកចំនួនសាលារៀន និងថ្នាក់រៀន, ជ្រើសរើសបំពេញគ្រូបន្ថែម, បន្ថែមម៉ោងសិក្សា, ពង្រឹងវិន័យ និងបង្កើតទំលាប់ក្នុងការសិក្សា និងជំរុញការអានសៀវភៅ ជាដើម ។ ពាក់ព័ន្ធនឹងការបន្ថែម៉ោងសិក្សា, សម្ដេចធិបតីបានបញ្ជាកបន្ថែម​ ពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការបន្ថែមម៉ោងសិក្សា៦ម៉ោង ក្នុងមួយថ្ងៃ នៅក្នុងក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃអនាគត។ បន្ថែមពីនេះ, សម្ដេចធិបតីបានណែនាំឱ្យយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដោយត្រូវប្រើប្រាស់ឱ្យចំទិសដៅ និងកម្រិតសមស្រប, មិនត្រូវប្រើប្រាស់បច្ចេកវិទ្យាជាឧបករណ៍ជំនួសឱ្យតួនាទីគ្រូបង្រៀន និងត្រូវចាត់ទុកបច្ចេកវិទ្យាជាឧបករណ៍ជំនួយ, ជាពិសេសការហាមឃាត់សិស្សានុសិស្សមិនឱ្យប្រើប្រាស់ទូរសព្ទដៃ ឬ ឧបករណ៍អេឡិចត្រូនិក ក្នុងថ្នាក់រៀន, បង្កើនការផ្ដោតអារម្មណ៍របស់សិស្សនៅក្នុងថ្នាក់រៀន៕ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Open in Telegram
Views843−25%vs avg
Forwards2
Reactions6
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
2 h423
9 h611
29 h843
  1. After 1 hour423
  2. After 24 hours843
  3. Total to date843
#44213Video
Views879−22%vs avg
Forwards3
Reactions2
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
2 h499
9 h638
29 h879
  1. After 1 hour499
  2. After 24 hours879
  3. Total to date879
#44212Videoedited
Views1,165+4%vs avg
Forwards2
Reactions2
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
2 h821
9 h924
9 h924
29 h1,165
  1. After 24 hours1,165
  2. Total to date1,165
#44211Photoalbum
Views1,143+2%vs avg
Forwards5
Reactions—
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
6 h1,030
13 h1,066
24 h1,143
  1. After 6 hours1,030
  2. After 24 hours1,143
  3. Total to date1,143
#44210Photoalbum
Views1,184+6%vs avg
Forwards5
Reactions—
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
6 h1,036
13 h1,073
24 h1,184
  1. After 6 hours1,036
  2. After 24 hours1,184
  3. Total to date1,184
#44209Photoalbum
Views1,151+3%vs avg
Forwards5
Reactions—
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
6 h1,035
13 h1,072
24 h1,151
  1. After 6 hours1,035
  2. After 24 hours1,151
  3. Total to date1,151
#44208Photoalbum
Views1,078−4%vs avg
Forwards5
Reactions—
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
6 h922
13 h964
24 h1,078
  1. After 6 hours922
  2. After 24 hours1,078
  3. Total to date1,078