ស្វាកំហូច ចេះតែលបគប់សំបុក ឱមាល់ម្ដងហើយម្ដងទៀត គប់មិនត្រូវ តិចថាបែកគំនិតយកភ្លើងដុត។ ប្រាប់ឱ្យហើយ តែរាលឆេះព្រៃ ដឹងតែសុីបន្ទះរនាប!
Open in TelegramPosts of រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត/Ren Rortanak Spokesman of HE. H.E. Abhisantibindit Sar Sokha
Forwarded from ទូច សុឃៈ (សុខៈ)
គ្មានការផ្ដល់យោបល់ឱ្យចុះបញ្ជីបង្កើតគណបក្សថ្មី ដូចសេចក្ដីថ្លែងការណ៍បំភ្លើសរបស់គណបក្សភ្លើងទៀននោះឡើយ! សូមជម្រាបជូនសាធារណជនបានជ្រាបថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ គណបក្សភ្លើងទៀន បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ពាក់ព័ន្ធនឹងការបង្កើតគណបក្សនយោបាយថ្មី ដោយអះអាងថា «តំណាងក្រសួងមហាផ្ទៃ បានផ្តល់ជាយោបល់ឱ្យគណៈប្រតិភូគណបក្សភ្លើងទៀន ស្វះស្វែងរកដំណោះស្រាយថ្មីផ្សេងទៀត ពោលគឺការចុះបញ្ជីបង្កើតគណបក្សនយោបាយថ្មី» កាលពីជំនួបពិភាក្សាការងារលើកទី៥ ជាមួយតំណាងគណបក្សភ្លើងទៀន ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ នេះជាការអះអាងបំភ្លើស ផ្ទុយពីការពិត ដោយមានចេតនាបំភាន់សាធារណមតិយ៉ាងច្បាស់ក្រឡែត ដ្បិតក្នុងជំនួបនោះ តំណាងក្រសួងមហាផ្ទៃ ពុំបានណែនាំ ឬផ្តល់យោបល់ឱ្យគណបក្សភ្លើងទៀន ចុះបញ្ជីបង្កើតគណបក្សនយោបាយថ្មី ដូចខ្លឹមសារកំណត់ហេតុរួមសរសេរយ៉ាងច្បាស់លាស់បង្ហោះភ្ជាប់ជូនជាមួយនេះ។ មិនតែប៉ុណ្ណោះ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀនខ្លួនឯង ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានសរសេរយ៉ាងច្បាស់ថា […តំណាងក្រសួងមហាផ្ទៃ បានផ្តល់យោបល់ឱ្យស្វះស្វែងរកដំណោះស្រាយថ្មីផ្សេងទៀត គឺគ្មានឃ្លាថា «ពោលគឺការចុះបញ្ជីបង្កើតគណបក្សនយោបាយថ្មី»] ដូចសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះទេ។ នេះគឺជាការបង្កើតនិទានកថា មួលបង្កាច់ ធ្វើឱ្យភាន់ច្រឡំ ក្នុងទិសដៅបម្រើនយោបាយមិនសុចរិត និងផ្ទុយពីបញ្ញត្តិច្បាប់ ដែលគណបក្សភ្លើងទៀន មានកាតព្វកិច្ចកែតម្រូវសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនឱ្យត្រឹមត្រូវឡើងវិញ៕ សូមអរគុណ
Open in Telegramកុំភ្លេច! អស់ទាំងប្រាក់ពិន័យ ជាប់ទាំងគុក បើម្ចាស់ទីតាំង មិនរាយការណ៍អំពីវត្តមានជនប្រទេស។
Open in Telegramក្មេងទំនើងជិត៦០នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងអំឡុងបុណ្យអុំទូក ........ ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សមត្ថកិច្ចបានបង្ក្រាបក្រុមក្មេងទំនើងចំនួន១៤ករណី ដោយឃាត់ខ្លួនមនុស្សចំនួន៥៩នាក់ បញ្ជូនទៅតុលាការ និងបញ្ជូនបន្តទៅពន្ធនាគារ។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ករណីក្មេងទំនើងទាំងនោះ មាន នៅរាជធានីភ្នំពេញ៤ករណី ឃាត់ខ្លួន១៤នាក់ ខេត្តកណ្តាល មាន៣ករណី ឃាត់ខ្លួន២១នាក់ សៀមរាប ១ករណី ឃាត់ខ្លួន៨នាក់ ឧត្តរមានជ័យ ១ករណី ឃាត់ខ្លួន៥នាក់ តាកែវ ១ករណី ឃាត់ខ្លួន៥នាក់ កំពត ១ករណី ឃាត់ខ្លួន២នាក់ ស្វាយរៀង ១ករណី ឃាត់ខ្លួន២នាក់ ត្បូងឃ្មុំ ១ករណី ឃាត់ខ្លួន១នាក់ និងក្រចេះ ១ករណី ឃាត់ខ្លួន១នាក់។ បើគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សមត្ថកិច្ចបានបង្ក្រាបក្មេងទំនើងបានចំនួន៦១ករណី ឃាត់ខ្លួន២២២នាក់ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពត ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់ដំបង ឧត្តរមានជ័យ សៀមរាប ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងខេត្តស្វាយរៀង។ នេះបើតាមរបាយការណ៍ដដែល៕ ដោយលោក សេង បូលីន
Open in Telegramគ្រោះថ្នាក់ចរាចរណ៍៖ ៣ថ្ងៃបុណ្យអុំទូក ស្លាប់ជិត៣០នាក់ បើគិតពីដើមខែវិច្ឆិកា មានអ្នកស្លាប់១៤៤នាក់ ក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក គិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងនៅទូទាំងប្រទេសចំនួន ៣៧ករណី បណ្តាលឱ្យមនុស្សស្លាប់ ២៧នាក់ និងរងរបួសធ្ងន់ ស្រាលចំនួន ៤៩នាក់។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ចំនួននេះកើនឡើង១១ករណី ស្លាប់កើនឡើង ១៤នាក់ និងអ្នករងរបួសកើនឡើង១៦នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។ របាយការណ៍ឱ្យដឹងទៀតថា គ្រោះថ្នាក់ភាគច្រើនបានកើតឡើងនៅចន្លោះពេលយប់ ចំនួន ២០ករណី ខណៈមូលហេតុចម្បងរួមមាន ការបើកបរលើសល្បឿនកំណត់ ១៤ករណី មិនគោរពសិទ្ធិ ៩ករណី មិនប្រកាន់ស្ដាំ ៥ករណី ប្រជែង ៤ករណី ស្រវឹង ៣ករណី និងបត់មិនប្រយ័ត្ន ២ករណី។ គ្រោះថ្នាក់ទាំងនេះបានកើតឡើងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពត កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម និងខេត្តព្រៃវែង។ បើគិតពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកាមកនេះ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងចំនួន ២២៣ករណី បណ្តាលឱ្យមនុស្សស្លាប់ ១៤៤នាក់ និងរងរបួស ៣១៤នាក់ ដោយក្នុងនោះ ១២៩ករណី កើតឡើងនៅពេលយប់៕ ដោយលោក សេង បូលីន
Open in Telegramសម្តេចពុកធ្លាប់បានលើកឡើងថា របៀបធ្វើការងាររបស់លោកខុសពីអ្នកដ៏ទៃដែលហៅថាសីលធម៌សិប្បនិម្មិត ពួកសីលធម៌សិប្បនិម្មិតចូលចិត្តកំណត់ថាត្រីណាត្រូវអាំង ត្រូវចៀន ត្រូវស្ងោរ ក្នុងពេលដែលត្រីវានៅក្នុងទឹក។ ចំពោះលោកវិញ លោកនឹងកំណត់បែបនេះនៅពេលលោកចាប់ត្រីបាន។ លោកមិនបានអះអាងថាលោកជាអ្នកសីលធម៌ពិតប្រាកដទេ តែលោកជាអ្នកជាក់ស្តែងនិយមម្នាក់ (pragmatic leader)។ សូមគោរពជូនរូបថតសម្តេចពុក ក្នុងកិច្ចប្រជុំរវាងសហប្រធានសន្និសីទអន្តរជាតិក្រុងប៉ារីសជាមួយនឹងក្រុមប្រឹក្សាជាតិជាន់ខ្ពស់។ ហ្សាកាតា ថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៩១ #hunsen #hunsenofcambodia #strongman
Open in TelegramForwarded from MFAIC (Cambodia)-NEWS
កម្ពុជាតវ៉ាប្រឆាំងនឹងការបំពានជាបន្តបន្ទាប់របស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា Cambodia Protests against Thailand’s Continued Violations of Cambodian Sovereignty and Territorial Integrity
Open in Telegram