Account

Posts of National Assembly of the Kingdom of Cambodia

newest first

#64063Photo

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ជំរុញថ្នាក់ដឹកនាំសាសនាបញ្ជ្រាបការអប់រំប្រឆាំងគ្រឿងញៀនដល់យុវជន និងសាសនិកនៅកំពង់ឆ្នាំង ———————— ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ម្សិលមិញនេះបានជំរុញឱ្យថ្នាក់ដឹកនាំសាសនាទាំងអស់បញ្ជ្រាបការអប់រំពីផលប៉ះពាល់នៃគ្រឿងញៀន និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ទៅក្នុងកម្មវិធីសាសនាជាប្រចាំ ដើម្បីកសាងភាពស៊ាំផ្លូវចិត្តដល់យុវជន និងទប់ស្កាត់បញ្ហាគ្រឿងញៀននៅតាមសហគមន៍។ ការលើកឡើងនេះធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអប់រំក្នុងវិស័យសាសនា នៅសណ្ឋាគារ ថៃ សុខសាន្ត ខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងធម្មការនិងសាសនា អាជ្ញាធរខេត្ត ថ្នាក់ដឹកនាំសាសនា និងសិក្ខាកាមជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ បានគូសបញ្ជាក់ពីសុខដុមនីយកម្មជាតិសាសន៍ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលធានាសិទ្ធិគោរព និងប្រតិបត្តិជំនឿដោយគ្មានការរើសអើង។ ឯកឧត្តមបណ្ឌិតក៏បានណែនាំឱ្យថ្នាក់ដឹកនាំសាសនាទាំងអស់សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងការផ្ដល់ព័ត៌មានទប់ស្កាត់គ្រឿងញៀន ព្រមទាំងផ្ដល់ភាពកក់ក្ដៅ និងលើកទឹកចិត្តដល់អ្នកធ្លាប់ប្រើប្រាស់គ្រឿងញៀនឱ្យទទួលបានការព្យាបាល ស្តារនីតិសម្បទា និងធ្វើសមាហរណកម្មចូលសង្គមវិញ។ បន្ទាប់ពីបញ្ចប់សិក្ខាសាលា ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ក៏បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារពលរដ្ឋខ្វះខាត និងមានពិការភាព ២គ្រួសារ នៅឃុំឈូកស និងចូលរួមរំលែកទុក្ខគ្រួសារសពពលរដ្ឋ ៤ករណី នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងផងដែរ៕ 😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖ 😒Facebook 😏Telegram 😟Instagram 😱 (X) Twitter 😎TikTok 🙁YouTube 🌐 Website

Open in Telegram
Views139−18%vs avg
Forwards—
Reactions—
Comments—
#64054Photo

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងលោកជំទាវ ដឹកនាំកិច្ចប្រជុំត្រៀមសម្ពោធផ្លូវបេតុងប្រវែងជាង ២ គីឡូម៉ែត្រ និងអគារសិក្សានៅស្រុកពាមរក៍ ខេត្តព្រៃវែង -—————— ខេត្តព្រៃវែង៖ ផ្លូវបេតុងអាម៉េ ១ ខ្សែ ប្រវែង ២ ១០០ ម៉ែត្រ និងអគារសិក្សា ១ ខ្នង កម្ពស់ ២ ជាន់ មាន ៨ បន្ទប់ ដែលជាអំណោយរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងលោកជំទាវ គ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ នៅក្នុងឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។ ដើម្បីធានាឱ្យពិធីសម្ពោធនេះប្រព្រឹត្តទៅដោយរលូន នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងលោកជំទាវ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារជាមួយថ្នាក់ដឹកនាំខុទ្ទកាល័យ និងអាជ្ញាធរស្រុកពាមរក៍ ព្រមទាំងបានចុះពិនិត្យទីតាំងជាក់ស្តែងដោយផ្ទាល់។ ក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព នាយកខុទ្ទកាល័យ និងឯកឧត្តម ប្រាក់ ឈៀង នាយករងខុទ្ទកាល័យ បានរាយការណ៍អំពីការរៀបចំនីតិវិធីរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ត។ ទន្ទឹមនឹងនេះ លោក កែវ ពិសី អភិបាលស្រុកពាមរក៍ ក៏បានរាយការណ៍ពីការរៀបចំទីតាំង ការស្នើសុំគ្រឿងឥស្សរិយយសជូនសប្បុរសជន និងបានស្នើសុំសាងសង់ផ្លូវបេតុងបន្ថែមចំនួន ៣ ខ្សែទៀត នៅតំបន់ផ្សារអ្នកលឿង ដើម្បីឆ្លើយតបនឹងតម្រូវការធ្វើដំណើររបស់ពលរដ្ឋ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងបានណែនាំឱ្យខុទ្ទកាល័យបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំពិធីឱ្យទទួលបានជោគជ័យ។ សូមបញ្ជាក់ថា សមិទ្ធផលថ្មីទាំងនេះ រួមមានផ្លូវបេតុងតភ្ជាប់ពីវត្តព្រែកខ្សាយ ដល់វត្តព្រែកចាម និងអគារសិក្សាក្នុងបរិវេណអនុវិទ្យាល័យ ជាម យៀប បន្លិចប្រាសាទ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលការធ្វើដំណើរ លើកកម្ពស់ជីវភាព និងពង្រឹងគុណភាពអប់រំនៅក្នុងមូលដ្ឋាន៕ 😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖ 😒Facebook 😏Telegram 😟Instagram 😱 (X) Twitter 😎TikTok 🙁YouTube 🌐 Website

Open in Telegram
Views150−12%vs avg
Forwards—
Reactions—
Comments—
#64044Photo

ឯកឧត្តម វង សូត អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំពិនិត្យសមាសភាពបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅខេត្តត្បូងឃ្មុំ ——————— ត្បូងឃ្មុំ៖ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតី រួមជាមួយ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំពិនិត្យសមាសភាពបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្នាកការភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ខេត្ត ចុះមូលដ្ឋានឃុំ-សង្កាត់ទាំង៦៤។ក្នុងដំណើរការពិនិត្យសមាសភាពបេក្ខជននាពេលនេះ ឯកឧត្តម វង សូត និងអង្គប្រជុំបានផ្តោតលើការវាយតម្លៃសមត្ថភាព ប្រជាប្រិយភាព និងកម្រិតនៃការគាំទ្រចំពោះបេក្ខជនម្នាក់ៗ ដោយផ្អែកលើមតិយោបល់ និងការវាយតម្លៃរបស់សមាជិក សមាជិកា ព្រមទាំងថ្នាក់ដឹកនាំនៅមូលដ្ឋាន ដើម្បីរៀបចំបញ្ជីឈ្មោះបេក្ខជនផ្លូវការតាមលំដាប់លេខរៀង។ការរៀបចំយន្តការពិនិត្យ និងជ្រើសរើសបេក្ខជននេះ ត្រូវបានលើកឡើងថាមានសារៈសំខាន់ក្នុងការធានាឱ្យបេក្ខជនដែលត្រូវបានជ្រើសរើសមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទទួលបានការជឿទុកចិត្ត និងមានឆន្ទៈបម្រើប្រជាពលរដ្ឋ ព្រមទាំងអាចឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរជាក់ស្តែងរបស់ពលរដ្ឋនៅតាមមូលដ្ឋាន។ ការរៀបចំយន្តការពិនិត្យផ្ទៃក្នុងតាំងពីដំណាក់កាលដំបូងនេះ ក៏ជាការបង្ហាញពីការត្រៀមលក្ខណៈយ៉ាងហ្មត់ចត់ និងមានប្រសិទ្ធភាព ក្នុងគោលដៅធានាដល់ការរៀបចំបញ្ជីបេក្ខជនឱ្យបានសមស្រប ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នាពេលខាងមុខ។ 😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖ 😒Facebook 😏Telegram 😟Instagram 😱 (X) Twitter 😎TikTok 🙁YouTube 🌐 Website

Open in Telegram
Views222+30%vs avg
Forwards—
Reactions1
Comments—