ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកោះរ៉ុង បាននាំយកបច្ច័យចូលរួមក្នុងកម្មវិធីបុណ្យកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តគិរីជលសាកោះរ៉ុង ស្ថិតក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ២២ វិច្ឆិកា ២០២៦ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok
Open in TelegramPosts of ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC)
សិក្ខាសាលាផ្សព្វផ្សាយស្ដីពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យសំណង់ឆ្នាំ២០២៦ នាពេលនេះ ជាចន្លុះបង្ហាញផ្លូវលើវិស័យសំណង់ ក្នុងការចូលរួមកសាងខឿនសេដ្ឋកិច្ចកម្ពុជា តាមរយៈការរៀបចំលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក បង្កើតការងារដល់ប្រជាជន និងធ្វើឱ្យពួកគាត់មានជីវភាពប្រសើរឡើង ដោយផ្តោតលើ៖ - លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់ ដែលផ្តល់ជីវិតឱ្យឧស្សាហកម្មសំណង់ - ប្រភេទនៃសំណង់ (ចំនួនផ្ទះ និងប្រភេទផ្ទះ) ផ្អែកលើទំហំសេដ្ឋកិច្ចជាក់ស្តែង - ធ្វើឱ្យឧស្សាហកម្មសំណង់រស់រានទៅមុខ និងលើកកម្ពស់ស្ថាបត្យកម្មខ្មែរសហសម័យ ដោយផ្តោតលើគុណភាព សុវត្ថិភាព និងសោភណភាព ព្រមទាំងគិតគូរពីអ្នកវិជ្ជាជីវៈ និងអ្នកប្រកបរបរក្នុងវិស័យសំណង់ - គិតគូរលើឧស្សាហកម្មគ្រឿងបង្គុំសំណង់ គ្រឿងសង្ហារឹម និងគ្រឿងតុបតែងលម្អ ជាដើម ដែលជាប្រភពចំណូលជាតិបន្ថែមទៀត សូមគូសបញ្ជាក់ថា ក្នុងសិក្ខាសាលានាពេលនេះ បានផ្សព្វផ្សាយពីលិខិតបទដ្ឋានគតិយុត្ដសំខាន់ៗពាក់ព័ន្ធនឹងវិស័យសំណង់មានដូចជា អនុក្រឹត្យស្ដីពីលិខិតអនុញ្ញាតសាងសង់ និងគោលការណ៍ណែនាំ ចំនួន ៤ ដែលដាក់ចេញឱ្យប្រើប្រាស់តាមរយៈប្រកាស ដោយក្នុងនោះរួមមាន៖ - អនុក្រឹត្យស្ដីពីលិខិតអនុញ្ញាតសាងសង់ និងបែបបទនិងបរិបទនៃការផ្ដល់លិខិតអនុញ្ញាតសាងសង់ - ប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់ “គោលការណ៍ណែនាំស្ដីពីវីធីសាស្រ្ដក្នុងការគ្រប់គ្រង និងការធានាគុណភាពសំណង់” - ប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់ “គោលការណ៍ណែនាំស្ដីពីបច្ចេកទេសនៃការប្រើប្រាស់រន្ទា និងសំណាញ់ដោយសុវត្ថិភាពនៅក្នុងការដ្ឋានសំណង់” - ប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់ “គោលការណ៍ណែនាំស្ដីពីវីធីសាស្រ្ដនៃការងារជីកដី និងការងារខួងគ្រឹះជ្រៅ” - ប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់ “គោលការណ៍ណែនាំស្ដីពីវិធីសាស្រ្ដអនុវត្តការងាររុះរើសំណង់ សិក្ខាសាលាផ្សព្វផ្សាយស្ដីពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យសំណង់ឆ្នាំ២០២៦ ២៦ វិច្ឆិកា ២០២៦ #សំណង់ #រចនាបទ #សុវត្ថិភាព #គុណភាព #សោភណភាព #គ្រឿងបង្គុំសំណង់ #គ្រឿងតុបតែងលម្អ #គ្រឿងសង្ហារឹម #ច្បាប់សំណង់ #បទប្បញ្ញត្តិបច្ចេកទេសសំណង់ #ការគ្រប់គ្រងអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ #ការគ្រប់គ្រងការប្រកបវិជ្ជាជីវៈនិងការប្រកបអាជីវកម្មក្នុងវិស័យសំណង់ #ការប្រើសម្ភារៈបរិក្ខារនិងផលិតផលសំណង់ #មន្ទីរពិសោធន៍សំណង់ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok
Open in Telegramឯកឧត្ដម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម និងជាអគ្គលេខាធិការ គ.ដ.ន.ជ. បានចែករំលែកបទពិសោធន៍ និងណែនាំបច្ចេកទេសសំខាន់ៗ ដល់ក្រុមអ្នកស្ម័គ្រចិត្ត និងអ្នកហាត់ការនៃអគ្គលេខាធិការដ្ឋាន គ.ដ.ន.ជ. និងអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម។ ការចែករំលែកខាងលើ ផ្តោតសំខាន់លើនីតិវិធីនៃការកសាងផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ព្រមទាំងរបៀបរៀបចំមាតិការបាយការណ៍បច្ចេកទេស ការប្រមូល និងវិភាគទិន្នន័យ ការបកស្រាយលទ្ធផល និងវិធីសាស្ត្រធ្វើសេចក្តីសន្និដ្ឋានដោយផ្អែកលើលទ្ធផលនៃការវិភាគទិន្នន័យទាំងនោះ។ #កម្មសិទ្ធិដីធ្លី#ការប្រើប្រាស់ដី#ប្លង់គោលប្រើប្រាស់ដី#ប្លង់គោលប្រើប្រាស់ដី #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok
Open in Telegramសេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិវាល ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។ នៅថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ទីតាំងចែកនៅភូមិវាល។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចបវវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទនលេសាប #ដោះស្រាយវិវាទបុរី #ករសងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok
Open in Telegramសម្រស់កោះអំពិល ខេត្តកោះកុង #សោភណភាព #ការរៀបចំរចនាសម្ព័ន្ធ #មុខងារសេដ្ឋកិច្ចរបស់សហគមន៍ #បរិស្ថានរស់នៅដ៏ល្អត្រកាល #ទេសចរណ៍ផ្សារភ្ជាប់ទឹកដី #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC វីដេអូ Gazette ប្រជាជន | Khong ខុង Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok
Open in Telegramប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមកម្សាន្តសប្បាយ ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក (Water Festival) នៅខេត្តកំពត #ការរៀបចំដែនដី #ភូមិឃុំសង្កាត់មានសុវត្ថិភាព #ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC ដោយ : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ខេត្តកំពត Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok
Open in Telegramស្ថាប័នសាសនាចូលរួមចំណែកក្នុងការកសាងប្រទេស ផ្អែកលើប្រព័ន្ធនយោបាយ និងសង្គមដែលមានស្រាប់ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok
Open in Telegramអបអរសាទរ ខួបទី២១ ល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ 👏💐🇰🇭 ២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២៦ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok
Open in Telegramវឌ្ឍនភាពគម្រោងកែលម្អសួនច្បារ ចំណតរថយន្ត បន្ទប់ទឹក អាហារដ្ឋាន និងថ្នាក់រៀន ស្ថិតនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យសាមគ្គី ដើម្បីលើកទឹកចិត្តដល់ការរៀនសូត្ររបស់សិស្សានុសិស្ស នៅក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ #សហគមន៍មូលដ្ឋាន #ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ #បំណិនជីវិត #សាលារៀនកម្ពុជា #LASEDIII #ក្រុមការងាររាជរដ្ឋភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ 📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកព្រៃនប់ Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok
Open in Telegramការតភ្ជាប់សរសៃឈាមសេដ្ឋកិច្ច ដើម្បីជំរុញលើកកម្ពស់ជីវភាពប្រជាជននៅមូលដ្ឋានឱ្យកាន់តែប្រសើរ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម សាយ សំអាល់ បានចុះពិនិត្យស្ថានភាពផ្លូវ ដើម្បីរៀបចំផែនការក្នុងការកែលម្អសម្រាប់បម្រើដល់ការធ្វើដំណើរ និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន ដែលមានប្រវែង ១.១២០ម៉ែត្រ ចាប់ពីមុខសាលាឆទាន (ទួលទ្រៀក) តភ្ជាប់ដល់ផ្លូវបេតុងបំបែកឡើងទៅវត្តភ្នំតូច ស្ថិតនៅភូមិបឹងជុំ និង ភូមិភ្នំតូច សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ #ការរៀបចំដែនដី #ហេដ្ឋារចនាសម្ព័ន្ធ #សេដ្ឋកិច្ចមូលដ្ឋាន #យុទ្ធសាស្ត្របញ្ចកោណ #ការរៀបចំភូមិឋាន #ការលូតលាស់ #បរិស្ថានរស់នៅដ៏ល្អត្រកាល #ភូមិឋានក្សេមក្សាន្ត #ភូមិឃុំសង្កាត់មានសុវត្ថិភាព #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC វីដេអូ Gazette ប្រជាជន | ស៊ុប វីរៈ Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok
Open in Telegramផ្លូវមិត្តភាពកែប-អុីស្តង់ប៊ុល ជាស្ពានចម្លងមួយទៀតរវាងទំនាក់ទំនងកម្ពុជា និងតួគី។ ផ្លូវនេះគឺជាផែនការមេ ក៍ដូចជាយុទ្ធសាស្ត្ររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប គឺការបង្កើនខឿនសេដ្ឋកិច្ចនៅតំបន់ឆ្នេរ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចជូនចំពោះសហគមន៍នេសាទទូទាំងតំបន់ឆ្នេរជាជំហាន និងនៅតាមតំបន់ទេសចរផ្សេងៗទៀត។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផ្លូវមិត្តភាពកែប-អុីស្តង់ប៊ុល” នៅខេត្តកែប។ ២៣ វិច្ឆិកា ២០២៦ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok
Open in Telegram