Posts of MFAIC (Cambodia)-NEWS

newest first

#18682Text

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  ឯកឧត្តម អ៊ុន ឃាង រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសំណេះសំណាល ជាមួយនិស្សិតកម្ពុជាចំនួន ៩១ រូប ដែលជាជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ដ្រាលី និងនូវែលសេឡង់ សម្រាប់ឆ្នាំសិក្សា២០២៧ នៅទីស្តីការក្រសួង។ នៅក្នុងជំនួប ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងក្តីរីករាយ និងអបអរសាទរយ៉ាងកក់ក្តៅ ចំពោះនិស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ដ៏មានតម្លៃនាពេលនេះ។ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងដ៏ជិតសិ្នទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-អូស្រ្តាលី និងកម្ពុជា-នូវែលសេឡង់។ បន្ថែមពីនេះ ឯកឧត្តម អ៊ុន ឃាង បានលើកទឹកចិត្តដល់និស្សិតជ័យលាភី ដែលជាតំណាងរបស់កម្ពុជា ឱ្យរក្សាទំនាក់ទំនងឱ្យល្អជាមួយម្ចាស់ផ្ទះ និងចូលរួមលើកកម្ពស់កិត្យានុភាពរបស់ កម្ពុជា លើឆាកអន្តរជាតិ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសម្តែងក្តីសង្ឃឹមថា បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតអាហារូបករណ៍ទាំងពីរក្រុម នឹងវិលត្រឡប់មកជាមួយចំណេះដឹង និងជំនាញ មកបម្រើជាផលប្រយោជន៍ដល់ប្រទេសជាតិវិញ។ តំណាងនិស្សិតជ័យលាភីអាហារូបករណ៍ទាំងពីរក្រុម បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសការអភិវឌ្ឍវិស័យធនធានមនុស្ស និងបានអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលតែងតែលើកទឹកចិត្តដល់ក្រុមនិស្សិតអាហារូបករណ៍ នាពេលនេះ។  ជាទីបញ្ចប់ ឯកឧត្តម អ៊ុន ឃាង បានជូនពរដល់ក្រុមនិសិ្សតធ្វើដំណើរទៅកាន់ប្រទេសអូស្រ្តាលី និងនូវែលសេទ្បង់ ប្រកបដោយសុខសុវត្ថិភាព និងទទួលបានជោគជ័យក្នុងការសិក្សា។    On the morning of 3 November 2026, on behalf of His Excellency PRAK Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation of Cambodia, His Excellency UN Kheang, Secretary of State of the Ministry of Foreign Affairs and International Cooperation, received a courtesy call from 91 Cambodian recipients of the Australia Awards and Manaaki New Zealand Scholarships for the 2027 academic year, at the Ministry. During the meeting, His Excellency the Secretary of State expressed pleasure and extended warm congratulations to the Cambodian recipients of the prestigious scholarship. His Excellency the Secretary of State highlighted the importance of the close relations and good cooperation between Cambodia and Australia, and between Cambodia and New Zealand. Furthermore, His Excellency UN Kheang encouraged the awardees, as representatives of Cambodia, to foster good relations with their host countries and contribute to promoting Cambodia’s prestige on the international stage. His Excellency the Secretary of State also expressed his hope that, upon completion of their studies, the awardees would return with knowledge and skills acquired abroad and put them to meaningful use for the benefit of Cambodia. On behalf of the scholarship recipients, representatives of the two groups expressed their high appreciation for the efforts of the Royal Government of Cambodia, under the wise leadership of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, in advancing the country’s development, particularly human resource development, and conveyed profound gratitude to His Excellency Deputy Prime Minister PRAK Sokhonn for continued encouragement and support. In conclusion, His Excellency UN Kheang extended best wishes to the awardees for a safe journey to Australia and New Zealand and every success in their studies.

Open in Telegram
Views352−93%vs avg
Forwards1
Reactions1
Comments—
#18676Text

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នាទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានជួបជាមួយលោកជំទាវ Najat Maalla Mj’id តំណាងពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាតិទទួលបន្ទុកអំពើហិង្សាលើកុមារ (SRSG-VAC)។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏យូអង្វែង និងជិតស្និទ្ធរវាងកម្ពុជា​ និងការិយាល័យ SRSG-VAC និងបានផ្លាស់ប្តូរទស្សនៈអំពីការពង្រឹងប្រព័ន្ធការពារកុមារ ការលើកកម្ពស់ក្របខ័ណ្ឌគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ការ និងលុបបំបាត់អំពើហិង្សាលើកុមារ។ លោកជំទាវរដ្ឋមន្ត្រីស្តីទី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសិទ្ធិ និងសុខុមាលភាពកុមារ ខណៈលោកជំទាវ Najat បានកោតសរសើរចំពោះវឌ្ឍនភាពជាបន្តបន្ទាប់របស់កម្ពុជា និងបានបញ្ជាក់ឡើងវិញនូវការគាំទ្រជាបន្តរបស់អង្គការសហប្រជាជាតិចំពោះគំនិតផ្ដួចផ្ដើមថ្នាក់ជាតិក្នុងវិស័យដ៏សំខាន់នេះ។ On the morning of 3 November 2026, at the Ministry of Foreign Affairs and International Cooperation, Her Excellency EAT Sophea, Acting Minister, met Her Excellency Najat Maalla M'jid, Special Representative of the Secretary-General of the United Nations on Violence against Children (SRSG-VAC). During the meeting, both sides expressed their satisfaction with the longstanding and close cooperation between Cambodia and the Office of the SRSG-VAC and exchanged views on strengthening child protection systems, enhancing policy frameworks, and efforts to prevent and eliminate violence against children. Her Excellency the Acting Minister reaffirmed Cambodia's commitment to child rights and welfare, while Her Excellency Najat commended the Kingdom's ongoing progress and reiterated the United Nations' continued support for national initiatives in this vital sector.

Open in Telegram
Views584−88%vs avg
Forwards2
Reactions4
Comments—
#18673Text

នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការកែលម្អស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុតពី លោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងមន្ត្រីនៃស្ថានទូតទាំងអស់។ លោកជំទាវឯកអគ្គរាជទូត និងមន្ត្រីការទូតទាំងអស់នៃស្ថានឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលតែងតែឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចុះសួរសុខទុក្ខមន្ត្រីការទូត និងតែងតែយកចិត្តទុកដាក់ខ្ពស់លើការកែលម្អសោភ័ណភាពនៃស្ថានតំណាងកម្ពុជានៅបរទេសផងដែរ។ On the afternoon of 4 November 2026, His Excellency PRAK Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation, visited the Royal Embassy of Cambodia to the People’s Republic of China to inspect the progress of its renovation. On that occasion, His Excellency the Deputy Prime Minister was warmly and cordially received by Her Excellency Dr. Soeung Rathchavy, Ambassador Extraordinary and Plenipotentiary of Cambodia to the People’s Republic of China, alongside all Embassy officials and staff. Her Excellency the Ambassador and the Embassy staff expressed their profound gratitude to His Excellency the Deputy Prime Minister for always taking time out of his busy schedule to visit them, and for his consistent attention to renovating Cambodia’s diplomatic missions abroad.

Open in Telegram
Views522−89%vs avg
Forwards5
Reactions6
Comments—
#18666Text

នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន សម្រាប់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតផ្តល់ជូនព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងអំឡុងពេលដែលព្រះអង្គទាំងទ្វេយាងពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន។ ទោះបីជាមានជំនួបជាញឹកញាប់យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ នៅតែបន្តផ្លាស់ប្តូរការសួរសុខទុក្ខ និងជូនពរយ៉ាងស្និទ្ធស្នាល ព្រមទាំងបានកត់សម្គាល់ដោយពេញចិត្តថា លទ្ធផលនៃជំនួបនីមួយៗបានរួមចំណែកបន្ថែមទៀតក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់ភាគីចិន ដែលបានបន្តគាំទ្រក្នុងការសម្របសម្រួលកិច្ចសន្ទនាដោយសន្តិវិធី ដោយបានសង្កត់ធ្ងន់ថា សន្តិភាពប្រកបដោយចីរភាព ត្រូវផ្អែកលើច្បាប់អន្តរជាតិ ហើយព្រំដែនអន្តរជាតិមិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនោះឡើយ។ On the afternoon of 4 November 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, held a bilateral meeting with His Excellency WANG Yi, Minister of Foreign Affairs of the People’s Republic of China, in Beijing, China. His Excellency Deputy Prime Minister expressed deepest appreciation to the Government of China for the warmest hospitality extended to His Majesty Preah Bat Samdech Preah Boromneath NORODOM SIHAMONI, King of Cambodia and Her Majesty NORODOM Monineath Sihanouk, the Queen-Mother during their medical check-ups in China. Despite their frequent interactions, both Foreign Ministers exchanged warm wishes and noted with satisfaction that each encounter continues to consolidate and elevate the enduring bilateral ties between the two nations. Deputy Prime Minister PRAK Sokhonn also thanked China for its continued support in facilitating peaceful dialogue, emphasizing that lasting peace must rest firmly on international law and that international borders must not be changed by force or through fait accompli.

Open in Telegram
Views948−81%vs avg
Forwards8
Reactions12
Comments—
#18657Text

នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ ហ័យ ជុង រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការនាពេលថ្មីៗនេះរបស់ ឯកឧត្តម នាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង មកកាន់កម្ពុជា ដោយបានគូសបញ្ជាក់ថា ទស្សនកិច្ចកម្រិតខ្ពស់ទាំងនេះ ឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំ និងស្ថិតស្ថេររវាងកម្ពុជា និងវៀតណាម ក្រោមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង »។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានពិភាក្សាអំពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអេកម៉ិក លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី១២ ដែលគ្រោងនឹងប្រព្រឹត្តទៅចុងខែវិច្ឆិកានេះ នៅទីក្រុងហាណូយ ដោយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអនុតំបន់។ បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីវៀតណាមអំពីបច្ចុប្បន្នភាពតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃផងដែរ។ On the morning of 4 November 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, held a pull-aside meeting with His Excellency Le Hoai Trung, Minister of Foreign Affairs of the Socialist Republic of Viet Nam, on the margins of the 11th Mekong-Lancang Cooperation Foreign Ministers’ Meeting in Beijing, the People’s Republic of China. The Deputy Prime Minister highly praised the success of the recent official visit of His Excellency Prime Minister Le Minh Hung to Cambodia, highlighting that such high-level exchanges reflect the strong, lasting bond between Cambodia and Viet Nam, guided by “Good Neighbourliness, Traditional Friendship, Comprehensive Cooperation, and Long-term Stability.” Both Foreign Ministers also discussed preparations for the upcoming 11th ACMECS Summit and 12th CLMV Summit, set to take place in Ha Noi at the end of this month, reaffirming their shared commitment to subregional cooperation. In addition, His Excellency Deputy Prime Minister briefed his counterpart on the latest developments along the border between Cambodia and Thailand.

Open in Telegram
Views1,115−77%vs avg
Forwards11
Reactions7
Comments—
#18653Text

នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ក្រោមមូលបទ «ពង្រឹងការកសាងសហគមន៍ដែលមានជោគវាសនារួម៖ ការចាប់ផ្តើមជំពូកថ្មី សម្រាប់មេគង្គ-ឡានឆាង ២.០» នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការធ្វើសមាហរណកម្មអនុតំបន់ កំណើនសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ ឈានចូលដល់ដំណាក់កាលថ្មីសម្រាប់ មេគង្គ-ឡានឆាង ២.០ កម្ពុជាបានគូសបញ្ជាក់ពីអាទិភាពសំខាន់ៗ ដើម្បីនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជន រួមមាន៖ ការរក្សាសន្តិភាព ការគ្រប់គ្រងធនធានទឹកប្រកបដោយការទទួលខុសត្រូវ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ On the morning of 4 November 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, attended the 11th Mekong-Lancang Cooperation (MLC) Foreign Ministers’ Meeting in Beijing, the People’s Republic of China, under the theme “Deepening the Building of a Community with a Shared Future: Writing a New Chapter for Mekong-Lancang 2.0”. His Excellency Deputy Prime Minister commended all stakeholders for their dedicated efforts in advancing subregional integration, economic growth, and practical cooperation under the MLC framework over the past decade. Looking ahead into this MLC 2.0 phase, Cambodia highlighted key priorities to deliver tangible benefits for its people: safeguarding peace, managing water resources responsibly, combating transnational crime, and deepening people-to-people ties.

Open in Telegram
Views975−80%vs avg
Forwards9
Reactions6
Comments—