Account

Posts of Freepik File

newest first

#3687Text
Views4030%vs avg
Forwards—
Reactions—
Comments—
#3672Text
Views1,830+354%vs avg
Forwards—
Reactions1
Comments—
#3669Text

«ចូលឆ្នាំថ្មី» រៀបចំផ្ទះសម្បែង លំនៅដ្ឋាន ភូមិ ស្រុក ខេត្ត ខ័ណ្ឌ... 🌿 ធ្វើគ្រឿងបូជាថ្វាយទេវតា ព្រះភូមិ ជីនាងផ្ទះ ជីដូនជីតា ដើម្បីចម្រើនសុខ សិរីសួស្តី ស្រីជ័យ ស្រីមង្គល... 🌺 តាមដោយគន្លងវប្បធម៌ខ្មែរ ដែលខ្ពង់ខ្ពស់ ថ្លៃថ្នូរ និងមានឫសគល់ ប្រវត្តិវែងឆ្ងាយ យូរអង្វែង ជាការវេញធ្លុងចូលគ្នារវាង៖ ជំនឿជីវចល (ជំនឿដើម) + សាសនាព្រាហ្មណ៍ + ពុទ្ធសាសនាមហាយាន + ពុទ្ធសាសនាថេរវាទ + អ្វីៗផ្សេងទៀត កើតបានជា «អារ្យធម៌ខ្មែរ» យ៉ាងត្រចះត្រចង់ រឹងមាំ រៀងរហូត​មកដល់បច្ចុប្បន្ននេះ។ - បុណ្យចូលឆ្នាំថ្មី (មហាសង្ក្រាន្ត) តាមប្រពៃណីភូមិស្រុកនានា គឺគេទៅធ្វើបុណ្យផង ទៅលេងកម្សាន្តសប្បាយផង សោមនស្សរីករាយជុំគ្នាផង នៅតាមវត្តអារាមនានារបស់ខ្លួន។ វត្តអារាមនេះហើយដែលជាមណ្ឌលរួម និងជាលំនឹងរបស់សហគមន៍ទាំងមូល 🌲 - វត្តកើតឡើងពីអ្នកស្រុក ដើម្បីអ្នកស្រុក និងជាសម្បត្តិរួម ហើយគឺជាកន្លែងថែរក្សាមរតកប្រពៃណីអ្នកស្រុក ពោលគឺមានតម្លៃក្នុងវិស័យផ្សេងៗដូចជា៖ សាសនា, វប្បធម៌, សិល្បៈ, ប្រពៃណី, ទំនៀមទម្លាប់, ភាសា, អក្សរសាស្ត្រ, សង្គមកិច្ច, បរិស្ថាន, សីលធម៌, គុណធម៌, សាមគ្គីធម៌... ប្រកបដោយសេចក្តីសុខក្សេមក្សាន្ត និងត្រជាក់ត្រជុំរបស់សហគមន៍ទាំងឡាយនោះឯង 💜 - ការងារនិងកិច្ចសំខាន់ៗ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមប្រពៃណីខ្មែរ៖ ១.រៀបចំផ្ទះសម្បែង និងភូមិដ្ឋាន, ២.រាំត្រុដិផ្តាច់ឆ្នាំចាស់, ៣.ទទួលទេវតាឆ្នាំថ្មី, ៤.ជូនសំពត់ខោអាវថ្មី ប្រាក់កាស និងម្ហូបអាហារចំពោះជីដូនជីតា ឪពុកម្តាយ ចាស់ទុំ, ៥.យកចង្ហាន់ឬទេយ្យទានទៅវត្តប្រគេនព្រះសង្ឃ ឧទ្ទិសកុសលជូនបុព្វការីជន, ៦.ពូនភ្នំខ្សាច់, ៧.រៀបចំព្រះភូមិរបស់ខ្លួន, ៨.រៀបចំថ្វាយអ្នកតាចាស់ស្រុក ឬអ្នកតានៅតាមវត្ត, ៩.លេងល្បែងប្រជាប្រីយ៍ និងរាំកម្សាន្តសប្បាយតាមប្រពៃណី, ១០.និមន្តលោកប្រោះព្រះឲ្យពរជ័យ, ១១.ស្រង់ព្រះនៅថ្ងៃចុងក្រោយ, ១២.«ស្រង់ព្រះកន្លោង» គឺងូតទឹកជូនឪពុកម្តាយ ជីដូនជីតា។ល។ រូបខាងក្រោមនេះជាឧទាហរណ៍ខ្លះៗប៉ុណ្ណោះ 📖📚

Open in Telegram
Views1,250+210%vs avg
Forwards—
Reactions—
Comments—