Account

Posts of សារព័ត៌មានសករាជថ្មី(I.N.E)

newest first

#33939Photo
Views1,780−49%vs avg
Forwards—
Reactions14
Comments—
#33938Video

ថៃជម្លៀសពលរដ្ឋជាបន្ទាន់ បន្ទាប់ពីផ្ទុះឆេះរោងចក្រចម្រាញ់ប្រេងនៅកណ្តាលទីក្រុងបាងកក (បាងកក)៖ អាជ្ញាធរនៅប្រទេសថៃ បានឱ្យដឹងថា នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ហេតុការណ៍ផ្ទុះមួយបានកើតឡើង នៅឯរោងចក្រចម្រាញ់ប្រេងនៃទីក្រុងបាងកក ដោយគេមើលឃើញអណ្តាតភ្លើងសន្ធោសន្ធៅ រួមជាមួយដុំផ្សែងខ្មៅធំសម្បើមហុយឡើងទៅលើផ្ទៃមេឃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ សេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញសង្គម Facebook របស់អាជ្ញាធរប្រចាំតំបន់ Bangna នៃរាជធានីរបស់ថៃ បាននិយាយដូច្នេះថា «ហេតុការណ៍ផ្ទុះ បានកើតឡើងនៅរោងចក្រប្រេងក្រុងបាងកក។ អាស្រ័យហេតុនេះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន សាធារណជនទាំងអស់ ដែលស្ថិតក្នុងបរិវេណជុំវិញទីតាំងនោះ ត្រូវបានណែនាំឱ្យជម្លៀសទៅកាន់កន្លែងសុវត្ថិភាពជាបន្ទាន់»៕ ដើម្បីទទួលបានព័ត៌មានទាន់ហេតុការណ៍ក្តៅៗ និងព័ត៌មានសំខាន់ប្រចាំថ្ងៃសូមចុច ឬភ្ជាប់លីងខាងក្រោម https://t.me/informationofnewera

Open in Telegram
Views3,340−3%vs avg
Forwards—
Reactions32
Comments—
#33937Video

លទ្ធផលសម្រក់ទៀនផ្សងប្រផ្នូលទឹកភ្លៀង សម្រាប់ឆ្នាំ២០២៧ ក្នុងព្រះរាជពិធីសម្រក់ទៀនជ័យ នារាត្រីថ្ងៃពេញបូរមីថ្ងៃ ១៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ជាថ្ងៃទីពីរ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាតីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រំអង្គបានសព្វព្រះរាជហឫទ័យស្តេចយាងប្រារព្ធព្រះរាជពិធីអកអំបុក និងសំពះព្រះខែ។ ក្នុងព្រះរាជពិធីនោះ ក៏មានព្រះរាជពិធីសម្រក់ទៀនជ័យ បួងសួងព្យាករណ៍អំពីដំណើរទឹកភ្លៀង ទៅតាមលក្ខណៈជំនឿប្រពៃណីខ្មែរ បានទស្សន៍ទាយ ដោយការបន្តក់ទៀនពីក្បាលទៅកន្ទុយនាគ ដែលមានតាំងពីបុរាណកាលរៀងមក ដើម្បីផ្សងចង់ដឹង អំពីទឹកភ្លៀងនាឆ្នាំខាងមុខ។ តាមលទ្ធផលពីការផ្សងប្រផ្នូល តាមរយៈការសម្រក់ទៀនជ័យ បានបង្ហាញថា សម្រាប់ឆ្នាំមមែ នព្វស័ក ពុទ្ធសករាជ ២៥៧១ ត្រូវនឹងឆ្នាំ២០២៧ ស្ថានភាពទឹកភ្លៀងមានដូចខាងក្រោម៖ ១. ខេត្តកណ្ដាល៖ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ២. ខេត្តកំពត៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ៣. ខេត្តកំពង់ចាម៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ៤. ខេត្តកំពង់ធំ៖ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ៥. ខេត្តកំពង់ឆ្នាំង៖ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ៦. ខេត្តកំពង់ស្ពឺ៖ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ៧. ខេត្តកែប៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ៨. ខេត្តកោះកុង៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ៩. ខេត្តក្រចេះ៖ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១០. ខេត្តតាកែវ៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម។ ១១. ខេត្តបាត់ដំបង៖ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១២. ខេត្តបន្ទាយមានជ័យ៖ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១៣. ខេត្តប៉ៃលិន៖ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១៤. ខេត្តពោធិ៍សាត់៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១៥. ខេត្តព្រៃវែង៖ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១៦. ខេត្តព្រះវិហារ៖ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១៧. រាជធានីភ្នំពេញ៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១៨. ខេត្តមណ្ឌលគិរី៖ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១៩. ខេត្តរតនគិរី៖ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ២០. ខេត្តស្វាយរៀង៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ២១. ខេត្តសៀមរាប៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ២២. ខេត្តស្ទឹងត្រែង៖ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ២៣. ខេត្តព្រះសីហនុ៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ២៤. ខេត្តឧត្តរមានជ័យ៖ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ២៥. ខេត្តត្បូងឃ្មុំ៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម កណ្ដាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន៕ ដើម្បីទទួលបានព័ត៌មានទាន់ ហេតុការណ៍ក្តៅៗ និងព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃសូមចុច ឬភ្ជាប់លីងខាងក្រោម https://t.me/informationofnewera

Open in Telegram
Views3,240−6%vs avg
Forwards—
Reactions21
Comments—
#33932Video
Views4,060+17%vs avg
Forwards—
Reactions13
Comments—
#33927Photo
Views3,950+14%vs avg
Forwards—
Reactions8
Comments—
#33922Photo

បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកFodr មួយគ្រឿងពាក់ស្លាកលេខរដ្ឋ10 2-1285ក្នុងល្បឿនលឿនបានរ៉េចង្កូតជ្រុលបុករថយន្ត camry មួយគ្រឿងពាក់ស្លាកលេខ ច-8055 ភព2 ចតស្ងៀមបញ្ឆិតខាងក្រោយបណ្ដាលឱ្យរងការខូចខាតបន្តិចបន្តួច មិនឈប់ដោះស្រាយព្យាយាមបើករត់រហូតដល់ផ្លូវទល់ទៅមុខលែងរួច ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាឃាត់បាន។ ហេតុការណ៍នេះកើតឡើងនៅតាមផ្លូវបេតុងមួយកន្លែង នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅវេលាម៉ោង ១០ និង ១០នាទីយប់ថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០២៦។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឱ្យទាំងពីរធ្វើការសម្រួលសម្រួលគ្នានិងបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕ ដើម្បីទទួលបានព័ត៌មានទាន់ហេតុការណ៍ក្តៅៗ និងព័ត៌មានសំខាន់ប្រចាំថ្ងៃសូមចុច ឬភ្ជាប់លីងខាងក្រោម https://t.me/informationofnewera

Open in Telegram
Views4,660+35%vs avg
Forwards—
Reactions5
Comments—
#33917Photo

ក្រុមឧក្រិដ្ឋជនគ្រឿងញៀន៧នាក់ ដែលកម្លាំងអាវុធហត្ថខេត្តព្រះសីហនុសហការបង្ក្រាប ជាមួយថ្នាំញៀនជិត៩០០គីឡូក្រាម ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារ, ហួ យ៉ៃ ស្នងការរងនគរបាលខេត្តកំពត ជាមេក្លោង (ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានសហការបើកប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ដោយចាប់ជនល្មើស៧នាក់ ក្នុងនោះមានស្នងការរងនគរបាលខេត្តកំពតឈ្មោះ ហួ យ៉ៃ ដែលជាមេក្លោង ព្រមទាំងដកហូតថ្នាំញៀនជិត៩០០គីឡូក្រាម និងវត្ថុតាងមួយចំនួនទៀត។ សម្រាប់ក្រុមជនល្មើសចំនួន៧នាក់ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ធ្វើការចោទប្រកាន់ពាក់ព័ន្ធនឹងករណីរក្សាទុក ដឹកជញ្ជូនជួញដូរដោយខុសច្បាប់នូវសារធាតុញៀន, ការសមគំនិត, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងសម្អាតប្រាក់ ដែលប្រព្រឹត្តនៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ និងនៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត កាលពីអំឡុងខែកញ្ញា រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្រោយពីតំណាងអយ្យការបានធ្វើការចោទប្រកាន់, ចៅក្រមសាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាឃុំខ្លួនជនត្រូវចោទទាំង៧នាក់នេះ ដាក់ពន្ធនាគារ ដើម្បីរង់ចាំបន្តនីតីទៀត។ ប្រតិបត្តិការដ៏ក្តៅគគុកនេះ បានធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត។ សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្ត និងសាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ថា បទល្មើសជួញដូរគ្រឿងញៀនដ៏ធំនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បើកប្រតិបត្តិការបង្ក្រាប បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍ ពីកម្លាំងការិយាល័យស្រាវជ្រាវចារកិច្ចមូលដ្ឋានសមុទ្ររាម និងតាមការស្រាវជ្រាវរបស់មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត រហូតឈានទៅឃាត់ខ្លួនបានជនល្មើសជាបន្តបន្ទាប់ចំនួន៧នាក់។ ជនល្មើសទាំង៧នាក់ ដែលមានជនជាតិឡាវចំនួន៣នាក់ រួមមាន៖ ទី១៖ ឈ្មោះ SONE YASAOON ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិឡាវ ទី២៖ ឈ្មោះ SISOU PHANH KHAMDY អាយុ២៣ឆ្នាំ ជនជាតិឡាវ ទី៣៖ ឈ្មោះ PHAVONGN GAMSANTIXAY ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិឡាវ ទី៤៖ ឈ្មោះ ហួ យ៉ៃ ភេទប្រុស អាយុ៥៦ឆ្នាំ (ស្នងការរងនគរបាលខេត្តកំពត) ទី៥៖ ឈ្មោះ ថែន ទូច ភេទប្រុស អាយុ៣៣ឆ្នាំ ទី៦៖ ឈ្មោះ គឹម សំណាង ភេទប្រុស អាយុ៥៣ឆ្នាំ ទី៧៖ ឈ្មោះ ហួ ច័ន្ទវិច្ឆិកា ភេទប្រុស អាយុ១៩ឆ្នាំ (កូនប្រុសឈ្មោះ ហួ យ៉ៃ)។ តំណាងអយ្យការអមសាលាដំបូងខេត្ត ក៏បានសម្រេចឃាត់ទុកទ្រព្យសម្បត្តិជាបណ្តោះអាសន្ន ដែលមានតម្រុយសង្ស័យថា ជាទ្រព្យសម្បត្តិជាប់ពាក់ព័ន្ធនឹងបទល្មើសឬផលនៃបទល្មើសសម្អាតប្រាក់។ កម្លាំងអាវុធហត្ថបានឆែកឆេររកឃើញមានវត្ថុតាងជាសារធាតុញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់សរុប៨៧៤គីឡូក្រាម និងសម្ភារផ្សេងៗទៀត រួមមាន៖ អាវុធខ្លី១ដើម, គ្រាប់អាវុធវែង-ខ្លី, ទូរសព្ទដៃ, រថយន្ត, ម៉ូតូ និងថង់ច្រកគ្រឿងញៀនមួយចំនួនដែលបម្រើឱ្យសកម្មភាពល្មើសខាងលើ។ យ៉ាងណាក៏ដោយ សម្រាប់បទល្មើសជួញដូរ និងដឹកជញ្ជូនគ្រឿងញៀន ដែលនាំចូលពីឡាវខាងលើនេះ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងអាវុធហត្ថជំនាញលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ និងកម្លាំងអាវុធហត្ថតាកែវ រូមទាំងខេត្តពាក់ព័ន្ធផ្សេងទៀត កំពុងធ្វើការស្រាវជ្រាវបន្តទៀតយ៉ាងក្តៅគគុក ។ ដើម្បីទទួលបានព័ត៌មានទាន់ ហេតុការណ៍ក្តៅៗ និងព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃសូមចុច ឬភ្ជាប់លីងខាងក្រោម https://t.me/KhemraNewsLive24

Open in Telegram
Views3,170−8%vs avg
Forwards—
Reactions10
Comments—