Account

Posts of Huot Hak - ហួត ហាក់

newest first

#62449Photo
Views83−20%vs avg
Forwards—
Reactions2
Comments—
#62448Video

នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។ #cambodia #CambodiaKingdomOfWonder #ministryoftourismcambodia #huothak

Open in Telegram
Views23−78%vs avg
Forwards—
Reactions1
Comments—
#62447Video
Views100−3%vs avg
Forwards—
Reactions4
Comments—
#62446Photo
Views146+41%vs avg
Forwards—
Reactions3
Comments—
#62445Text

Cambodia-Laos Pledge to Further Strengthen and Deepen Bilateral Relations and Cooperation On the evening of November 28, 2026, Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, held a bilateral meeting with His Excellency Saleumxay Kommasith, Prime Minister of the Lao People’s Democratic Republic, on the sidelines of the 11th Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy (ACMECS) Summit and the 12th Cambodia-Laos-Myanmar-Vietnam (CLMV) Cooperation Summit, held in Hanoi, Vietnam, from November 27–28, 2026. During the meeting, the Lao Prime Minister expressed his pleasure at having the opportunity to hold discussions with Samdech Thipadei. He also conveyed his profound gratitude to Samdech Thipadei for sending a congratulatory message on the occasion of his election as Prime Minister by the Lao National Assembly. Furthermore, he expressed his satisfaction and highly appreciated the progress made in relations and cooperation between the two countries, reaffirming his commitment to further deepening and strengthening bilateral ties and cooperation. In response, Samdech Thipadei also expressed his pleasure at meeting with the Lao Prime Minister and welcomed the opportunity to personally congratulate him on receiving the confidence of the Lao National Assembly to serve as Prime Minister. Samdech Thipadei highly commended the steady progress of bilateral relations across all sectors, as well as the strong cooperation between the legislative institutions of the two countries. He also emphasized that Cambodia and Laos have many additional areas of potential in which to further expand and advance bilateral cooperation. The two leaders also reaffirmed the longstanding and positive relations between their countries over the past seven decades, founded on the spirit of good-neighborliness, traditional friendship, and a comprehensive, long-term strategic partnership. The two Prime Ministers discussed ways to further promote cooperation across various areas of mutual potential, including the economy, trade and investment, energy, agriculture, security and defense, education, and infrastructure connectivity. Particular emphasis was placed on further boosting bilateral trade to achieve stronger growth and momentum. #Cambodia #CambodiaKingdomOfWonder #ministryoftourismcambodia #huothak

Open in Telegram
Views124+20%vs avg
Forwards—
Reactions5
Comments—
#62435Photo

[English Below] កម្ពុជា-ឡាវ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Saleumxay Kommasith នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានសម្ដែងសេចក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតីនាឱកាសនេះ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានផ្ញើសារលិខិតអបអរសាទរជូនចំពោះឯកឧត្តម ក្នុងឱកាសដែលឯកឧត្តមត្រូវបានរដ្ឋសភាឡាវបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី។ ឯកឧត្តមក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងប្ដេជ្ញាចិត្តបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប, សម្ដេចធិបតីក៏បានសម្ដែងសេចក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏ដូចជាមានឱកាសបានអបអរសាទរដោយផ្ទាល់ ចំពោះឯកឧត្តមដែលទទួលបានការទុកចិត្តពីរដ្ឋសភាជ្រើសតាំងជានាយករដ្ឋមន្ត្រី។ សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី លើគ្រប់វិស័យ និងកិច្ចសហប្រតិបត្តិការដ៏ល្អ​ នៃស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ, សម្ដេចធិបតី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានវិស័យសក្ដានុពលជាច្រើនទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានរំលឹកឡើងវិញផងដែរអំពីទំនាក់ទំនងទ្វេភាគី​ដ៏ល្អ​ ក្នុងរយៈពេល​ប្រាំពីរទសវត្សរ៍មកនេះ​ ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ ប្រមុខរដ្ឋាភិបាលទាំងពីរ បានពិភាក្សាគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសក្ដានុពលជាច្រើន រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ថាមពល, កសិកម្ម, សន្តិសុខ និងការពារជាតិ, អប់រំ ក៏ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានសន្ទុះរីកចម្រើនថែមទៀត៕

Open in Telegram
Views107+3%vs avg
Forwards—
Reactions1
Comments—
#62434Text

Cambodia–Vietnam Highly Appreciate the Positive Progress in Bilateral Relations and Cooperation On the evening of 28 November 2026, Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, paid a courtesy call on and held a working discussion with H.E. To Lam, President of the Socialist Republic of Vietnam and General Secretary of the Communist Party of Vietnam, on the sidelines of the 11th Ayeyawady–Chao Phraya–Mekong Economic Cooperation Strategy (ACMECS) Summit and the 12th Cambodia–Laos–Myanmar–Vietnam (CLMV) Summit, held in Hanoi, Vietnam, from 27 to 28 November 2026. During the meeting, the Vietnamese President expressed his gratitude to Samdech Thipadei and the Cambodian delegation for attending the 11th ACMECS Summit and the 12th CLMV Summit. He also expressed his pleasure at having the opportunity to meet and hold discussions with Samdech Thipadei. On this occasion, the Vietnamese President also congratulated Cambodia on its proud achievements as host of the 20th Francophonie Summit. Furthermore, he commended and highly appreciated the progress and fruitful outcomes of bilateral cooperation across all sectors and at all levels, including cooperation between the two countries’ political parties, governments, and legislative institutions. The Vietnamese President reaffirmed his commitment to further strengthening and expanding the bonds of friendship between the two countries and deepening their relations even further. In response, Samdech Thipadei expressed his gratitude for the warm hospitality extended by the Government and people of Vietnam to him and the Cambodian delegation. He also thanked the Vietnamese President for personally attending the 20th Francophonie Summit in Phnom Penh recently. Samdech Thipadei highly appreciated Vietnam’s successful hosting of the 11th ACMECS Summit and the 12th CLMV Summit. He also extended his congratulations to Vietnam on its upcoming hosting of the APEC Summit in 2027. At the same time, Samdech Thipadei highly valued the positive progress in bilateral relations and cooperation across all sectors and reaffirmed Cambodia’s commitment to continuing to deepen and further strengthen bilateral cooperation. #Cambodia #CambodiaKingdomOfWonder #ministryoftourismcambodia #huothak

Open in Telegram
Views127+23%vs avg
Forwards—
Reactions6
Comments—
#62425Photo

[English Below] កម្ពុជា-វៀតណាម វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន​ដ៏ល្អ​ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម (To Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានរដ្ឋវៀតណាម បានថ្លែងអំណរគុណចំពោះសម្តេចធិបតី និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS លើកទី១១ និងកិច្ចប្រជុំកំពូល CLMV លើកទី១២ នាឱកាសនេះ ព្រមទាំងបានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមប្រធានរដ្ឋ ក៏បានចូលរួមអបអរសាទរចំពោះសមិទ្ធផលជាទីមោទនៈរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ បន្ថែមលើនេះ, ឯកឧត្តមបានកោតសរសើរ​ និងវាយតម្លៃ​ខ្ពស់ចំពោះវឌ្ឍនភាព និងផ្លែផ្កានៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងគ្រប់កម្រិត ទាំងក្នុងក្របខ័ណ្ឌគណបក្ស, រដ្ឋាភិបាល, និងស្ថាប័ននីតិប្បញ្ញត្តិ។ ឯកឧត្តមប្រធានរដ្ឋបានបញ្ជាក់ជាថ្មីនូវការបន្តជំរុញការពង្រឹង និងពង្រីកចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ជូនចំពោះសម្ដេច និងគណៈប្រតិភូ​ និង​បានអរគុណ​ ឯកឧត្តម​ប្រធានរដ្ឋ​ ដែលបាន​អញ្ជើញចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ នៅរាជធានីភ្នំពេញ នាពេលកន្លងទៅថ្មីៗនេះ។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់ប្រទេសវៀតណាមក្នុងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ACMECS លើកទី១១ និងកិច្ចប្រជុំកំពូល CLMV លើកទី១២ ព្រមទាំងបានសម្ដែងនូវការអបអរសាទរចំពោះវៀតណាម ដែលនឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល APEC នៅក្នុងឆ្នាំ២០២៧។ ជាមួយគ្នានេះ, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ​ និងបានគូសបញ្ជាក់អំពីការប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត។

Open in Telegram
Views119+15%vs avg
Forwards—
Reactions—
Comments—