Account

Posts of ផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃ អ.ស.ហ. - FinTech Portal of FSA

newest first

#3561Photo

មន្ត្រីជំនាញជាន់ខ្ពស់នៃមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនិងជាអង្គភាពបរិវត្តកម្មឌីជីថលនៃ អ.ស.ហ. ចំនួន១រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី “Fintech Applications” ដែលរៀបចំដោយសាលាធុរកិច្ចសៀងហៃ (Shanghai Business School) នៅទីក្រុងសៀងហៃ ក្រោមការគាំទ្រដោយសាធារណរដ្ឋប្រជាមានិតចិន ---------- ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.), លោក តែ លីហួត មន្រ្តីនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនិងជាអង្គភាពបរិវត្តកម្មឌីជីថលនៃ អ.ស.ហ. និងមន្ត្រីនៃនាយកដ្ឋានក្រោមអគ្គលេខាធិការដ្ឋាន អ.ស.ហ. ចំនួន ៣រូបផ្សេងទៀត បានចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី “Fintech Applications” ដែលរៀបចំដោយសាលាធុរកិច្ចសៀងហៃ (Shanghai Business School) នៅទីក្រុងសៀងហៃ ក្រោមការគាំទ្រដោយសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញថ្លែងសុន្ទរកថាបើកដោយលោកស្រី Dai Ying អនុប្រធាន MOFCOM Training Base for International Business Officials (Shanghai) និងមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ សង្គម បរិយាកាសសេដ្ឋកិច្ច ជាពិសេស វឌ្ឍនភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) នៅ សាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគោលនយោបាយនិងករណីសិក្សាជាក់ស្តែង។ កម្មវិធីសិក្សាមានវគ្គសិក្សាចំនួន ១២ និងទស្សនកិច្ចសិក្សាចំនួន ១២ ដែលផ្តោតលើប្រធានបទគន្លឹះៗ រួមមាន បញ្ញាសិប្បនិម្មិត (Artificial Intelligence), ម៉ូដែលភាសាធំ (Large Language Model), ការវិភាគទិន្នន័យ (Data Analysis), ការរកឃើញការក្លែងបន្លំដោយប្រើប្រាស់បញ្ញាសិប្បនិម្មិតនិងការផ្ទៀងផ្ទាត់ទិន្នន័យ (AI-based Fraud Detection and Data Verification), ការបណ្តុះធុរកិច្ចថ្មីនិងសហគ្រាសធុនតូចនិងមធ្យម (Start-up and SME Incubation), ព្យាករណ៍ទីផ្សារ (Market Prediction), ការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រសេវាច្បាប់ (Legal Support), ការគាំទ្រប្រតិបត្តិការធនាគារ (Banking Operation Support), ការអនុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធានារ៉ាប់រង ផ្សារមូលបត្រ និងធនាគារ (Fintech Applications in Insurance, Securities and Banking) រួមទាំងគោលនយោបាយបៃតងនិងលទ្ធផលសម្រេចបានរបស់ប្រទេសចិន (China's Green Policy and Its Achievements)។ ទន្ទឹមនេះ សិក្ខាកាមក៏បានសិក្សាលើករណីសិក្សាជាក់ស្តែងជាច្រើនរបស់ក្រុមហ៊ុនចិន តាមរយៈបទពិសោធផ្ទាល់របស់សាស្ត្រាចារ្យដែលធ្លាប់បំពេញការងារនៅក្រុមហ៊ុនទាំងនោះ រួមផ្សំនឹងការវិភាគអំពីនិន្នាការអាជីវកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុនៅលើសកលលោក។ ក្រៅពីការសិក្សាក្នុងថ្នាក់ សិក្ខាកាមក៏បានចុះទស្សនកិច្ចសិក្សានៅទីក្រុងសៀងហៃនិងទីក្រុងហាំងចូវ ដើម្បីស្វែងយល់បន្ថែមឱ្យកាន់តែស៊ីជម្រៅលើការអនុវត្តជាក់ស្តែង។ ក្នុងអំឡុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមក៏បានធ្វើការងារជាក្រុមដើម្បីណែនាំ និងបង្ហាញអំពីប្រទេសរបស់ខ្លួន និងបានចូលរួមវគ្គអនុវត្តការសរសេរកូដ (Coding Session) លើការវិភាគទិន្នន័យហិរញ្ញវត្ថុដោយប្រើប្រាស់ភាសា Python។ ក្រៅពីនេះលោក តែ លីហួត ត្រូវបានអញ្ជើញឱ្យផ្តល់បទសម្ភាសន៍ផ្ទាល់ខ្លួនអំពីបទពិសោធ ចំណេះដឹងដែលទទួលបាន និងមតិយោបល់ជូនក្រុមការងារចិន ក្នុងពិធីបិទវគ្គ ដែលគ្របដណ្តប់លើមេរៀនទទួលបាន។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីសិក្ខាកាមសរុបចំនួន ៣២រូប មកពីបណ្តាប្រទេសចំនួន១០ ។ 🌐តេឡេក្រាម Telegram | 🌐ហ្វេសប៊ុក Facebook | 🌐យូធូប YouTube |🌐ទិកតុក TikTok | 🌐អ៉ីនស្តាក្រាម Instagram

Open in Telegram
Views181−34%vs avg
Forwards—
Reactions1
Comments—
#3560File
Views255−7%vs avg
Forwards—
Reactions1
Comments—
#3557Video

វីដេអូខ្លីស្តីពី (៨) ទស្សនវិស័យនិងទិសដៅយុទ្ធសាស្ត្រសម្រាប់អាណត្តិបន្ទាប់ ដែលត្រូវបានដកស្រង់ចេញពីវីដេអូសមិទ្ធផលរបស់ អ.ស.ហ. អាណត្តិទី១ ២០២១-២០២៥ ★★★★★★★★★★ វីដេអូខ្លីស្តីពី (៨) ទស្សនវិស័យនិងទិសដៅយុទ្ធសាស្ត្រសម្រាប់អាណត្តិបន្ទាប់ ដែលត្រូវបានដកស្រង់ចេញពីវីដេអូសមិទ្ធផលរបស់ អ.ស.ហ. អាណត្តិទី១ ២០២១-២០២៥ ដោយផ្តោតលើ ៨ ចំណុចសំខាន់ៗ រួមមានដូចតទៅ៖ សាវតារ ១. រចនាសម្ព័ន្ធគ្រប់គ្រងនិងអភិបាលកិច្ចស្ថាប័ន ២. អង្គភាពរដ្ឋបាលកណ្តាល ៣. អភិវឌ្ឍនភាពនៃទីផ្សារ ៣.១. និយ័តករធានារ៉ាប់រងកម្ពុជា ៣.២. និយ័តករមូលបត្រកម្ពុជា ៣.៣. និយ័តករសន្តិសុខសង្គម ​ ៣.៤. និយ័តករបរធនបាលកិច្ច ៣.៥. និយ័តករគណនេយ្យនិងសវនកម្ម ៣.៦. និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ៤. ការគ្រប់គ្រងនិងការអភិវឌ្ឍមូលធនមនុស្សនិងកិច្ចសហប្រតិបត្តិការ ៥. បច្ចេកវិទ្យាហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថល ៦. ការរួមវិភាគទាន ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ៧. ការធានាគណនេយ្យភាព ៧.១. ការបំពេញតួនាទីតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្ម ៧.២. អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ៨. ទស្សនវិស័យនិងទិសដៅយុទ្ធសាស្ត្រសម្រាប់អាណត្តិបន្ទាប់ តាមតំណភ្ជាប់ទៅកាន់ យូធូប/YouTube ៖ https://youtu.be/k9qqqUvwkfE 🌐តេឡេក្រាម Telegram | 🌐ហ្វេសប៊ុក Facebook | 🌐យូធូប YouTube |🌐ទិកតុក TikTok | 🌐អ៉ីនស្តាក្រាម Instagram

Open in Telegram
Views280+2%vs avg
Forwards—
Reactions1
Comments—
#3556Photo
Views303+11%vs avg
Forwards—
Reactions1
Comments—
#3550Photo

មន្ត្រីជំនាញជាន់ខ្ពស់នៃមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនិងជាអង្គភាពបរិវត្តកម្មឌីជីថលនៃ អ.ស.ហ. ចំនួន១រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ជំនាញភាសាអង់គ្លេសសម្រាប់ភាពជាអ្នកដឹកនាំ” រៀបចំដោយក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា នៅរដ្ឋ Hyderabad នៃសាធារណរដ្ឋឥណ្ឌា។ ---------- ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ., លោក សុខ ពិសិដ្ឋ មន្ត្រីនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនិងជាអង្គភាពបរិវត្តកម្មឌីជីថលនៃ អ.ស.ហ. បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ជំនាញភាសាអង់គ្លេសសម្រាប់ភាពជាអ្នកដឹកនាំ” រៀបចំដោយក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងសេដ្ឋកិច្ចឥណ្ឌា(ITEC) នៅរដ្ឋ Hyderabad នៃសាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី៤ ដល់ទី៣១ ខែសីហា ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់ទៅលើប្រធានបទគន្លឹះៗរួមមាន ចក្ខុវិស័យនៃអ្នកដឹកនាំអនាគត, អាទិភាវូនីយកម្មការងារនិងការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាព, ការកសាងបណ្តាញទំនាក់ទំនងអន្តរជាតិតាមរយៈអភិក្រម “Lingua Franca”, ការនិយាយជាសាធារណៈ, ការប្រើប្រាស់ភាសាអង់គ្លេសសម្រាប់មន្ត្រីក្នុងវិស័យសាធារណៈ, គោលនយោបាយសាធារណៈនិងអភិបាលកិច្ចល្អ និងការផ្សព្វផ្សាយបេតិកភណ្ឌនិងវប្បធម៌ឥណ្ឌា ព្រមទាំងមានការចូលរួមពីសិក្ខាកាមជាថ្នាក់ដឹកនាំ, មេធាវី, មន្ត្រីរាជការ, អ្នករៀបចំគោលនយោបាយ, សេដ្ឋវិទូ និងបុគ្គលិកអប់រំ សរុបចំនួន៦២ រូប មកពី៣១ប្រទេសជុំវិញពិភពលោក។ 🌐តេឡេក្រាម Telegram | 🌐ហ្វេសប៊ុក Facebook | 🌐យូធូប YouTube |🌐ទិកតុក TikTok | 🌐អ៉ីនស្តាក្រាម Instagram

Open in Telegram
Views367+34%vs avg
Forwards—
Reactions—
Comments—