🚨 ប្រយ័ត្ន! ហានិភ័យសុវត្ថិភាព Telegram Voice Call លើ Android ⚠️ អ្នកប្រើប្រាស់ Telegram លើទូរស័ព្ទ Android កំណែចាស់ អាចប្រឈមនឹងហានិភ័យសុវត្ថិភាពតាមរយៈមុខងារ Voice Call ដែលអាចត្រូវបានជនអនាមិកប្រើប្រាស់ដើម្បីវាយប្រហារលើឧបករណ៍។ 🔴 ហានិភ័យដែលអាចកើតមាន៖ ការដំណើរការកូដព្យាបាទលើទូរស័ព្ទ (Remote Code Execution)។ ការលួចទិន្នន័យ ឬចូលគ្រប់គ្រងឧបករណ៍ ប្រសិនបើការវាយប្រហាររួមផ្សំជាមួយចន្លោះប្រហោងផ្សេងទៀត។ អាចប្រឈមនឹងការវាយប្រហារតាម Voice Call ដោយមិនចាំបាច់ចុច Link ឬដំឡើងឯកសារ។ 🛡️ វិធីបង្ការ៖ ✅ ធ្វើបច្ចុប្បន្នភាព Telegram ទៅកំណែចុងក្រោយបំផុត។ ✅ ចូល Settings → Privacy and Security → Calls → Who Can Call Me រួចជ្រើសរើស My Contacts ឬ Nobody។ ✅ ជៀសវាងទទួលការហៅពីគណនីមិនស្គាល់។ ✅ ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ Android ជាប្រចាំ។ 📢 ការពារទិន្នន័យ និងសុវត្ថិភាពឌីជីថលរបស់អ្នក ចាប់ផ្តើមពីការប្រុងប្រយ័ត្ន និងការធ្វើបច្ចុប្បន្នភាពកម្មវិធី! #CyberSecurity #Telegram #AndroidSecurity #StaySafeOnline #Cambodia
Open in TelegramPosts of សមាគមអ្នកបង្កេីតមាតិកាលេីអ៉ីនធឺណិតនៅកម្ពុជា CICCA
ទិដ្ឋភាពជាកេរដំណែលនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ! មហាព្រឹត្តិការណ៍ នគរសង្រ្កាន្ត ស្មារតីអភិរក្សអត្តសញ្ញាណជាតិដ៏មានតម្លៃ សាមគ្គីខ្មែរ ថែវប្បធម៌ លើកកម្ពស់សមត្ថភាព ដើម្បីឆ្ពោះទៅអនាគតថ្លៃថ្លា! A remarkable heritage of the Khmer Traditional New Year celebration! The grand event of Nokor Sangkranta reflects a profound commitment to preserving our nation’s invaluable identity, fostering Khmer unity, safeguarding our cultural heritage, and enhancing our collective potential as we strive toward a dignified and prosperous future. Produced by KiloTRAVEL
Open in TelegramFEEL THE KINGDOM! Welcome to Cambodia — feel the light, ignite the flame! 🔥 Khmer New Year rising — let the whole world scream our name! From the heart of heritage — to the future we create, Kingdom of Wonder — this is OUR fate! Produced by #KiloTRAVEL #នគរសង្រ្កាន្ត #WelcomeToCambodia #KingdomOfWonder #NokorSangkranta #KhmerNewYear #VisitCambodia #CambodiaVibes #CelebrateCambodia
Open in Telegramសេចក្តីថ្លែងការណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ឡើងវិញនូវការតវ៉ាយ៉ាងមុតមាំ ចំពោះការកាន់កាប់ដោយខុសច្បាប់ និងដោយប្រើកងកម្លាំងប្រដាប់អាវុធរបស់ថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ និងតំបន់ពាក់ព័ន្ធផ្សេងៗទៀត ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ ក្រសួង សូមសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់អាជ្ញាធរថៃ និងសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ និងការដំឡើងរូបសំណាកជាបន្តបន្ទាប់ ដែលបង្កើតជាស្ថានភាពជាក់ស្តែងលើដី (faits accomplis) និងជាការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ការរៀបចំដំណើរទស្សនកិច្ចជាសាធារណៈ និងសកម្មភាពផ្សេងៗនៅតំបន់ទាំងនេះ ក៏បានបង្ហាញពីការប្រើប្រាស់អំណាច និងការគ្រប់គ្រងដោយខុសច្បាប់លើដែនដីកម្ពុជាផងដែរ។ សកម្មភាពទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៧ ដែលគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀមបានកំណត់ផែនទីព្រំដែន ដោយយោងតាមឯកសារទាំងអស់ពាក់ព័ន្ធនឹងការអនុវត្តសន្ធិសញ្ញា ឆ្នាំ១៩០៧ អនុស្សរណៈយោគយល់ ឆ្នាំ២០០០ លក្ខខណ្ឌយោង ឆ្នាំ២០០៣ ធម្មនុញ្ញអង្គការសហប្រជាជាតិ អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ។ ក្រសួង សូមអំពាវនាវយ៉ាងម៉ឺងម៉ាត់ដល់រាជរដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ ព្រមទាំងដកចេញទាំងស្រុងនូវកងកម្លាំងប្រដាប់អាវុធ ភ្នាក់ងារ និងឧបករណ៍ទាំងអស់ ហើយគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជា នៅតែបន្តប្តេជ្ញាចិត្តក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ហើយអំពាវនាវឱ្យប្រទេសថៃអនុវត្តតួនាទីប្រកបដោយទំនួលខុសត្រូវ និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយន្តការទ្វេភាគី កិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិដែលមានស្រាប់ រួមទាំងគណៈកម្មការព្រំដែនរួម (JBC) ផងដែរ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវឱ្យប្រទេសថៃ ចាត់វិធានការកែតម្រូវជាបន្ទាន់ក្នុងគោលបំណងរក្សាសន្តិភាព ការគោរពច្បាប់ និងការការពារបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ។
Open in Telegramសេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា «ការវាយប្រហារមិនរើសគោលដៅរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា គឺជាឧក្រិដ្ឋកម្មនៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ» សូមចូលរួមចែករំលែកបន្ត ៖ Facebook
Open in Telegramសូមដាស់តឿនថា ហាមប្រេីប្រាស់រូបភាពមិនពិត ដូចជា AI ជាដេីម។ ចូលរួមផ្សព្វផ្សាយមាតិកាពិត កម្ពុជាត្រូវការ សន្តិភាព
Open in Telegramរំលឹក សេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញហាមឃាត់ការប្រើប្រាស់ ដ្រូន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីធានាបាននូវសន្តិសុខ និងរបៀបរៀបរយសាធារណៈ
Open in Telegramសូមបញ្ចេញមតិតាម cmt និងចែករំលែកបន្ត https://www.facebook.com/share/p/17aerSQHvD/?mibextid=wwXIfr
Open in Telegram🔺នគរបាលចាប់ខ្លួនជនក្បត់ជាតិ ចារកម្មសៀម បោះពង់អោយយន្តហោះ F16 ទម្លាក់គ្រាប់បែក២គ្រាប់ ផ្តាច់ស្ពាន ចុងកាល់-ស្រីស្នំ មុននេះបន្តិច! 15-ធ្នូ-2025 Facebook 😀
Open in Telegram