Join us @CamCERT 📢 ស្វែងយល់អំពីការវាយប្រហារ Man-in-the-Middle និងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ RADIUS 🔐 ការវាយប្រហារបែប Man-in-the-Middle (MitM) គឺជាការគំរាមកំហែងសាយប័រ ដែលអ្នកវាយប្រហារលួចស្កាត់ និងផ្លាស់ប្តូរការប្រាស្រ័យទាក់ទងរវាងភាគីពីរដោយពួកគេមិនដឹងខ្លួន 🕵️♂️។ វាត្រូវបានបែងចែកជា ៧ ប្រភេទសំខាន់ៗគឺ៖ Evil Twin, ARP Spoofing, IP Spoofing, HTTPS Spoofing, SSL Hijacking, Email Hijacking និង DNS Spoofing ដែលបង្កការខូចខាតហិរញ្ញវត្ថុ និងបាត់បង់ទិន្នន័យសម្ងាត់យ៉ាងធ្ងន់ធ្ងរ ⚠️។ វិធីការបង្ការ៖ អ្នកប្រើប្រាស់ទូទៅ៖ ត្រូវចៀសវាង Wi-Fi សាធារណៈគ្មានលេខកូដ, ប្រើប្រាស់ VPN 🛡, ពិនិត្យសញ្ញា HTTPS និង Domain ឱ្យបានត្រឹមត្រូវ ព្រមទាំងបើកដំណើរការផ្ទៀងផ្ទាត់ ២ ជាន់ (2FA)។ ស្ថាប័ន និងក្រុមហ៊ុន៖ ត្រូវអនុវត្តវិធីសាស្ត្រផ្ទៀងផ្ទាត់មជ្ឈការ (RADIUS/AAA) និងស្តង់ដារ 802.1X, បើកមុខងារ Dynamic ARP Inspection (DAI) & IP Source Guard នៅលើ Network Switches និងកំណត់គោលការណ៍ HSTS ដើម្បីការពារ Web Server 🏢។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់វេបសាយ ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) https://www.camcert.gov.kh/man-in-the-middle-attacks-and-radius-authentication/
Open in TelegramCamCERT (News & Update)
Cambodia Computer Emergency Reponse Team news channel
Average views per post by day
By publication day
Show as table
| Date | Avg views per post |
|---|---|
| Nov 4, 2026 | 290 |
| Nov 5, 2026 | 310 |
| Nov 6, 2026 | 330 |
| Nov 7, 2026 | 276 |
| Nov 9, 2026 | 278 |
| Nov 10, 2026 | 507 |
| Nov 13, 2026 | 394 |
| Nov 17, 2026 | 383 |
| Nov 25, 2026 | 290 |
| Nov 26, 2026 | 206 |
| Nov 27, 2026 | 200 |
Most viewed this month
- 01Views507Forwards—Reactions—Comments—
- 02Views394Forwards—Reactions—Comments—
- 03Views383Forwards—Reactions—Comments—
- 04Views345Forwards—Reactions—Comments—
Latest posts
Join us @CamCERT លក្ខណៈសំខាន់ចំនួន ៧ ដែលធ្វើឱ្យកម្មវិធីរុករកកាន់តែមានសុវត្ថិភាព ព័ត៌មានទូទៅ កម្មវិធីរុករក (browser) បានក្លាយជាកន្លែងដ៏គ្រោះថ្នាក់បំផុតនៅទីកន្លែងធ្វើការបច្ចុប្បន្ន។ រាល់ផ្ទាំងរុករក (tab) ដែលបុគ្គលិកបើកអាចដើរតួជាចំណុចចូលសម្រាប់មេរោគ ការក្លែងបន្លំ ការលួចព័ត៌មានសម្ងាត់ និងការប្រមូលទិន្នន័យ។ ប៉ុន្តែសម្រាប់អង្គភាពភាគច្រើន កម្មវិធីរុករកនៅតែជាចំណុចដែលខ្វះការយកចិត្តទុកដាក់ ត្រូវបានចាត់ទុកជាឧបករណ៍ធម្មតាជាជាងការចាត់ទុកជាហានិភ័យសន្តិសុខ។ កម្មវិធីរុករកមានសុវត្ថិភាពខ្ពស់ (secure browsers) ត្រូវបានបង្កើតឡើងដើម្បីផ្លាស់ប្ដូរទំនោរនេះ ដោយបំប្លែងកម្មវិធីរុករកឱ្យក្លាយជាចំណុចគ្រប់គ្រងសន្តិសុខ។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់វេបសាយ ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) https://www.camcert.gov.kh/7-key-features-make-secure-browsers-safer/
Open in TelegramJoin us @CamCERT ក្រុមហ៊ុន VMware បានចេញសេចក្តីណែនាំសន្តិសុខបន្ទាន់ (Emergency Change) លើចំណុចខ្សោយធ្ងន់ធ្ងរបំផុតក្នុង VMware vCenter លេខ CVE-2026-123890 (ពិន្ទុ CVSS 9.8) ដែលស្ថិតក្នុងសេវាកម្ម VMware Directory Service។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យអ្នកវាយប្រហារតាមបណ្តាញរំលងការផ្ទៀងផ្ទាត់អត្តសញ្ញាណ (Authentication Bypass) និងចូលគ្រប់គ្រង vCenter ដោយគ្មានការអនុញ្ញាត។ ចំណុចខ្សោយ ៤ ផ្សេងទៀត (CVSS 6.7 – 8.1)៖ ទាមទារសិទ្ធិអ្នកប្រើប្រាស់ស្រាប់ រួមមាន SQL Injection (CVE-2026-123891), Command Injection (CVE-2026-123892), ការដំឡើងសិទ្ធិ Root (CVE-2026-123893) ក្នុង SDDC Manager និង SAML Token Signature Bypass (CVE-2026-123894) ក្នុង VMware Tools សម្រាប់ Windows។ ផលិតផលដែលរងផលប៉ះពាល់៖ VMware vCenter, VMware Cloud Foundation, vSphere Foundation, Telco Cloud Platform/Infrastructure និងជំនាន់ចាស់ៗដែលផុតការគាំទ្រ (vSphere 6.5, 6.7, 7.0)។ ដោយឡែក ESX host មិនរងផលប៉ះពាល់ទេ។ អនុសាសន៍៖ ធ្វើបច្ចុប្បន្នភាពជាបន្ទាន់ ព្រោះគ្មានដំណោះស្រាយបណ្តោះអាសន្ន (Workaround) ឡើយ។ កញ្ចប់ Update នេះមិនអាចប្រើ vCenter Quick Patch បានទេ (ម៉ាស៊ីននិម្មិតនៅដំណើរការធម្មតា)។ សូមប្រុងប្រយ័ត្នបញ្ហា "Back-in-Time"៖ គួរ Upgrade vCenter ទៅ 9.1.1 ជាមុនសិន រួចដំឡើងបំណះ ឬរង់ចាំ VCF 9.1.2 ដើម្បីចៀសវាងការរារាំងការ Upgrade នាពេលក្រោយ។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់វេបសាយ ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) https://www.camcert.gov.kh/vm-update-nov26/
Open in TelegramJoin us @CamCERT ក្រុមហ៊ុន F5 បានចេញសេចក្តីណែនាំអំពីចំណុចខ្សោយធ្ងន់ធ្ងរប្រភេទ Stack-Based Buffer Overflow ចំនួន ៦ នៅក្នុងផ្នែក Data Plane នៃផលិតផល BIG-IP (ផ្នែក Management Plane មិនរងផលប៉ះពាល់ទេ)។ ផលប៉ះពាល់៖ អ្នកវាយប្រហារពីចម្ងាយដោយមិនចាំបាច់ផ្ទៀងផ្ទាត់អត្តសញ្ញាណ អាចធ្វើឱ្យសេវាកម្ម Traffic Management Microkernel (TMM) ឈប់ដំណើរការ រំខានចរាចរណ៍បណ្តាញ និងអាចដំណើរការកូដពីចម្ងាយ (RCE)។ ចំណុចខ្សោយទាំង ៦ (CVEs)៖ CVE-2026-123637៖ លើ BIG-IP APM (Per-Request Policy មាន Client Information និង Endpoint Security Agents)។ CVE-2026-121805, 120292, 120285, 116953 និង 120722៖ កើតឡើងពេលប្រើ iRules ជាមួយពាក្យបញ្ជា PEM::subscriber, MR::message route, PSC::ip_address, GENERICMESSAGE::route និង DNS::scrape ដែលប៉ះពាល់ដល់ BIG-IP គ្រប់ម៉ូឌុល, PEM, DNS, BIG-IP Next for Kubernetes និង BIG-IP CNF។ កំណែដែលរងផលប៉ះពាល់ និងអនុសាសន៍៖ ត្រួតពិនិត្យកំណែ BIG-IP (21.x, 17.x), Next for Kubernetes និង CNF រួមទាំងការកំណត់ iRules, HTTP Profiles និង APM Policies។ ទាក់ទងក្រុមហ៊ុន F5 ដើម្បីដំឡើង Engineering Hotfix សម្រាប់ BIG-IP 21.x និង 17.x។ ធ្វើបច្ចុប្បន្នភាព BIG-IP Next for Kubernetes និង CNF ទៅកាន់កំណែជួសជុល (BNK/CNF 2.4.2-EHF1, 2.3.4-EHF1 ឬ 2.2.5-EHF1)។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់វេបសាយ ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) https://www.camcert.gov.kh/f5-big-ip-nov-2026/
Open in TelegramJoin us @CamCERT ក្រុមអ្នកស្រាវជ្រាវសន្តិសុខនៃក្រុមហ៊ុន Calif បានរកឃើញចំណុចខ្សោយធ្ងន់ធ្ងរបំផុតមួយនៅក្នុង Java ឈ្មោះថា Java4Shell (CVE-2026-114938) ដែលបង្កឡើងដោយកំហុសសរសេរទិន្នន័យហួសដែនកំណត់ Memory (Memory Overflow) ក្នុងមុខងារបំប្លែងទិន្នន័យ Base64។ ផលិតផលដែលរងផលប៉ះពាល់៖ រួមមាន Oracle Java SE (17, 21, 25, 27), Java SE 8 Performance Pack, GraalVM JDK 17/21, Amazon Corretto, Azul Zulu (17, 21, 25, 27) និង Red Hat Enterprise Linux (8, 9, 10) ព្រមទាំង Red Hat OpenJDK។ ផលប៉ះពាល់៖ អ្នកវាយប្រហារអាចដំណើរការកូដបញ្ជាពីចម្ងាយ (RCE) ដោយមិនចាំបាច់ផ្ទៀងផ្ទាត់អត្តសញ្ញាណ (ជាពិសេសលើកម្មវិធីដូចជា Jira, Jenkins និង Keycloak), បង្កការខូចខាត Memory និងគាំងសេវាកម្ម (DoS) ឬលួចអានទិន្នន័យសម្ងាត់តាមបច្ចេកទេស JavaBleed។ ដំណោះស្រាយ និងអនុសាសន៍៖ ធ្វើបច្ចុប្បន្នភាព Java ទៅកាន់កំណែដែលមានបំណះសន្តិសុខជាបន្ទាន់ (សម្រាប់ Red Hat សូមតាមដានបំណះផ្លូវការ)។ ប្រសិនបើមិនទាន់អាចធ្វើបច្ចុប្បន្នភាពបានភ្លាមៗ សូមប្រើជម្រើស JVM -XX:-UseBASE64Intrinsics ដើម្បីបិទមុខងារដែលងាយរងគ្រោះជាបណ្តោះអាសន្ន។ ត្រួតពិនិត្យ Log រកកំហុស IllegalArgumentException ពី util.Base64$Decoder និងចាប់ផ្តើមសេវាកម្ម ឬបង្កើត Container Images ឡើងវិញក្រោយពេលធ្វើបច្ចុប្បន្នភាព។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់វេបសាយ ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) https://www.camcert.gov.kh/java4shell-nov-26/
Open in TelegramJoin us @CamCERT ក្រុមហ៊ុន Microsoft បានចេញផ្សាយបច្ចុប្បន្នភាពសន្តិសុខ Patch Tuesday ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីដោះស្រាយចំណុចខ្សោយសរុបចំនួន ១,០៩៣ ដែលក្នុងនោះមានកម្រិតធ្ងន់ធ្ងរបំផុត ៦៣ កម្រិតធ្ងន់ធ្ងរ ១,០២៩ និងកម្រិតមធ្យម ១។ ចំណុចខ្សោយសំខាន់ៗទាំង ២០ (CVEs)៖ ផ្តោតលើការក្លែងបន្លំ (Spoofing) ក្នុង Microsoft Outlook ដើម្បីលួច NTLMv2 Hash, ការប្រតិបត្តិកូដពីចម្ងាយ (Remote Code Execution) ក្នុង Active Directory, Exchange Server, Windows Schannel, VS Code និង Windows NAT, ការរំលងមុខងារសន្តិសុខក្នុង VS Code និងការដំឡើងសិទ្ធិ (Elevation of Privilege) ក្នុង SharePoint Server, Windows Installer, Windows Kernel និងសេវាកម្ម Windows ផ្សេងទៀត។ ផលិតផលដែលរងផលប៉ះពាល់ខ្លាំងជាងគេ៖ រួមមាន Microsoft Word (៦៥ CVE), Excel (៦៤ CVE), SQL Server (៥៣ CVE), Windows Advanced Rasterization Platform (៣៧ CVE) និង Windows Installer (៣៦ CVE)។ ផលវិបាក៖ ហេកគ័រអាចគ្រប់គ្រងម៉ាស៊ីនពីចម្ងាយ ដំឡើងកម្មវិធី បង្កើតគណនីអភិបាល និងលួច ឬលុបទិន្នន័យសំខាន់ៗ។ អនុសាសន៍៖ អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវធ្វើបច្ចុប្បន្នភាព (Update) ជាបន្ទាន់។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់វេបសាយ ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) https://www.camcert.gov.kh/ms-update-nov-26/
Open in TelegramJoin us @CamCERT យុទ្ធសាស្ត្រក្នុងការពង្រឹងសន្តិសុខសាយប័រសម្រាប់ស្ថាប័ន IAM (Identity and Access Management) ព័ត៌មានទូទៅ នៅក្នុងបរិបទនៃបរិវត្តកម្មឌីជីថល ធនធានទិន្នន័យ និងប្រព័ន្ធបច្ចេកវិទ្យារបស់ស្ថាប័នត្រូវបានពង្រីក និងតភ្ជាប់កាន់តែស្មុគស្មាញ។ ការគ្រប់គ្រងថា “នរណា” អាចចូលប្រើប្រាស់ “អ្វី” នៅក្នុងប្រព័ន្ធ គឺជាកត្តាគន្លឹះក្នុងការទប់ស្កាត់ការវាយប្រហារសាយប័រ។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់វេបសាយ ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) https://www.camcert.gov.kh/identity-and-access-management/
Open in TelegramJoin us @CamCERT ស្វ័យប្រវត្តិកម្មសន្តិសុខបច្ចេកវិទ្យាព័ត៌មាន (IT Security Automation) ព័ត៌មានទូទៅ នៅក្នុងទិដ្ឋភាពឌីជីថលដែលកំពុងវិវត្តយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ ស្ថាប័ននានាកំពុងប្រឈមមុខនឹងការលំបាកកាន់តែខ្លាំងឡើងក្នុងការគ្រប់គ្រងហានិភ័យសន្តិសុខបច្ចេកវិទ្យាព័ត៌មាន (IT)។ នៅពេលដែលមានការវាយប្រហារសាយប័រ (Cyberattacks) កាន់តែមានភាពស្មុគស្មាញ និងទំនើបជាងមុន វិធានការសន្តិសុខបែបប្រពៃណីជារឿយៗមិនអាចឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនោះទេ។ នេះជាមូលហេតុដែលស្វ័យប្រវត្តិកម្មសន្តិសុខបច្ចេកវិទ្យាព័ត៌មាន (IT Security Automation) ដើរតួយ៉ាងសំខាន់ ដោយវាបានធ្វើបដិវត្តន៍របៀបដែលក្រុមការងារសន្តិសុខសាយប័រដោះស្រាយជាមួយការគំរាមកំហែង តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិដើម្បីសម្រួលដល់ដំណើរការការងារ កាត់បន្ថយការងារដោយដៃ និងបង្កើនប្រសិទ្ធភាពសន្តិសុខទូទៅ។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់វេបសាយ ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) https://www.camcert.gov.kh/it-security-automation/
Open in TelegramForwarded from CamCERT (News & Update)
Join us @CamCERT ការការពារពីការក្លែងបន្លំ QR Code ព័ត៌មានទូទៅ QR code ផ្ដល់ភាពងាយស្រួលដល់ការចែករំលែកព័ត៌មាន ប៉ុន្តែក៏នាំមកនូវហានិភ័យផងដែរ។ ក្នុងរយៈពេលថ្មីៗកន្លងមកនេះ ឧក្រិដ្ឋជនសាយប័រកាន់តែច្រើនបានងាកមកប្រើប្រាស់ QR codes ដើម្បីធ្វើការក្លែងបន្លំ។ បញ្ហាចម្បងនៃ QR code គឺ អ្នកប្រើប្រាស់ភាគច្រើនមិនអាចផ្ទៀងផ្ទាត់ប្រភពបាននៅពេលស្កេន។ ដោយសារ QR code អាចភ្ជាប់ទៅកាន់គេហទំព័រ ឬទិន្នន័យផ្សេងៗ ឧក្រិដ្ឋជនអាចលាក់តំណភ្ជាប់គ្រោះថ្នាក់ ឬមេរោគក្នុង QR code ទាំងនោះ។ ពេលអ្នកប្រើស្កេន QR code ឧបករណ៍របស់ពួកគេនឹងអាន URL បង្កប់ក្នុង QR code ហើយបញ្ជូនពួកគេទៅកាន់គេហទំព័រក្លែងក្លាយ។ អ្នកវាយប្រហារអាចភ្ជាប់ QR code ទុច្ចរិតនៅក្នុងសារក្លែងបន្លំ ឬបិត QR code ក្លែងបន្លំពីលើ QR code ពិតប្រាកដនៅតាមទីកន្លែងសាធារណៈដូចជាតុអាហារ កន្លែងទូទាត់ប្រាក់ ឬខិតប័ណ្ណផ្សព្វផ្សាយនានាជាដើម។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់វេបសាយ ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) https://www.camcert.gov.kh/qr-code-attacks/
Open in TelegramForwarded from CamCERT (News & Update)
Join us @CamCERT ស្វែងយល់អំពីការវាយប្រហារ Juice Jacking (Understanding Juice Jacking) Juice jacking សំដៅទៅលើការគំរាមកំហែងសាយប័រ ដែលក្រុមអ្នកវាយប្រហាររៀបចំធ្វើឧបករណ៍ដំឡើងមេរោគ ឬលួចទិន្នន័យក្លែងបន្លំជាឧបករណ៍សាកថ្ម ហើយដាក់ដំឡើងនៅសាធារណៈដើម្បីចម្លងមេរោគ និងលួចទិន្នន័យពីស្មាតហ្វូននិងឧបករណ៍អេឡិចត្រូនិករបស់ជនរងគ្រោះដែលប្រើប្រាស់វាដើម្បីសាកថ្ម។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់វេបសាយ ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) https://www.camcert.gov.kh/juice-jacking/
Open in TelegramConnections
Similar channels
Cyber Youth Cambodia (Channel)@cycamTechnologies1.56K
TFD - Camps@tfdtechTechnologies4.91K
Urban Tecno@urbantecnoTechnologies2K
انجمن هیدرولیک ایران@iha_irTechnologies1.99K
Caschys Blog RSS@caschysblogfeedTechnologies1.99K
Аналитика.OCS@friendsiocsTechnologies1.99K
Realme India Update@realmeindiaupdateTechnologies1.99K
تعلم لغة JAVASCRIPT ©️@nusurtech_jsTechnologies2K