Posts of AMT - សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត.
ក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត ក្រុមទី២ ចុះចែកសម្ភារៈសិក្សា ក្នុងពិធីបើកបវេសនកាល នាខេត្តព្រៃវែង» ខេត្តព្រៃវែង — នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារ និងនិស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ក្រុមទី២ ដឹកនាំដោយ លោក អូន វុទ្ធី អនុប្រធានក្រុមការងារ និងជាតំណាង ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារ បានចុះភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយសហគមន៍ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ និងចែកកញ្ចប់សម្ភារៈសិក្សាជូនដល់សិស្សានុសិស្សចំនួន ៣៩២រូប នាសាលាបឋមសិក្សាស្វាយជោរ។ ការចុះបំពេញបេសកកម្មមនុស្សធម៌ និងអប់រំនៅថ្នាក់មូលដ្ឋាននេះ គឺជាសក្ខីភាពនៃការស្តែងចេញនូវ «វប្បធម៌ចែករំលែក និងស្មារតីទទួលខុសត្រូវសង្គម» របស់យុវជន អ.ម.ត។ សកម្មភាពនេះ មិនត្រឹមតែចូលរួមចំណែកកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់កុមារនៅតំបន់ជនបទប៉ុណ្ណោះទេ ប៉ុន្តែគឺជាកាតាលីករយុទ្ធសាស្ត្រក្នុងការបំពាក់ «ស្មារតីភាពជាអ្នកដឹកនាំបែបផែនសហគមន៍» ប្រែក្លាយនិស្សិតអាហារូបករណ៍ អ.ម.ត ឱ្យទៅជា «មូលធនមនុស្ស» មានទស្សនវិស័យវែងឆ្ងាយ បេះដូងស្រឡាញ់ការអប់រំ និងមនសិការបម្រើជាតិ ចាប់ពីកម្រិតមូលដ្ឋានគ្រឹះ៕ —— —— —— The A.M.T Group 2 Working Group and Scholars Distribute School Supplies During Academic Year Opening in Prey Veng Province Prey Veng Province — November 1st, 2026, Representing H.E. Lauv Vann, Head of the A.M.T Scholar Working Group (Group 2), Deputy Head Mr. Oun Vuthy led a delegation of scholars to directly connect with the local community during the 2026–2027 academic year opening ceremony, distributing school supply packages to 392 primary students at Svay Chor Primary School. Fulfilling this humanitarian and educational mission at the grassroots level stands as a vivid testament to the “Culture of Sharing and Social Responsibility” embodied by A.M.T youth. This initiative not only contributes to reducing dropout rates among rural children, but also serves as a strategic catalyst for instilling “Community-Centric Leadership Spirits”—transforming A.M.T scholars into forward-looking “Human Capital” with a heart for education and a firm commitment to national service right from the foundational level. #អមត #AMT 📱 YouTube : AMT - អ.ម.ត JOIN 🌐 | AMT - អ.ម.ត 🌐 | FACEBOOK 🌐 | TIKTOK 🌐 | YOUTUBE 🌐 | INSTAGRAM 🌐 | LNK.BIO
Open in Telegramក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត ខេត្តកំពង់ធំ ចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ចំនួន ៥ខ្នង សរុប ៥៥បន្ទប់ ក្នុងមូលដ្ឋានខេត្តកំពង់ធំ ខេត្តកំពង់ធំ — នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារ និងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកំពង់ធំ បានចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ចំនួន ៥ខ្នង សរុប ៥៥បន្ទប់ ដែលត្រូវបានសាងសង់ឡើងនៅតាមសាលារៀនផ្សេងៗគ្នាក្នុងខេត្តកំពង់ធំ ស្ថិតក្រោមគម្រោង «ទាំងអស់គ្នាដើម្បីការអប់រំ» របស់សមាគមឧកញ៉ាកម្ពុជា ហើយត្រូវបានរៀបចំពិធីសម្ពោធឱ្យប្រើប្រាស់រួមគ្នានៅវិទ្យាល័យទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ការចូលរួមយ៉ាងសកម្មរបស់ សមាគមឧកញ៉ាកម្ពុជា តាមរយៈគម្រោង «ទាំងអស់គ្នាដើម្បីការអប់រំ» ស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតី «ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន» ជាយន្តការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ក្នុងការកៀរគរធនធានសង្គម ដើម្បីចូលរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមតំបន់ជនបទ ដែលជាគំរូនៃ «វប្បធម៌ចែករំលែក» របស់វិស័យឯកជន ក្នុងការលើកកម្ពស់ជីវភាព និងអនាគតរបស់កូនចៅប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ពិធីសម្ពោធសមិទ្ធផលដ៏មានគុណតម្លៃសម្រាប់វិស័យអប់រំលើទឹកដីខេត្តកំពង់ធំនេះ ជាការបង្ហាញឱ្យឃើញនូវស្មារតីលើកកម្ពស់ការអប់រំ ជាពិសេសដោះស្រាយបញ្ហានៃការកើនឡើងរបស់សិស្សជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបយ៉ាងជាក់ស្តែងទៅនឹងការអភិវឌ្ឍធនធានមនុស្សជាអាទិភាពចម្បងនៃ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ការពង្រឹងគុណភាពវិស័យអប់រំចាប់ពីកម្រិតមូលដ្ឋាន ការកាត់បន្ថយការបោះបង់ការសិក្សា និងការបង្កើតបរិស្ថានសិក្សាប្រកបដោយបរិយាបន្ន និងសមធម៌ គឺជាបេះដូងនៃគោលនយោបាយជាតិ ក្នុងការបណ្តុះបណ្តាលកុមារ និងយុវជនកម្ពុជាឱ្យមានចំណេះដឹង ចំណេះធ្វើ និងបំណិនជីវិតខ្ពស់ ដើម្បីក្លាយជាសសរទ្រូងនៃសេដ្ឋកិច្ចឌីជីថល និងចំណេះដឹងនាពេលអនាគត៕ —— —— —— The A.M.T Working Group and Scholars in Kampong Thom Province Attend the Official Inauguration of 5 New School Buildings (55 Classrooms) Across Kampong Thom Province Kampong Thom Province — November 3rd, 2026, The Working Group and scholars under the Samdech Akka Moha Sena Padei Techo Hun Sen and Samdech Kittiprittpundit (A.M.T) Scholarship Scheme in Kampong Thom Province attended the official inauguration ceremony of five new school buildings comprising 55 classrooms constructed across various schools in Kampong Thom Province. Built under the “All for Education” project of the Neak Oknha Association of Cambodia, the unified inauguration was held at Treal High School, Tang Kouk District, Kampong Thom Province, under the high presidency of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia. The active involvement of the Neak Oknha Association of Cambodia through the “All for Education” project vividly reflects the spirit of “Public-Private Partnerships (PPP)”—a highly effective mechanism employed by the Royal Government to mobilize societal resources for rural educational infrastructure development. This initiative stands as an exemplary model of the private sector’s “Culture of Sharing,” directly enhancing the livelihood and future prospects of local community youth. The inauguration of these invaluable educational achievements in Kampong Thom Province highlights an unyielding commitment to advancing education—specifically addressing annual student population growth in direct alignment with human capital development, the top priority of the Royal Government’s “Pentagonal Strategy - Phase I” under the leadership of Samdech Thipadei Hun Manet. Strengthening base-level education quality, curbing dropout rates, and cultivating an inclusive and equitable learning environment reside at the heart of national policy—aimed at nurturing Cambodian children and youth with robust knowledge, practical capabilities, and essential life skills to serve as the pillars of a future digital and knowledge-based economy. #អមត #AMT #ខេត្តកំពង់ធំ 📱 YouTube : AMT - អ.ម.ត JOIN 🌐 | AMT - អ.ម.ត 🌐 | FACEBOOK 🌐 | TIKTOK 🌐 | YOUTUBE 🌐 | INSTAGRAM 🌐 | LNK.BIO
Open in TelegramViews growthHide views growth
Views growth
Hours after publication
Show as table
| Hours after publication | Views |
|---|---|
| 0 h | 0 |
| 7 h | 713 |
| 31 h | 1,105 |
- After 6 hours713
- After 24 hours1,105
- Total to date1,105
Views growthHide views growth
Views growth
Hours after publication
Show as table
| Hours after publication | Views |
|---|---|
| 0 h | 0 |
| 7 h | 605 |
| 31 h | 903 |
- After 6 hours605
- After 24 hours903
- Total to date903
Views growthHide views growth
Views growth
Hours after publication
Show as table
| Hours after publication | Views |
|---|---|
| 0 h | 0 |
| 7 h | 613 |
| 31 h | 924 |
- After 6 hours613
- After 24 hours924
- Total to date924
Views growthHide views growth
Views growth
Hours after publication
Show as table
| Hours after publication | Views |
|---|---|
| 0 h | 0 |
| 7 h | 613 |
| 31 h | 947 |
- After 6 hours613
- After 24 hours947
- Total to date947