Posts of AMS One-minute
កម្ពុជាបានទទួលតំណែងជាប្រធានកិច្ចសហប្រតិបត្តិការកម្ពុជា–ឡាវ–មីយ៉ាន់ម៉ា–វៀតណាម (CLMV) បន្តពីវៀតណាម ដោយកំណត់អាទិភាព៤ សម្រាប់អាណត្តិឆ្នាំ២០២៧–២០២៨ និងត្រៀមធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលលើកទី១៣ នៅឆ្នាំ២០២៨។ យោងតាមលោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អាទិភាពដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញរួមមាន៖ ១. ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ឌីជីថល និងប្រព័ន្ធភស្តុភារកម្ម ២. ធនធានមនុស្ស និងការតភ្ជាប់រវាងប្រជាជន ៣. សមាហរណកម្មសេដ្ឋកិច្ច ៤. សន្តិភាព សន្តិសុខ និងភាពធន់ កម្ពុជាក៏នឹងជំរុញការចូលរួមពីវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដើម្បីសម្រេចលទ្ធផលជាក់ស្ដែង និងអាចវាស់វែងបាន។ ក្នុងកិច្ចប្រជុំកំពូលនៅហាណូយ នាថ្ងៃទី២៨ វិច្ឆិកា មេដឹកនាំទាំង៤ បានកំណត់ការតភ្ជាប់ជាអាទិភាពទីមួយ និងប្ដេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ។ Join AMS One-minute
Open in Telegramអបអរសាទរ ខួប៤ឆ្នាំ នៃការដាក់បញ្ចូលគុនល្បុក្កតោ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ 🎥 ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ Join AMS One-minute
Open in Telegramអបអរសាទរ ខួបលើកទី៤ នៃការដាក់បញ្ចូល គុនល្បុក្កតោ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ🇰🇭✨ Join AMS One-minute
Open in Telegramម្រេចកំពត 📍សមាគមលើកកម្ពស់ម្រេចកំពត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត 🎥 កណ្ដៀរ Join AMS One-minute
Open in Telegram🌿⛰ Deep in the Cardamom Mountains, OSoam, Cambodia! 💚 A hidden paradise surrounded by breathtaking nature. 🍃✨! Join AMS One-minute
Open in Telegramកម្ពុជាទទួលតំណែងជាប្រធានប្តូរវេនកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) សម្រាប់អាណត្តិឆ្នាំ២០២៧-២០២៨ Join AMS One-minute
Open in Telegramទីប្រជុំជនផ្សារត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ🛣🍃🏡 🎥 កណ្ដៀរ Join AMS One-minute
Open in Telegramសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងជំនួបនៅទីក្រុងហាណូយ នាថ្ងៃទី២៨ វិច្ឆិកា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល ACMECS លើកទី១១ និង CLMV លើកទី១២។ វិស័យអាទិភាពរួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ សន្តិសុខ អប់រំ ទេសចរណ៍ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញក្រសួង ស្ថាប័នពាក់ព័ន្ធឱ្យបន្តពិភាក្សា និងសហការគ្នា ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តទៅជាសកម្មភាពជាក់ស្ដែង ព្រមទាំងបានផ្លាស់ប្ដូរទស្សនៈអំពីបញ្ហាតំបន់ និងសកល។ Join AMS One-minute
Open in Telegramសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាម បានប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី ក្នុងជំនួបនៅទីក្រុងហាណូយ នាថ្ងៃទី២៨ វិច្ឆិកា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល ACMECS លើកទី១១ និង CLMV លើកទី១២។ ប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាពរៀបចំព្រឹត្តិការណ៍អបអរខួប៦០ឆ្នាំនៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពកម្ពុជា វៀតណាម ក្នុងឆ្នាំ២០២៧។ ភាគីទាំងពីរក៏បានពិភាក្សាយន្តការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ពាណិជ្ជកម្ម វិនិយោគ សន្តិសុខ ការពារជាតិ ថាមពល អប់រំ កសិកម្ម និងទេសចរណ៍ ព្រមទាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងទំនាក់ទំនងរវាងប្រជាជន។ Join AMS One-minute
Open in Telegramសង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ វិច្ឆិកា ២០២៦ ១. កម្ពុជាបំពេញគ្រប់លក្ខខណ្ឌចាកចេញពី LDC និងត្រៀមប្រកួតប្រជែងលើឆាកអន្តរជាតិនៅឆ្នាំ ២០២៩ - AMS Economy ២. កម្ពុជាចុះកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយអារ៉ាប៊ីសាអូឌីត និងអាហ្សង់ទីន - FN ៣. របាយការណ៍ថ្មី! កម្ពុជាកត់ត្រាកំណើនសត្វ «ដំរីព្រៃ» ចន្លោះពី៥០០ ទៅ៧០០ក្បាល - ថ្មីៗ ៤. អូស្រ្តាលីអនុម័តច្បាប់ថ្មីតម្រូវឲ្យក្រុមហ៊ុនបណ្តាញសង្គមលុបមាតិកាដែលបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ - Reuters ៥. ទីភ្នាក់ងារអវកាសជប៉ុន បង្ហាញយានរ៉ូវើ Lupex ដែលនឹងមានបេសកកម្មរុករកទឹក នៅលើព្រះចន្ទ - NHK #DailyBrief @ams1minute
Open in Telegramកន្លែងគយគន់ថ្ងៃលិច (Sunset Viewpoint) នៅកោះថ្មី 🚢🌅 📍តំបន់ឧទ្យានជាតិរាម ខេត្តព្រះសីហនុ Join AMS One-minute
Open in Telegramសម្តេចធិបតី នាយករដ្ឋមន្ត្រី៖ កម្ពុជាសម្រេចជ្រើសរើសយកឆ្នាំ២០២៩ ដើម្បីចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ព្រោះកម្ពុជា «ចង់បានទាំងល្អមើល និងល្អស៊ី» ពោល គឺកម្ពុជា ចង់ឱ្យការចាកចេញហើយមានភាពរឹងមាំខាងសេដ្ឋកិច្ច។ កម្ពុជាបានបំពេញលក្ខខណ្ឌទាំង៣របស់អង្គការសហប្រជាជាតិរួចរាល់ហើយ ប៉ុន្តែកម្ពុជាសុខចិត្តពន្យារពេលក្នុងការចាកចេញដើម្បីធានាថា កម្ពុជាមានភាពធន់គ្រប់គ្រាន់ និងត្រៀមខ្លួនបានល្អក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ព្រោះការចាកចេញនេះ នឹងនាំមកទាំងបញ្ហាប្រឈម និងឱកាស។ Join AMS One-minute
Open in Telegram