🎉 សូមអបអរសាទរដល់អាជីវករឆ្នើមរបស់យើងនៅខេត្តកំពង់ធំ! យើងខ្ញុំមានសេចក្តីរីករាយ សូមប្រកាសអាជីវករទាំង 10រូប នៅខេត្តកំពង់ធំ ដែលបានឈ្នះពីកម្មវិធីប្រូម៉ូសិនតាមខេត្តយើងខ្ញុំ ដោយក្នុងម្នាក់ៗទទួលបានទឹកប្រាក់ 1,000,000រៀល! 💸 ពួកគាត់បានឈ្នះរង្វាន់ទឹកប្រាក់នេះ តាមរយៈការប្រើ ABA KHQR ទទួលលុយពីភ្ញៀវ – លឿនស្រួល សុវត្ថិភាព និងមានរង្វាន់ទៀតផង។ កម្មវិធីប្រូម៉ូសិននេះ កំពុងបន្ដ! ខែក្រោយ យើងខ្ញុំនឹងជ្រើសរើសអាជីវករចំនួន 10រូបទៀត ក្នុងម្នាក់ទទួលបាន 1,000,000រៀល ! 🏆 ចង់ចូលរួម? ចុះឈ្មោះចូលរួមក្នុងកម្មវិធីប្រូម៉ូសិន ដោយទាក់ទងទៅលេខខាងក្រោម ដែលមានភ្ជាប់តេលេក្រាម៖ 1️⃣ សាខាខេត្តកំពង់ធំ 087630496 2️⃣ សាខាស្រុកបារាយណ៍ 098630226 3️⃣ សាខាស្រុកស្ទោង 016630583 #ABABank #ABAKHQR #ABAPromo
Open in TelegramPosts of ABA Bank
សូមអបអរអ្នកឈ្នះក្នុងកម្មវិធីចាប់រង្វាន់លើកទី 5 សម្រាប់ប្រូម៉ូសិន ABA ជាមួយផ្សារទំនើប ថៃ ហួត! អ្នកប្រើ ABA Mobile ចំនួន50 នាក់ ទទួលបានទឹកប្រាក់ម្នាក់ $10 ពីការចាប់រង្វាន់លើកទី 5 យើងខ្ញុំ។ 💵 របៀបចូលរួម? រហូតដល់ថ្ងៃទី15 ធ្នូ ប្រើ ABA Mobile ស្គែន ABA KHQR ចាប់ពី 40,000រៀល/$10 ក្នុងមួយវិក្កយបត្រ នឹងមានឈ្មោះក្នុងកម្មវិធីចាប់រង្វាន់។ 🎁 រង្វាន់ប្រចាំខែ៖ អ្នកឈ្នះ 50នាក់ ម្នាក់ៗទទួលបាន $10 🏝 រង្វាន់ធំ៖ ដំណើរកម្សាន្ដទៅបាលីសម្រាប់ពីរនាក់។ មើលលម្អិតពីកញ្ចប់ដំណើរកម្សាន្ដដែលផ្ដល់ជូន៖ https://bit.ly/4oyVmJq 🍀 ធ្វើប្រតិបត្តិការតាមលក្ខខណ្ឌកាន់តែច្រើន ឱកាសឈ្នះកាន់តែច្រើន។ 💙 ស្គែន ABA KHQR ជាមួយ ABA Mobile ជានិច្ច ដើម្បីមានឱកាសឈ្នះ។ លក្ខខណ្ឌនានាត្រូវអនុវត្ត។ #ABABank #ABAKHQR #ThaiHuotSupermarket
Open in Telegram🇰🇭 ឫសគល់ពីអតីតកាល បន្ដរស់ក្នុងបច្ចុប្បន្ន និងឈានទៅអនាគត។ ពីភាពអង់អាចនៃគុនល្បុក្កតោ ដល់ភាពអស្ចារ្យនៃសិល្បៈល្ខោនខោល សម្បត្តិវប្បធម៌ដ៏មានតម្លៃទាំងនេះបានឆ្លុះបញ្ចាំងពីដួងព្រលឹង និងអត្តសញ្ញាណខ្មែរ។ ក្នុងឱកាសខួប 4ឆ្នាំ នៃការទទួលស្គាល់ គុនល្បុក្កតោ និង 8ឆ្នាំសម្រាប់ ល្ខោនខោល ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដោយអង្គការយូណេស្កូ ធនាគារ ABA សូមចូលរួមអបអរសាទរ និងសូមកោតស្ញប់ស្ញែងចំពោះព្រឹទ្ធាចារ្យ គ្រូបង្រៀន សិល្បករ និងអ្នកអភិរក្សវប្បធម៌ទាំងអស់ ដែលបានខិតខំប្រឹងប្រែងថែរក្សា និងបន្តផ្សព្វផ្សាយមរតកដ៏មានតម្លៃទាំងនេះឲ្យរស់រវើករហូតមកដល់សព្វថ្ងៃ។ 💙 សូមឲ្យកេរដំណែលដ៏ថ្លៃថ្លារបស់ដូនតាយើង បន្តរស់ក្នុងសង្គមខ្មែរជាច្រើនជំនាន់រហូតទៅ។ #ABABank #Heritage #KunLbokator #LakhonKhol #UNESCO
Open in Telegramអតិថិជនជាទីគោរព! ពាក់ព័ន្ធនឹងការពិភាក្សានៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ អំពីកម្រិតកំណត់នៃប្រតិបត្តិការកាត ABA, យើងខ្ញុំសូមធ្វើការបំភ្លឺជូនអតិថិជនទាំងអស់ឱ្យបានជ្រាប អំពីនីតិវិធីនៃការគ្រប់គ្រងកម្រិតកំណត់ទាំងនេះដូចខាងក្រោម៖ ១. កម្រិតកំណត់នៃប្រតិបត្តិការកាត ត្រូវបានបង្កើតឡើងដើម្បីសុវត្ថិភាព និងភាពងាយស្រួល កម្រិតប្រតិបត្តិការកាតត្រូវបានកំណត់ទៅតាមប្រភេទ និងចំណាត់ថ្នាក់នៃកាតនីមួយៗ ដោយគិតគូរទាំងភាពងាយស្រួលក្នុងការប្រើប្រាស់របស់អតិថិជន និងការការពារហានិភ័យប្រកបដោយភាពប្រុងប្រយ័ត្ន។ នាពេលបច្ចុប្បន្ន កម្រិតកំណត់ស្ដង់ដារសម្រាប់ការទូទាត់ទិញទំនិញប្រចាំថ្ងៃ គឺរហូតដល់ ៣០.០០០ ដុល្លារ (បីម៉ឺនដុល្លារអាមេរិក) សម្រាប់កាត Platinum, ១០.០០០ ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក) សម្រាប់កាត Business និងកាត Platinum Lite និង ៥.០០០ ដុល្លារ (ប្រាំពាន់ដុល្លារអាមេរិក) សម្រាប់កាតធម្មតា។ ២. អតិថិជនអាចកែប្រែកម្រិតកំណត់នៃប្រតិបត្តិការកាតបានដោយខ្លួនឯងតាម ABA Mobile អតិថិជនដែលជាម្ចាស់កាត អាចកែប្រែកម្រិតកំណត់នៃប្រតិបត្តិការកាតបានដោយខ្លួនឯង តាមកម្មវិធី ABA Mobile ដែលជាក់ស្ដែង អតិថិជនអាចដំឡើងកម្រិតភ្លាមៗបានរហូតដល់ ១០០,០០០ ដុល្លារ (ដប់ម៉ឺនដុល្លារអាមេរិក) អាស្រ័យលើប្រភេទ និងកម្រិតកាត។ ៣. ការដំឡើងឲ្យលើសកម្រិតអតិបរមា ត្រូវអនុវត្តតាមនីតិវិធីបន្ថែម ដើម្បីសុវត្ថិភាពអតិថិជន សម្រាប់អតិថិជនដែលត្រូវការប្រើប្រាស់ច្រើនលើសកម្រិតអតិបរមាស្ដងដារ អតិថិជនអាចស្នើសុំដំឡើងកម្រិតនៅសាខាណាមួយរបស់ធនាគារ ABA។ សំណើរបស់អតិថិជន នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យតាមនីតិវិធីរបស់ធនាគារ។ ទន្ទឹមនឹងនេះ អតិថិជនក៏គួរជ្រាបផងដែរថា កម្រិតកំណត់កាន់តែខ្ពស់ ហានិភ័យក៏កាន់តែខ្ពស់ផងដែរ ក្នុងករណីដែលអតិថិជនធ្វើឲ្យបាត់កាតរបស់ខ្លួន ឬធ្វើឲ្យព័ត៌មានកាតរបស់ខ្លួនធ្លាក់ដល់ដៃអ្នកផ្សេង។ ជុំវិញករណីលើបណ្តាញសង្គមថ្មីៗនេះ យើងខ្ញុំសូមជម្រាបថា សំណើដំឡើងកម្រិតបណ្ដោះអាសន្ននោះ ត្រូវបានធនាគារយើងខ្ញុំទទួលយកមកអនុវត្តតាមនីតិវិធីដំឡើង ដែលត្រូវឆ្លងកាត់ជំហានសំខាន់ៗ និងនីតិវិធីជាធរមាន។ មូលហេតុដែលប្រតិបត្តិការនោះត្រូវបានបដិសេធ ឬមិនជោគជ័យ គឺកើតឡើងដោយសារដំណើរការដំឡើងកម្រិតកំណត់នោះមិនទាន់បានអនវុត្តតាមនីតិវិធីចប់រួចរាល់នៅឡើយ។ ធនាគារ ABA ប្តេជ្ញាចិត្តយ៉ាងមុតមាំជានិច្ច ក្នុងការការពារសុវត្ថិភាពទឹកប្រាក់របស់អតិថិជន ខណៈដែលយើងខ្ញុំបន្តផ្តល់ជូននូវសេវាកម្មធនាគារដ៏ងាយស្រួល និងបត់បែន។ យើងខ្ញុំបន្តអនុវត្តនីតិវិធីដែលច្បាស់លាស់ និងស៊ីសង្វាក់គ្នា ដើម្បីរក្សាតុល្យភាពរវាងតម្រូវការប្រើប្រាស់ ជាមួយនឹងសុវត្ថិភាពគណនី និងសុវត្ថិភាពប្រតិបត្តិការរបស់អតិថិជន។ សូមអរគុណ។
Open in Telegram🇰🇭 យើងរួមសហការគ្នា យើងបង្កើតបាននូវអនាគតកាន់តែរឹងមាំសម្រាប់សហគ្រិនភាពកម្ពុជា។ ធនាគារ ABA មានមោទនភាពជា Platinum Sponsor នៃទិវាសហគ្រិនភាពកម្ពុជា 2026 ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)។ ដោយចាប់ផ្ដើមការគាំទ្ររបស់យើងខ្ញុំចំពោះ YEAC ចាប់តាំងពីឆ្នាំ2022 មក យើងខ្ញុំបន្តពង្រឹងសមត្ថភាពសហគ្រិន និងគាំទ្រដល់កំណើននៃសហគមន៍ធុរកិច្ចរបស់កម្ពុជា។ ទិវាសហគ្រិនភាពកម្ពុជា 2026 មានវត្តមានចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនាញ និងសហគ្រិនជាច្រើន ដើម្បីផ្លាស់ប្តូរគំនិតយោបល់ និងស្វែងយល់ពីអនាគតកាន់តែរឹងមាំ និងប្រកបដោយនវានុវត្តន៍សម្រាប់សហគ្រិនភាពកម្ពុជា។ 👉 អានបន្ថែម៖ https://bit.ly/4jeIgyp #ABABank #ABAProudSponsor #YEAC
Open in Telegram🇯🇵 ផ្ញើលុយពីជប៉ុនមកខ្មែរ ឥឡូវ កាន់តែចំណេញ! ឥតគិតកម្រៃសេវាផ្ទេរប្រាក់ សម្រាប់អតិថិជនថ្មីរបស់ Ria Kyodai ដែលធ្វើការផ្ទេរប្រាក់ជាលើកដំបូងចូលគណនីធនាគារ ABA នៅកម្ពុជា។ 📱គ្រាន់តែចុះឈ្មោះគណនី ABA របស់អ្នក ជាគណនីទទួល នៅលើអេប ឬវិបសាយ Kyodai រួចធ្វើការផ្ទេរប្រាក់តាមលក្ខខណ្ឌ ដើម្បីទទួលបានអត្ថប្រយោជន៍ចំណេញនេះ! 🗓 អត្ថប្រយោជន៍ល្អនេះ ផ្តល់ជូនរហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2026។ *ផ្ដល់ជូនតែមួយដងប៉ុណ្ណោះ សម្រាប់អតិថិជនថ្មី និងមិនធ្លាប់ផ្ទេរប្រាក់តាមសេវា Ria Kyodai។ លក្ខខណ្ឌនានាត្រូវអនុវត្ត៖ https://bit.ly/4jcSkYJ #ABABank #InternationalTransfer #Ria #Kyodai
Open in Telegram