សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតជូនសមាជិកព្រឹទ្ធសភាអាមេរិក រដ្ឋ Montana ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦-- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនឯកឧត្តម Steve Daines សមាជិកព្រឹទ្ធសភាអាមេរិក រដ្ឋ Montana ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ រូបថត៖ ហ៊ុន យុទ្ធគុណ និង កុក គី —————— Connect with AKP: 🌐Telegram 🌐Facebook 🌐Website 👉X (Twitter) 🌐Instagram 🌐TikTok 🌐YouTube #CambodiaWantsPeace #JusticeForCambodia
Открыть в TelegramПосты канала AKP News
ស្បៃខ្មែរ៖ មរតកអរិយធម៌ជាង ១០០០ឆ្នាំ (AKP) ស្បៃខ្មែរ [Khmer Sbai] មិនមែនជាសម្លៀកបំពាក់ដែលទើបតែកើតមានក្នុងសម័យទំនើបនោះទេ។ ពាក្យ «ស្បៃ» មានភស្តុតាងកត់ត្រាក្នុងសិលាចារឹកខ្មែរតាំងពីសតវត្សរ៍ទី៩ ដែលបញ្ជាក់ពីឫសគល់ដ៏យូរលង់ក្នុងប្រវត្តិសាស្ត្រ និងអរិយធម៌ខ្មែរ។ ស្បៃបានចាក់ឫសយ៉ាងជ្រាលជ្រៅក្នុងព្រលឹងវប្បធម៌ខ្មែរ និងមានប្រជាជាតិខ្មែរជាអ្នកថែរក្សា និងបន្តមរតកពីជំនាន់មួយទៅជំនាន់មួយ ដែលអាចពន្យល់បានច្បាស់លាស់ តាមរយៈភស្តុតាងផ្សេងៗរួមមាន ដែលរាប់ចាប់ពីរឿងព្រេងព្រះថោងតោងស្បៃនាងនាគ, ចម្លាក់, សិលាចារឹកសម័យអង្គរ និងទំនៀមទម្លាប់អាពាហ៍ពិពាហ៍ រហូតដល់របាំព្រះរាជទ្រព្យ។ ចំណែកពាក្យថា [Sabai] ដែលប្រទេសជិតខាងកម្ពុជាបានប្រើប្រាស់ ត្រូវបានអ្នកស្រាវជ្រាវបញ្ជាក់ថាជាពាក្យដែលខ្ចីមកពីពាក្យខ្មែរ [Sbai]។ ស្បៃខ្មែរ ជាមរតកខ្មែរ! ជាអត្តសញ្ញាណខ្មែរ! ជាមោទកភាពខ្មែរ🇰🇭 (ប្រភព៖ ឯកឧត្តម នេត្រ ភក្ត្រា) —————— Connect with AKP: 🌐Telegram 🌐Facebook 🌐Website 👉X (Twitter) 🌐Instagram 🌐TikTok 🌐YouTube #CambodiaWantsPeace #JusticeForCambodia #KhmerSbai
Открыть в Telegramសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតជូនសមាជិកព្រឹទ្ធសភាអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦– សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជួន ឯកឧត្តម Steve Daines សមាជិកព្រឹទ្ធសភាអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ រូបថត៖ គល់ រ៉េននី —————— Connect with AKP: 🌐Telegram 🌐Facebook 🌐Website 👉X (Twitter) 🌐Instagram 🌐TikTok 🌐YouTube #CambodiaWantsPeace #JusticeForCambodia
Открыть в Telegram