AI-чатbetaКабинет

Посты канала Senate of Cambodia

сначала новые

#54138Фотоальбом

ឯកឧត្ដម ឈើយ ចាន់ណា អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកដំណើរការភ្លើងបំភ្លឺប្រទីបអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ======= នៅព្រលប់ថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសួនតេជោសន្តិភាព ខេត្តបន្ទាយមាជ័យ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកដំណើរការភ្លើងបំភ្លឺប្រទីបអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក របស់រដ្ឋបាលខេត្ត កងកម្លាំង មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក ស្ថិតនៅដងស្ទឹងសិរីសោភ័ណ សង្កាត់ព្រះពន្លា  ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ អញ្ជើញចូលរួមកម្មវិធីនេះផងដែរមាន ឯកឧត្ដម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ប្រភព៖ ជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា 🙏​ សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖ 📱​ Facebook 📱Telegram 📱Instagram 📱YouTube 📱X (Former Twitter) 📱TikTok 🌐Website

Открыть в Telegram
Просмотры129−4%к среднему
Пересылки2
Реакции—
Комментарии—
#54129Фотоальбом
Просмотры130−4%к среднему
Пересылки2
Реакции5
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
1 ч84
2 ч104
3 ч120
5 ч119
6 ч130
  1. Через 1 час84
  2. Через 6 часов130
  3. Всего сейчас130
#54128Фото
Просмотры199+47%к среднему
Пересылки1
Реакции11
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч41
1 ч103
3 ч156
7 ч192
9 ч199
  1. Через 1 час103
  2. Через 6 часов192
  3. Всего сейчас199
#54127Фотоальбомизменён

សមាជិក សមាជិកាព្រឹទ្ធសភា អមគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ នៅប្រទេសហ្វីលីពីន ======= សមាជិក សមាជិកាព្រឹទ្ធសភាកម្ពុជា បានយាង និងអញ្ជើញអមគណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ ក្នុងឱកាសមហាសន្និបាតនេះ ក្នុងនាមគណៈប្រតិភូសភាកម្ពុជា សមាជិក សមាជិកាព្រឹទ្ធសភា រួមមាន ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា, សម្តេចព្រះរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី សមាជិកាគណៈកម្មការទី១០ព្រឹទ្ធសភា និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា បានយាង និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ វេទិកា និងកម្មវិធីពាក់ព័ន្ធសំខាន់ៗជាច្រើន ដូចខាងក្រោម៖ ១. ឯកឧត្តម អាយ ខន បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការរៀបចំ កិច្ចពិភាក្សាជាមួយសភាសង្កេតការណ៍អាយប៉ា-ប៉ាគីស្ថាន និងកិច្ចប្រជុំគណៈកម្មាធិការបូកសរុប។ ២. សម្តេចព្រះរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី បានយាងចូលរួម និងថ្លែងសុន្ទរកថានៅក្នុងវេទិកាអ្នកដឹកនាំនយោបាយជាស្ត្រី (Women Political Leaders Forum) លើកទី៣ ក្រោមប្រធានបទ «Beyond Representation: Women Shaping Decisions and Policy Outcomes» ព្រមទាំងយាងចូលរួមកិច្ចប្រជុំសមាជិកសភាស្ត្រីអាយប៉ា (WAIPA) និងថ្លែងក្នុងកិច្ចពិភាក្សាជាមួយសភាសង្កេតការណ៍អាយប៉ា-អាល់ហ្សេរី។ ៣. លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានអញ្ជើញចូលរួមវេទិកាអ្នកដឹកនាំនយោបាយជាស្ត្រីលើកទី៣ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច និងថ្លែងក្នុងកិច្ចពិភាក្សាជាមួយសភាសង្កេតការណ៍អាយប៉ា-បារ៉ែន។ ជាមួយគ្នានេះ លោកជំទាវក៏បានអមសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានគណៈប្រតិភូរដ្ឋសភាកម្ពុជា ក្នុងជំនួបទ្វេភាគីមួយចំនួនផងដែរ។ ក្រៅពីកិច្ចប្រជុំ និងវេទិកាខាងលើ គណៈប្រតិភូព្រឹទ្ធសភាកម្ពុជាក៏បានចូលរួមក្នុងពិធីបើក និងពិធីបិទមហាសន្និបាត កិច្ចប្រជុំពេញអង្គទាំងពីរ ព្រមទាំងកម្មវិធីពាក់ព័ន្ធផ្សេងៗទៀត ដែលបានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃមហាសន្និបាតនេះ។ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ បានបិទបញ្ចប់នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយសម្រេចបាននូវលទ្ធផលប្រកបដោយផ្លែផ្កា និងមោទនភាព។ អង្គមហាសន្និបាតបានអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចចំនួន៣៨ ក្នុងនោះ មានសេចក្តីសម្រេចចំនួន៣ ជាសំណើរបស់កម្ពុជា និងសេចក្តីសម្រេចចំនួន៧ទៀត ដែលសភាកម្ពុជាបានសហការផ្តួចផ្តើម និងរៀបចំខ្លឹមសារ។ សេចក្តីសម្រេចទាំង៣៨នេះ បានផ្តោតលើបញ្ហាអាទិភាព និងក្តីកង្វល់រួមរបស់តំបន់ និងអន្តរជាតិ រួមមាន ការកសាងទំនុកចិត្ត ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការជំរុញសហគ្រាសខ្នាតតូច និងមធ្យម បច្ចេកវិទ្យា និងនវានុវត្តន៍ ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា វិបត្តិគ្រោះមហន្តរាយធម្មជាតិ ការលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ការអភិវឌ្ឍមូលធនមនុស្ស សុខាភិបាល អប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជាដើម។ ជាកម្មវិធីចុងក្រោយនៃមហាសន្និបាត ពិធីលៀងសាយភោជន៍ត្រូវបានរៀបចំឡើង ដើម្បីទទួលស្វាគមន៍គណៈប្រតិភូអាយប៉ាទាំងអស់ និងបង្ហាញជូននូវទស្សនីយភាពសិល្បៈ និងវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសម្ចាស់ផ្ទះ។ កម្មវិធីនេះបានផ្តល់ឱកាសដល់សមាជិកនៃគ្រួសារអាស៊ានទាំងមូល បានទស្សនា និងចូលរួមរាំកម្សាន្តជាមួយគ្នា ក្នុងបរិយាកាសសាមគ្គីភាព មិត្តភាព ស្និទ្ធស្នាល និងសប្បាយរីករាយ ដែលបានឆ្លុះបញ្ចាំងពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងការរួបរួមក្នុងសហគមន៍អាស៊ាន៕ ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ 🙏​ សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖ 📱​ Facebook 📱Telegram 📱Instagram 📱YouTube 📱X (Former Twitter) 📱TikTok 🌐Website

Открыть в Telegram
Просмотры165+22%к среднему
Пересылки0
Реакции—
Комментарии—
#54121Фотоальбом
Просмотры138+2%к среднему
Пересылки0
Реакции7
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
1 ч34
2 ч61
3 ч92
6 ч148
12 ч138
  1. Через 1 час34
  2. Через 6 часов148
  3. Всего сейчас138
#54111Фото
Просмотры110−18%к среднему
Пересылки0
Реакции3
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
1 ч28
2 ч52
3 ч72
6 ч103
12 ч110
  1. Через 1 час28
  2. Через 6 часов103
  3. Всего сейчас110