សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម ស្ទីវ ដេនស៍ (Steven Daines) សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ វិមានសាមគ្គីភាព, ថ្ងៃព្រហស្បតិ៍ ២រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ————————— 👉🔗សូមចូលទៅកាន់បណ្តាញផ្សព្វផ្សាយនាយកដ្ឋានព័ត៌មាន នៃគណៈឃោសនាអប់រំ គ.ក-វិមាន៧មករា
Открыть в TelegramПосты канала គណៈឃោសនាអប់រំ-វិមាន ៧ មករា
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន លោកជំទាវ Tonata Itenge-Emvula ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋណាមីប៊ី (Republic of Namibia) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលក្រាបបង្គំគាល់ ថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ————————— 👉🔗សូមចូលទៅកាន់បណ្តាញផ្សព្វផ្សាយនាយកដ្ឋានព័ត៌មាន នៃគណៈឃោសនាអប់រំ គ.ក-វិមាន៧មករា
Открыть в Telegramសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតជូនសមាជិកព្រឹទ្ធសភាអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជួន ឯកឧត្តម Steve Daines សមាជិកព្រឹទ្ធសភាអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ————————— 👉🔗សូមចូលទៅកាន់បណ្តាញផ្សព្វផ្សាយនាយកដ្ឋានព័ត៌មាន នៃគណៈឃោសនាអប់រំ គ.ក-វិមាន៧មករា
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 4 ч | 968 |
| 7 ч | 1 140 |
- Через 6 часов1 140
- Всего сейчас1 140
BREAKING: ប្រធានាធិបតី ដូណាល់ ត្រាំ ស្នើដំឡើងពន្ធគយថ្មីលើប្រទេសដៃគូពាណិជ្ជកម្មចំនួន១៤ប្រទេស (អាមេរិក)៖ ប្រធានាធិបតី ដូណាល់ ត្រាំ ស្នើដំឡើងពន្ធគយថ្មីលើប្រទេសដៃគូពាណិជ្ជកម្មចំនួន១៤ប្រទេស ក្នុងនោះរួមទាំងកម្ពុជាផងដែរ ក្នុងគោលបំណងអ្វីដែលហៅថា ដើម្បីការពារឧស្សាហកម្ម និងការងារអាមេរិក។ ប្រទេសទាំងនោះរួមមាន៖ ចិន អឺរ៉ុប សឹង្ហបុរី ស្វីស ឥណ្ឌូណេស៊ី ម៉ាឡេស៊ី កម្ពុជា ថៃ កូរ៉េ វៀតណាម តៃវ៉ាន់ បង់ក្លាដេស ជប៉ុន និងឥណ្ឌា។ នេះបើយោងតាមការផ្សាយរបស់ Reuters មុននេះបន្តិចនាយប់ថ្ងៃទី២៥ ខែវិច្ឆិកា ២០២៦៕ ————————— 👉🔗សូមចូលទៅកាន់បណ្តាញផ្សព្វផ្សាយនាយកដ្ឋានព័ត៌មាន នៃគណៈឃោសនាអប់រំ គ.ក-វិមាន៧មករា
Открыть в Telegramឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា និងមេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹកទីក្រុងក្វាងចូវ អញ្ជើញជាអធិបតីពិធីបើក «សមយុទ្ធនាគមាស ឆ្នាំ២០២៦» ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧត្តមនាវីទោ លីវ ស៊ូមីន (Liu Sumin) មេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹកទីក្រុងក្វាងចូវ នៃកងទ័ពរំដោះប្រជាជនចិន អញ្ជើញជាអធិបតីពិធីបើក «សមយុទ្ធនាគមាស ឆ្នាំ២០២៦» នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមូលដ្ឋានសមុទ្ររាម បញ្ជាការដ្ឋានកងទ័ពសមុទ្ររបស់កម្ពុជា។ សូមបញ្ជាក់ថា នេះជាសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំទាំងលើគោក សមុទ្រ និងអាកាស រវាងកម្ពុជា និងចិន ដែលមានរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦។ រូបថត៖ ហុង ម៉េងឡុង និង ម៉ក់ ស៊ាវឡុង ————————— 👉🔗សូមចូលទៅកាន់បណ្តាញផ្សព្វផ្សាយនាយកដ្ឋានព័ត៌មាន នៃគណៈឃោសនាអប់រំ គ.ក-វិមាន៧មករា
Открыть в Telegram