អ្នកបើកឡានសាលាឯកជនម្នាក់ នៅស្រុកអង្គស្នួល ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ឯកសារមន្ត្រីសាធារណៈ, @oa_channel

Открыть в Telegram
#25284Фото

អ្នកបើកឡានសាលាឯកជនម្នាក់ នៅស្រុកអង្គស្នួល ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីបៀតបៀនផ្លូវភេទលើកុមារីជាសិស្សសាលាជាង ៤០នាក់។ តាមប្រភពពីពលរដ្ឋនៅទីនោះបានឱ្យដឹងថា តៃកុងឡាននេះ ជាប្អូនប្រុសរបស់នាយកសាលា ហើយអាងខ្លួនជាប្អូននាយក ក៏កើតចិត្តព្រហើន ហ៊ានបៀតបៀនកេរ្តិ៍ខ្មាស់កុមារីអាយុចន្លោះពី ៧ឆ្នាំទៅ១៣ឆ្នាំ ជាង៤០នាក់ នៅលើឡានផង និងដឹកទៅកន្លែងស្ងាត់ផង។ ពលរដ្ឋស្នើឱ្យតុលាការខេត្តកណ្ដាល ចាត់ការយ៉ាងមឺងម៉ាត់ចំពោះជនគម្រក់រូបនេះផង។ #FRESHNEWS (កណ្ដាល)៖ កម្លាំងនគរបាលខេត្តកណ្ដាល បានសហការជាមួយកម្លាំងជំនាញមកពីក្រសួងមហាផ្ទៃ និងតំណាងអយ្យការខេត្ត បានឃាត់ខ្លួនបុរសម្នាក់ជាតៃកុងឡានដឹកសិស្សសាលាឯកជនមួយកន្លែង ស្ថិតនៅភូមិបឹង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ការឃាត់ខ្លួននេះធ្វើឡើងក្រោយពីជនសង្ស័យរូបនេះត្រូវបានអាណាព្យាបាលសិស្សប្ដឹងពីបទបៀតបៀនផ្លូវភេទលើកុមារីសិស្សសាលាប្រមាណជាង ៤០នាក់ជាបន្តបន្ទាប់។ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះថា៖ «ករណីនេះពិតជាកើតមានមែន ហើយខាងខេត្តជាអ្នកចុះមក»។ ដោយឡែកលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឱ្យដឹងថា <ពិតជាមានករណីនេះមែនហើយ ហើយកម្លាំងប្រឆាំងការជួញដូរមនុស្សនៃស្នងការដ្ឋាន កំពុងធ្វើការលើរឿងនេះហើយ។ ដោយឡែកសម្រាប់ព័ត៌មានលម្អិត មិនត្រូវបានអ្នកនាំពាក្យឆ្លើយតបឡើយ បើទោះបីជាអ្នកយកព័ត៌មានយើងព្យាយាមសួរយ៉ាងណាក្ដីុ>។ តាមប្រភពពីពលរដ្ឋនៅទីនោះបានឱ្យដឹងថា តៃកុងឡាននេះ ជាប្អូនប្រុសរបស់នាយកសាលា ហើយអាងខ្លួនជាប្អូននាយក ក៏កើតចិត្តព្រហើន ហ៊ានបៀតបៀនកេរ្តិ៍ខ្មាស់កុមារីអាយុចន្លោះពី ៧ឆ្នាំទៅ១៣ឆ្នាំ ជាង៤០នាក់ នៅលើឡានផង និងដឹកទៅកន្លែងស្ងាត់ផង។ ពលរដ្ឋស្នើឱ្យតុលាការខេត្តកណ្ដាល ចាត់ការយ៉ាងមឺងម៉ាត់ចំពោះជនគម្រក់រូបនេះផង។ ជាមួយគ្នានេះ នាយកសាលាឯកជនខាងលើសុំមិនបញ្ចេញឈ្មោះ ក៏បានឱ្យដឹងដែរថា តៃកុងឡាននេះ មិនមែនជាប្អូនរបស់ខ្លួននោះទេ ហើយបដិសេធការចោទថា ខ្លួនបានសមគំនិតលើរឿងអាម៉ាសមួយនេះ ដោយថាជនណាប្រព្រឹត្ត សូមច្បាប់ចាត់ការចំពោះជននោះចុះ។ លោកបានបន្តថា គិតមកដល់ថ្ងៃនេះ អាណាព្យាបាលសិស្សបានអបអរសាទរណាស់ចំពោះការចាប់ខ្លួននេះ ដើម្បីលាងភាពស្អាតស្អំរបស់សាលា ដ្បិតថាឈ្មោះជាសាលាឯកជនមែន ប៉ុន្តែបានជួយកូនខ្មែរជាង៥០០នាក់ ដែលកំពុងមកសិក្សាក្នុងតម្លៃធូរថ្លៃបំផុត ហើយផ្ដល់អាហាររូបករណ៍១០០ភាគរយ​​ ដល់ក្មេងកំព្រាថែមទៀតផង។ លោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានប្រាប់ថា សំណុំរឿងនេះស្ថិតនៅលោក លាង អ៊ូ កំពុងសាកសួរ, បើគិតមកដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ៕ Freshnews: https://m.freshnews.com.kh/localnews/443089-2026-10-02-16-12-28 JOIN CHANNEL "🔔"

Открыть в Telegram
Просмотры25 823−3%к среднему
Пересылки267
Реакции52
Комментарии13

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч9 620
9 ч25 823
  1. Через 1 час9 620
  2. Всего сейчас25 823

Реакции

  • 🤬44
  • 🔥8

Ещё посты канала ឯកសារមន្ត្រីសាធារណៈ

  1. 01
    Просмотры50,1 тыс.
    Пересылки1,38 тыс.
    Реакции163
    Комментарии20
  2. 02
    Просмотры35,3 тыс.
    Пересылки33
    Реакции42
    Комментарии0
  3. 03
    Просмотры34,6 тыс.
    Пересылки259
    Реакции114
    Комментарии6
  4. 04

    Без текста

    Фотоальбом
    Просмотры33,8 тыс.
    Пересылки130
    Реакции—
    Комментарии—
  5. 05
    Просмотры33,3 тыс.
    Пересылки115
    Реакции60
    Комментарии3

Все посты канала ឯកសារមន្ត្រីសាធារណៈ