ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី “បើកពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនៃកម្ពុជា (១៩២៦ - ២០២៦)”។ រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី៤ វិច្ឆិកា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp 🌐 Website #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Открыть в TelegramПосты канала Samdech Thipadei Hun Manet, Prime Minister of Cambodia
សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ បណ្ដាល័យជាតិ និងបណ្ណាសារដ្ឋានជាតិ ដើរតួនាទីសំខាន់ដូចគ្នា គឺជាអ្នកថែរក្សាឯកសារគ្រប់ទម្រង់ និងចែកចាយសម្រាប់ការសិក្សាស្រាវជ្រាវ រៀនសូត្រ ពីប្រវត្តិសាស្ត្រដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp 🌐 Website #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Открыть в Telegramតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Najat Maalla M’jid តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាអំពើហិង្សាលើកុមារ (UN SRSG on Violence against Children) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប, លោកស្រីតំណាងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវកម្មវិធីកែទម្រង់ស៊ីជម្រៅ ដោយចាត់ទុកប្រជាពលរដ្ឋជាស្នូល ជាពិសេសការអនុវត្តប្រព័ន្ធគាំពារសង្គម និងសន្តិសុខសង្គម សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាពរបស់កុមារ ក៏ដូចជាប្រជាពលរដ្ឋទូទៅប្រកបដោយប្រសិទ្ធភាព និងទទួលបានការសាទរជាខ្លាំងពីប្រជាពលរដ្ឋ។ លោកស្រីតំណាងពិសេសក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ ដែលជាឯកសារគោលនយោបាយជាតិដ៏សំខាន់របស់កម្ពុជាលើកិច្ចការពារកុមារ។ លោកស្រីតំណាងពិសេស បានគូសបញ្ជាក់ទៀតថា ការចាត់ទុកមនុស្សជាអាទិភាពចម្បងនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺពិតជាមានសារៈសំខាន់បំផុត ហើយដើម្បីឱ្យកិច្ចការនេះសម្រេចបានជោគជ័យ គឺត្រូវផ្តោតលើការរៀបចំរបៀបវារៈគោលនយោបាយដោយផ្អែកលើស្ថានភាពជាក់ស្តែង និងតម្រូវការរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន និង ការពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងភាពជាដៃគូជាមួយដៃគូអភិវឌ្ឍន៍ សំដៅពង្រឹងកិច្ចការពារកុមារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ជាការឆ្លើយតប, សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជាជាតិ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការស្តារ និងកសាងសន្តិភាព ស្ថិរភាពនៅកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ រហូតដល់ការអភិវឌ្ឍរីកចម្រើនដូចពេលបច្ចុប្បន្ន។ សម្តេចធិបតី បានចាត់ទុកភាពជាដៃគូ, ការគាំទ្រ និងការរួមចំណែករបស់អង្គការសហប្រជាជាតិ គឺជាកត្តាចាំបាច់មិនអាចខ្វះបាន ក្នុងការឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ព្រមទាំងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការសម្រេចឱ្យបាននូវគោលដៅ SDGs តាមផែនការដែលបានកំណត់។ ទន្ទឹមនឹងនេះ, សម្តេចធិបតី បានគូសរំលេចពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់អំពើហិង្សា និងការការពារកុមារ តាមរយៈការដាក់ចេញនូវគោលនយោបាយគាំទ្រផ្សេងៗ និងការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារនៅកម្ពុជា ជាដើម។ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលមិនត្រឹមតែផ្តោតលើការទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតបរិយាកាសគាំទ្រ ប្រកបដោយភាពកក់ក្តៅ តាមរយៈការដាក់ចេញនូវ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ» ដែលអនុវត្តដោយមូលនិធិជាតិជំនួយសង្គម ដើម្បីគាំពារសុខភាពមាតា និងទារក រួមទាំងស្ត្រីមានផ្ទៃពោះ និងកុមារតូចៗដែលរស់នៅជាមួយម្តាយក្នុងពន្ធនាគារ ផងដែរ។ ជាមួយគ្នានេះ, សម្តេចធិបតី បានគូសបញ្ជាក់ពីអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលចាត់ទុក «មនុស្ស» ជាស្នូល ដោយរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់លើការកសាងមូលធនមនុស្ស តាមរយៈការពង្រឹងវិស័យសុខាភិបាល, ការពង្រីកសមត្ថភាពចំណេះដឹង ជំនាញ និង ការបង្កើតការងារជូនប្រជាពលរដ្ឋ៕ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp 🌐 Website #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Открыть в Telegramសម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះជាអ្នកថែរក្សាការចងចាំ និងអត្តសញ្ញាណរបស់ជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីពិព័រណ៍ខួប ១០០ ឆ្នាំ នៃបណ្ណសារដ្ឋានជាតិកម្ពុជា ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។ ថ្លែងក្នុងឱកាសដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនេះ, សម្ដេចធិបតីបានមានប្រសាសន៍ថា ឯកសារ បណ្ណសារ គឺជា «ឫសកែវនៃអត្តសញ្ញាណជាតិ និងជាចំណេះដឹងជាតិ» ដែលយើងទាំងអស់ត្រូវខិតខំអភិរក្ស និងចងក្រងទុក ទាំងឯកសាររូបវន្ត និងការធ្វើឌីជីថលូបនីយកម្មលើឯកសារ ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ ។ សម្ដេចធិបតីបានបញ្ជាក់បន្ថែមទៀតថា៖ «ធនាគារជាតិរក្សាមាស ប៉ុន្តែបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ រក្សាកេរមរតកឯកសារដែលមានតម្លៃជាងមាសដុំ ព្រោះជាអ្នកថែរក្សាការចងចាំ និងអត្តសញ្ញាណរបស់ជាតិយើង»។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ការរៀបចំពិព័រណ៍នេះ នឹងប្រែក្លាយបរិវេណប្រវត្តិសាស្ត្រ នៃបណ្ណសារដ្ឋានជាតិ និង បណ្ណាល័យជាតិ ឱ្យទៅជា «បរិវេណបេតិកភណ្ឌសាធារណៈ» រយៈពេល ១ ខែពេញ, និងជាសក្ខីភាពដែលឆ្លុះបញ្ចាំងអំពីស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការថែរក្សាកេរមរតកឯកសារបណ្ណសារ និងបណ្ណសារដ្ឋាន ដែលជាទ្រព្យសម្បត្តិ និង ជាខ្សែច្រវាក់នៃការចងចាំ របស់ជាតិ មិនឱ្យបាត់បង់ ឬ ខូចខាត ដូចសុភាសិតខ្មែរពោលថា «ដើមឈើមានឫស ទើបឈរបានមាំ» ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា ព្រឹត្តិការណ៍ពិព័រណ៍ខួបមួយសតវត្សរ៍ នៃបណ្ណសារដ្ឋានជាតិនេះ មិនត្រឹមតែជាការរំលឹកអនុស្សាវរីយ៍ប៉ុណ្ណោះទេ, ប៉ុន្តែ គឺជាវេទិកាថ្លែងការណ៍ជាតិដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការអភិរក្ស ថែរក្សា និង ធ្វើទំនើបកម្ម មរតកបេតិកភណ្ឌឯកសារ និង ការចងចាំរបស់ជាតិ ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ចាប់តាំងពីការបង្កើតអស់រយៈពេល ១០០ ឆ្នាំកន្លងមកនេះ, បណ្ណសារដ្ឋានជាតិនេះបានឆ្លងកាត់របត់ និង ព្យុះភ្លៀងប្រវត្តិសាស្ត្រជាច្រើន, ជាពិសេស ក្នុងយុគសម័យដ៏ខ្មៅងងឹតនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលនៅពេលនោះ ស្ថាប័ននេះត្រូវបានគេបោះបង់ចោល ហើយថែមទាំងយកធ្វើជាកន្លែងចិញ្ចឹមសត្វ ហើយឯកសារជាច្រើនត្រូវបានបំផ្លិចបំផ្លាញចោល ។ ជាមួយស្មារតីស្នេហាជាតិ និងភាពធន់ឥតរាថយរបស់ «អ្នកថែរក្សាការចងចាំ» របស់ជាតិយើង, ពោលគឺ មន្ត្រីទទួលបានការបណ្ដុះបណ្ដាលថ្មីនៅក្រោយសម័យសង្គ្រាម, បានពុះពារប្រមូលផ្តុំ និង រៀបចំឯកសារបណ្ណសារឡើងវិញ ពីគំនរផេះផង់ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតបង្កើតបានជាស្ថាប័នដ៏រឹងមាំដូចសព្វថ្ងៃ ។ មុននឹងបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា បច្ចុប្បន្ន, បណ្ណសារដ្ឋានជាតិ បានក្លាយជាទីតាំងបេតិកភណ្ឌជាតិដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអត្តសញ្ញាណជាតិ, អធិបតេយ្យភាព, និង បូរណភាពទឹកដី ។ តាមរយៈមុខងារបណ្ណសារដ្ឋានជាតិ ដែលជាទីតាំងតម្កល់ឯកសារប្រវត្តិសាស្ត្រ ផែនទី សន្ធិសញ្ញា និង កំណត់ត្រាផ្លូវការដែលមានប្រភពច្បាស់លាស់ បានធ្វើឱ្យទីតាំងនេះក្លាយជាប្រភពភស្តុតាងដ៏មានតម្លៃសម្រាប់គាំទ្រដល់ការសិក្សា ការកំណត់ជំហរផ្លូវច្បាប់ និង ការការពារផលប្រយោជន៍ជាតិ ។ ជាក់ស្ដែង, ករណីប្រាសាទព្រះវិហារ, ដែលបានបង្ហាញពីទំនាក់ទំនងដ៏សំខាន់រវាងបេតិកភណ្ឌប្រវត្តិសាស្ត្រ, ច្បាប់អន្តរជាតិ និង អធិបតេយ្យភាពជាតិ ។ ដូច្នេះ, ការថែរក្សាឯកសារបណ្ណសារដោយមានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ, ការធានាភាពពិតប្រាកដនៃឯកសារ, និង ការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ គឺជាការងារដែលមានតម្លៃ និង អាចរួមចំណែកដល់ការការពារផលប្រយោជន៍ជាតិបានយូរអង្វែង។ ជាទីបញ្ចប់បញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំឱ្យមានការគ្រប់គ្រងបណ្ណសារដ្ឋានជាតិ ក៏ដូចជាបណ្ណាល័យជាតិ ឱ្យបានល្អ តាមរយៈការពង្រឹងការគ្រប់គ្រង និងអភិបាលកិច្ច ដោយផ្សារភ្ជាប់ជាមួយនឹងការធ្វើទំនើបកម្មឌីជីថលក្នុងការថែរក្សា និងគ្រប់គ្រងឯកសារឱ្យបានល្អ និងមានសុវត្ថិភាព ។ បន្ថែមពីនេះ, ត្រូវបណ្ដុះបណ្ដាលធនធានមនុស្សក្នុងផ្នែកនេះបន្ថែម ជាពិសេស ជំរុញឱ្យមានការសិក្សាលើជំនាញគ្រប់គ្រងបណ្ណសារដ្ឋាន និងបណ្ណាល័យ ឱ្យបានដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬ ថ្នាក់បណ្ឌិត ដើម្បីកសាងធនធានបន្តវេនរបស់កម្ពុជាក្នុងការគ្រប់គ្រងបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ៕ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp 🌐 Website #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Открыть в Telegramជួបជាមួយ លោកស្រី Najat Maalla M’jid តំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអំពើហិង្សាលើកុមារ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី៤ វិច្ឆិកា ២០២៦ Receiving a courtesy call and having a discussion with Ms. Najat Maalla M’jid, UN Special Representative of the Secretary-General on Violence against Children, at Peace Palace. Phnom Penh, Wednesday morning, 4 November 2026 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp 🌐 Website #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Открыть в Telegram