Посты канала Cyber Youth Cambodia (Channel)
Переслано из OU PHANNARITH (Cybersecurity)
ចាប់តាំងពីខែកក្កដា រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ យើងសង្កេតឃើញថា អ្នកវាយប្រហារបានចាប់ផ្តើមប្រើប្រាស់ភ្នាក់ងារបញ្ញាសប្បនិម្មិត autonomous AI agents ធ្វើការស្កេន និងវាយប្រហារដោយស្វ័យប្រវត្តិទៅលើគោលដៅ។ វាបានធ្វើការបំព្រួញពេលវេលាដែលពីមុនត្រូវការរយៈពេលខ្ទង់សប្តាហ៍ ឬថ្ងៃ មកត្រឹមតែខ្ទង់ម៉ោងតែប៉ុណ្ណោះ។ ការវាយប្រហារបានកើតឡើងនៅទូទាំងពិភពលោក ហើយបានប៉ៈពាល់ទៅដល់ស្ថាប័នរដ្ឋាភិបាល វិស័យហិរញ្ញវត្ថុ/ធនាគារ ការដឹកជញ្ជូន រោងចក្រ និងវិស័យសិក្សាអប់រំ។ ការទំលាក់ Web Shells (File ដែលអាចអនុញ្ញាតឱ្យអ្នកវាយប្រហារចូលទៅដល់ផ្នែកសំខាន់ៗនៃវេបសាយ) គឺជាមធ្យោបាយពេញនិយមបំផុតដែលត្រូវបានប្រើប្រាស់។ យន្តការទប់ស្កាត់មួយចំនួនដែលអាចប្រើប្រាស់ដើម្បីទប់ស្កាត់មានដូចជា ការគ្រប់គ្រងទៅលើទ្រព្យសម្បត្តិអង្គភាពរបស់អ្នក (Cyber Asset Management), ការដាក់មុខងារ MFA ទៅលើប្រព័ន្ធ និងការកំណត់ផ្នែកសន្តិសុខ (secure configuration) ។ នៅកម្ពុជាវិញ យើងសង្កេតឃើញថាមានការអៈអាងថា មានការវាយប្រហារទៅលើវេបសាយរបស់រដ្ឋាភិបាល សកលវិទ្យាល័យ និងវិស័យឯកជនមួយចំនួនផងដែរ។ អ្នកគ្រប់គ្រងប្រព័ន្ធនិមួយៗត្រូវត្រៀមខ្លួនរួចជាស្រេចជាមួយនឹងផែនការឆ្លើយតបទៅនឹងឧប្បតិហេតុ (incident response plan) និងត្រូវធ្វើការផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ទៅលើការអៈអាងនីមួយៗ។ តើអ្នកមានអ្វីបន្ថែម? @OUPNarith
Открыть в TelegramПереслано из OU PHANNARITH (Cybersecurity)
មជ្ឈមណ្ឌលទិន្នន័យនៅលើលំហរអាកាស ចាប់ផ្តើមដំណើរការហើយ! @OUPNarith
Открыть в TelegramПереслано из OU PHANNARITH (Cybersecurity)
សេចក្ដីថ្លែងការណ៍ស្ដីពី ការលេចធ្លាយទិន្នន័យចាស់ដែលពាក់ព័ន្ធនឹងគេហទំព័រមូលនិធិអភិវឌ្ឍន៍របស់សមាគមធនាគារនៅកម្ពុជា Public Staterment Clarification on Historical Data Exposure Involving ABC’s Former Development Fund Website Source: https://www.facebook.com/share/p/1EQhDEwtGU/?mibextid=wwXIfr @OUPNarith
Открыть в TelegramПереслано из OU PHANNARITH (Cybersecurity)
ហេគឃ័រលួចចូលយកទិន្នន័យ, Crime Database របស់ FBI @OUPNarith
Открыть в TelegramПереслано из OU PHANNARITH (Cybersecurity)
នាពេលថ្មីៗនេះ ការវាយប្រហារទៅលើស្ថាប័នហរិញ្ញវត្ថុមានការកើនឡើងគួរឱ្យកត់សំគាល់នៅក្នុងតំបន់ដូចជានៅជប៉ុនជាដើម។ កម្ពុជាក៏កំពុងតែពង្រឹង និងពង្រីការទូទាត់ឌីជីថល (ជាពិេសសតាមរយៈ KHQR) ក៏អាចប្រឈមមុខជាមួយនឹងហានិភ័យដូចគ្នានេះផងដែរ។ ខាងក្រោមនេះគឺជាចំនុចមួយចំនួនដែលគួរយកចិត្តទុកដាក់៖ ១. ការពារការឆបោកលើការទូទាត់ - ពង្រឹងការផ្ទៀងផ្ទាត់ព័ត៌មានអ្នកទទួលប្រាក់ មុនពេលផ្ទេររាល់លើក - ប្រើការអនុម័តដោយភាគីពីរ (two-party approval) សម្រាប់ការផ្ទេរប្រាក់ធំៗ - ការផ្ទៀងផ្ទាត់ប្រតិបត្តិការប្រចាំថ្ងៃ (daily reconciliation) ជាយន្តការរកឃើញការឆបោកទាន់ពេល - ពិនិត្យមើល QRCode ឱ្យបានច្បាស់លាស់មុនពេលនឹងធ្វើការទូទាត់ ឬបង្វែរសាច់ប្រាក់ ២. កសាង "ជញ្ជាំងភ្លើងមនុស្ស" (Human Firewall) - ការវាយប្រហារប្រភេទ phishing និង social engineering ជាចំនុចមួយដ៏គ្រោះថ្នាក់ និងមានប្រសិទ្ធិភាពបំផុត — ត្រូវបណ្តុះបណ្តាលបុគ្គលិកជាប្រចាំ - បង្កើត វប្បធម៌រាយការណ៍ដោយមិនចោទប្រកាន់ ដើម្បីឱ្យបុគ្គលិកក្លាហានរាយការណ៍ពេលសង្ស័យ - ប្រុងប្រយ័ត្ន deepfake និងការក្លែងសំឡេង AI — ត្រូវផ្ទៀងផ្ទាត់តាមឆានែលទីពីរមុនពេលធ្វើតាមបញ្ជា "របស់នាយក ឬថ្នាក់ដឹកនាំ" ៣. ពង្រឹងបច្ចេកទេសមូលដ្ឋាន - MFA (ការផ្ទៀងផ្ទាត់ពហុកត្តា) — ជាការតំឡើងដែលមានតម្លៃប្រសិទ្ធភាពខ្ពស់បំផុត - ការគ្រប់គ្រងពាក្យសម្ងាត់, ការធ្វើបច្ចុប្បន្នភាព software, និង EDR - ដាក់យន្តការបច្ចេកទេសសុវត្ថិភាពអ៊ីមែល (SPF, DKIM, DMARC) ដើម្បីទប់ស្កាត់ការក្លែងអ្នកផ្ញើ ៤. ការបម្រុងទុកទិន្នន័យ និងការស្តារឡើងវិញ - អនុវត្តន៍វិធាន 3-2-1 backup និងបែប offline/immutable ដើម្បីការពារការវាយប្រហារ ransomware - សាកល្បងការស្តារប្រព័ន្ធឡើងវិញជាប្រចាំ (ជាជំហានដែលគេតែងតែរំលង) ៥. ភាពធន់ និងភាពដឹកនាំ - បង្កើតផែនការឆ្លើយតបឧប្បត្តិហេតុ និងធ្វើលំហាត់សាកល្បង (tabletop exercise) ដើម្បីសាកល្បងស្ថានការណ៍ - រៀបចំផែនការបន្តអាជីវកម្ម (BCP/DR) - CEO និងក្រុមប្រឹក្សាភិបាលត្រូវទទួលខុសត្រូវ ចំពោះហានិភ័យសាយប័រ — មិនត្រឹមតែផ្នែក IT ប៉ុណ្ណោះទេ ៦. អនុលោមភាព និងខ្សែសង្វាក់ផ្គត់ផ្គង់ - ត្រៀមខ្លួនសម្រាប់ ច្បាប់សាយប័រដែលនឹងមកដល់ និងកាតព្វកិច្ចរាយការណ៍ឧប្បត្តិហេតុ - វាយតម្លៃ ហានិភ័យអ្នកផ្គត់ផ្គង់ (vendor risk) — អ្នកផ្គត់ផ្គង់ខ្សោយគឺជាច្រកចូលរបស់អ្នក សម្រាប់អ្នកដឹកនាំ៖ ការវាយប្រហារលើស្ថាប័នធនាគារក្នុងតំបន់បង្ហាញថា ទោះប្រព័ន្ធទំនើបប៉ុណ្ណាក៏នៅមានចន្លោះប្រហោងជានិច្ច។ ធនាគារនៅកម្ពុជាគួរចាត់ទុកសន្តិសុយសាយប័រជារឿងបន្តអាជីវកម្ម ទំនុកចិត្តអតិថិជន និងវិនិយោគ មិនមែនជាការចំណាយ IT ទេ។ សន្តិសុខសាយប័រមិនមែនជាគោលដៅចុងក្រោយ — វាជាដំណើរការបន្តជារៀងរហូត៕ @OUPNarith
Открыть в TelegramПереслано из សន្តិសុខសាយប័រ (ISAC-Cambodia)
Meet the Experts Leading the Breakout Sessions at DTC 2026! 🚀 Get ready for an afternoon of practical insights, fresh perspectives, and technology conversations led by industry experts across three dedicated breakout tracks. From AI, cybersecurity, cloud, infrastructure, data protection, and managed services to the technologies shaping the future of enterprise IT, each session is designed to turn ideas into practical business impact. 📅 12 November 2026 ⏰ 8:00 AM – 4:30 PM 📍 Hyatt Regency Phnom Penh Choose the conversations that matter most to your organization, connect with the experts, and take home insights you can put into action. 👉👉 Secure your seat now and be part of the conversation shaping what’s next. Register link: https://prosethsolutions.com/our-event/it-conference-2026 See you at Digital Tech Conference 2026! #DTC2026 #DigitalTechConference #Cybersecurity #AI #Cloud #DigitalTransformation #TechnologyLeadership #CambodiaTech
Открыть в TelegramПереслано из OU PHANNARITH (Cybersecurity)
អស់ពីហេគទូរទឹកកកនៅក្នុងផ្សាទំនើប ដល់វគ្គហេគផ្ទាំងទូរទស្សន៍ផ្សាយពាណិជ្ជកម្មនៅតាមទីសាធារណៈម្តង បញ្ចាំងរឿង។ លោកបងហេគឃ័រគិតអីនឹង! ប្រយ័ត្នផងផ្ទាំងផ្សាយពាណិជ្ជកម្មនៅស្រុកយើង! @OUPNarith
Открыть в TelegramПереслано из OU PHANNARITH (Cybersecurity)
ប្រយ័ត្ន! Screen Overlay Attack Screen Overlay Attack គឺជាវិធីវាយប្រហារមួយ ដែលកម្មវិធីអាក្រក់បង្ហាញផ្ទាំងក្លែងក្លាយគ្របលើ App ពិត ដើម្បីបន្លំឱ្យអ្នកបញ្ចូល Username, Password, PIN ឬ OTP ហើយលួចយកព័ត៌មានសំខាន់ៗរបស់អ្នក។ វិធីការពារ 1. កុំដំឡើង App ពីប្រភពមិនស្គាល់ ឬ APK ក្រៅផ្លូវការ 2. ពិនិត្យ និងបិទ Permission “Display over other apps” សម្រាប់ App ដែលមិនចាំបាច់ 3. កុំអនុញ្ញាត Accessibility Service ឱ្យ App ដែលមិនទុកចិត្ត 4. អាប់ដេតទូរស័ព្ទ និង Mobile Banking App ជានិច្ច 5. កុំបញ្ចូល OTP, PIN ឬ Password បើអេក្រង់មានអាការៈចម្លែក ឬបង្ហាញផ្ទាំងមិនធម្មតា 6. ទាញយក App តែពី App Store / Play Store ផ្លូវការ 7. បើសង្ស័យ សូមបិទ App និងទាក់ទងធនាគារភ្លាមៗ ចំណាំសំខាន់ បើអេក្រង់ Login, OTP ឬផ្ទាំងផ្ទេរប្រាក់ មើលទៅចម្លែក ឬលេចឡើងភ្លាមៗដោយមិនធម្មតា សូមប្រុងប្រយ័ត្ន ព្រោះវាអាចជាការវាយប្រហារ Screen Overlay។ ប្រភព: https://www.facebook.com/share/p/19mPQMXa1a/?mibextid=wwXIfr @OUPNarith
Открыть в TelegramПереслано из សន្តិសុខសាយប័រ (ISAC-Cambodia)
🚀 Get ready for DTC 2026! Digital Tech Conference 2026 (DTC 2026) brings together technology professionals, industry experts, and business leaders for a full day of knowledge sharing and meaningful conversations around the priorities shaping Cambodia’s digital landscape in 2027. DTC 2026 will feature: 🔹 Expert-led sessions and industry perspectives 🔹 Three focused breakout rooms 🔹 Practical technology and business discussions 🔹 Networking and knowledge exchange 📅 12 November 2026 ⏰ 8:00 AM – 4:30 PM 📍 Hyatt Regency Phnom Penh Technology creates possibilities. Strategy turns those possibilities into business impact. 👉 Secure your seat now and be part of the conversation shaping what’s next. Register link: https://prosethsolutions.com/our-event/it-conference-2026 #DTC2026 #DigitalTechConference2026 #DigitalTransformation
Открыть в TelegramПереслано из OU PHANNARITH (Cybersecurity)
ក្រុមហ៊ុន NTT Docomo ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តធំជាងគេមួយនៅក្នុងប្រទេសជប៉ុន បានបែកធ្លាយទិន្នន័យ ១. គោលដៅរងផលប៉ះពាល់៖ គណនីអតិថិជនរហូតដល់ប្រមាណ ៣០០ ០០០ គណនី ២. ព័ត៌មានលម្អិត៖ ឈ្មោះ អាសយដ្ឋាន ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទចល័ត និងលេខទូរស័ព្ទទំនាក់ទំនង។ ៣. ទីតាំងរងការវាយប្រហារ៖ ជនអនាមិកបានជ្រៀតចូលប្រព័ន្ធ Docomo Online Shop និង My docomo ដែលជាច្រកទ្វារសម្រាប់គម្រោងគិតប្រាក់ ការទូទាត់ និងកិច្ចសន្យា។ ៤. ស្ថានភាពបច្ចុប្បន្ន៖ បានបិទខ្ទប់ការចូលប្រើប្រាស់ទាំងអស់។ សេវាកម្មត្រូវបានផ្អាកដំណើរការចាប់ពីម៉ោងប្រហែល ១:០៥ យប់ ថ្ងៃព្រហស្បតិ៍ ហើយមិនទាន់មានកាលវិភាគកំណត់បើកដំណើរការឡើងវិញនៅឡើយទេ។ មូលហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេត។ ៥. កាតធនាគារ៖ Docomo កំពុងបន្តផ្ទៀងផ្ទាត់ថាតើទិន្នន័យនៃការទូទាត់ ដូចជាព័ត៌មានកាតឥណទាន (Credit Card) ត្រូវបានលួចចូលប្រើប្រាស់ដែរឬទេ។ នៅថ្ងៃដដែលនោះ សេវាកម្ម 5G SA របស់ Docomo បានជួបបញ្ហារអាក់រអួលក្នុងការហៅចេញ-ចូល ការប្រើប្រាស់អ៊ីនធឺណិត និងសារ SMS នៅទូទាំងប្រទេសអស់រយៈពេលប្រហែល ១៤ ម៉ោង។ Docomo បានបញ្ជាក់ថា នេះបណ្តាលមកពីការកកស្ទះបណ្តាញ មិនមែនដោយសារក្រុម Hacker នោះឡើយ។ @OUPNarith
Открыть в TelegramПереслано из OU PHANNARITH (Cybersecurity)
ប្រសិនជានៅសុខៗមានគេផ្ទេប្រាក់ចូលគណនីធនាគាររបស់អ្នក តើត្រូវធ្វើដូចម្តេច? @OUPNarith
Открыть в TelegramПереслано из OU PHANNARITH (Cybersecurity)
ដំណឹងជ្រើសរើសបុគ្គលិក —————————————- បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបាន ជ្រាបថា បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៩រូប ដើម្បីបម្រើការងារនៅ វិទ្យាស្ថានអភិបាលកិច្ចឌីជីថល ដែលមានមុខដំណែងដូចខាក្រោម៖ 1. មន្រ្តីជាន់ខ្ពស់គ្រប់គ្រងកម្មវិធីសិក្សាជំនាញឌីជីថលចាំបាច់ចំនួន ១រូប 2. មន្រ្តីជាន់ខ្ពស់គ្រប់គ្រងកម្មវិធីសិក្សាជំនាញបច្ចេកទេសឌីជីថល ចំនួន ១រូប 3. មន្រ្តីគ្រប់គ្រងមជ្ឈមណ្ឌលវាស់ស្ទង់សមត្ថភាព និងវិញ្ញាបនបត្រ ចំនួន ២រូប 4. ជំនួយការគ្រូជំនាញឌីជីថល ចំនួន ៥រូប បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមរយៈតំណភ្ជាប់ៈ [email protected] ឱ្យបានមុនថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។
Открыть в TelegramПереслано из OU PHANNARITH (Cybersecurity)
អ្នកប្រើ Telegram Android ត្រូវប្រុងប្រយ័ត្ន! គ្រាន់តែទទួល Voice Call ធម្មតា ហេគឃ័រអាចដំណើរការកូដគ្រប់គ្រងទូរស័ព្ទភ្លាមៗ ព័ត៌មានលំអិត https://secudemy.com/telegram-android-flaw-voice-call-remote-code-execution-nebusec/ Partner: Bitdefender Total Security 📲 Follow our social media: ដើម្បីទទួលបានចំណេះដឹងសុវត្ថិភាពបច្ចេកវិទ្យាជារៀងរាល់ថ្ងៃ៖ Telegram 🔗 https://t.me/OUPNarith 🔗 https://t.me/secudemy #SecuDemy #ISACCambodia #StaySafeOnlineCambodia #CambodiaCyberResilience
Открыть в TelegramПереслано из OU PHANNARITH (Cybersecurity)
យោងតាមការស្រាវជ្រាវថ្មីមួយដែលត្រូវបានចែករំលែកផ្តាច់មុខជាមួយទូរទស្សន៍ CNN ឧបករណ៍ផ្នែករឹង (hardware) ដែលទ្រទ្រង់ម៉ូដែល AI ធំៗ អាចត្រូវបានគេលួចចូល (hack) ដើម្បីធ្វើឱ្យ chatbot ទាំងនោះផ្តល់ចម្លើយមិនត្រឹមត្រូវ និងមានគ្រោះថ្នាក់ចំពោះសំណួររបស់អ្នកប្រើប្រាស់។ https://cnn.it/4sFnYT9 @OUPNarith
Открыть в TelegramПереслано из OU PHANNARITH (Cybersecurity)
PHP2Shell: Critical PHP Vulnerabilities Put Millions of Websites at Risk! @OUPNarith
Открыть в Telegram