Посты канала មន្ត្រីរាជការសុីវិល_Civil Servants
យោធាថៃ រួមទាំងលោកសង្ឃ បានយកសណ្ឋាគាររបស់កម្ពុជាដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់នៅច្រកអូរស្មាច់ ប្រើប្រាស់សម្រាប់ទីតាំងចាក់សាងសង់ជញ្ជាំងថ្មបេតុងដើម្បីយកដាក់ប្រើនៅកន្លែងគ្រប់គ្រងផ្សេងៗ!
Открыть в Telegram⚠️នេះគ្រាន់តែជាការផ្ដល់ពត៌មានពីក្រុមហ៊ុន Telegram ដើម្បីការពារសុវត្ថិភាព account telegram របស់យើងតែប៉ុណ្ណោះមិនមែនមានន័យថាទូរស័ព្ទ I phone ឫ Softwares IOS របស់យើងត្រូវបាន Hacked ដូចដែល MMO មួយចំនួនបាននិយាយនោះទេ(វាគ្រាន់តែទាក់ទងនឹងប្រព័ន្ធសុវត្ថិភាពរបស់ telegram តែប៉ុណ្ណោះ)
Открыть в Telegramសម្ដេចបវរធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ៖ ចូលរួមកិច្ចប្រជុំកំពូលសហប្រតិបត្តិការ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ និងកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ កម្ពុជាមានកិត្តិយសទទួលធ្វើជាប្រធានប្តូរវេនកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) សម្រាប់អាណត្តិឆ្នាំ២០២៧-២០២៨។ ថ្ងៃសៅរ៍ ទី ២៨ វិច្ឆិកា ២០២៦
Открыть в Telegramការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦
Открыть в Telegramប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រាប់សារព័ត៌មាន Al Jazeera ថា ទីក្រុងកៀវ (Kyiv) បានត្រៀមខ្លួនរួចជាស្រេចសម្រាប់បទឈប់បាញ់នៅតាមខ្សែត្រៀមជួរមុខបច្ចុប្បន្ន ដើម្បីបើកផ្លូវឱ្យមានកិច្ចចរចាសន្តិភាព ប៉ុន្តែលោកនឹងមិនទទួលយកកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលធ្វើឱ្យអ៊ុយក្រែនត្រូវរ៉ាប់រងចំណាយលើសង្គ្រាមរបស់រុស្ស៊ីនោះទេ។
Открыть в Telegram[English Below] ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបន្តកាន់កាប់ទឹកដីកម្ពុជា ការរារាំងការវិលត្រឡប់របស់ជនភៀសសឹកប្រមាណ ២ម៉ឺននាក់ និងវិនាសកម្មសង្គម ប្រព្រឹត្តដោយយោធាថៃ គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ Press Release on the Continued Occupation of Cambodian Territory, the Obstruction of the Return of Approximately 20,000 Displaced Persons, and Social Devastation Perpetrated by the Thai Military, As of 28 November 2026
Открыть в Telegramសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រមុខរដ្ឋវៀតណាម (ហាណូយ, វៀតណាម)៖ នៅល្ងាចថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក តូ ឡឹម (To Lam) ប្រធានរដ្ឋវៀតណាម។ សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម៕
Открыть в Telegram